តម្លៃ​ របស់ ​យើង គឺ​ យើង​ ជា​ អ្នក​ កំណត់


Achievement

អារម្មណ៍ ដ៏ ថប់ បំផុត គឺ, នៅ ក្នុង កែវ ភ្នែក អ្នកដទៃ យើង ប្រៀប ដូច ជា ពេជ្រ ឆ្នៃ, ប៉ុន្តែ នៅ ក្នុងកែវ ភ្នែក ញាតិ ខ្លួន ឯង វិញ, គឺ ត្រឹម ជា ធ្យូង មួយ ដុំ។ ប៉ុន្តែ អារម្មណ៍ គាប់ចិត្ត បំផុត គឺ ការសម្រេច បាន នូវ អ្វី ដែល អ្នក ដទៃ, ជាពិសេស សាច់ញាតិ, ដៅ ទុក ថា យើង ធ្វើ មិន កើត។ តាម ពិត ទៅ, យើង ជា អ្នក ណា, គឺ ខ្លួន យើង ជា អ្នក កំណត់, ហើយ តម្លៃ របស់ យើង ខ្ពស់ ឬ ទាប ក៏ គ្មាន អ្នក ណា អាច មក កំណត់ បាន ដោយ គ្មាន ការយល់ព្រម ពី យើង។

ទំនួលខុសត្រូវ​ផ្ទាល់​ខ្លួន


ដើម្បីកសាងឡើងវិញ នូវទំនាក់ទំនាក់ដែលបែកបាក់, ជាដំបូង, យើងត្រូវពិនិត្យមើលបេះដូងខ្លួនឯង ដើម្បីរកអោយឃើញ នូវទំនួលខុសត្រូវ និងកំហុសរបស់ខ្លួនឯង។ ការស្ថិតនៅដោយប្រយោល ហើយឆ្កឹះកកាយ ចំណុចខ្សោយទៅវិញទៅមកនោះ គឺជារឿងងាយស្រួល, ប៉ុន្តែវាគ្រាន់តែដើម្បីបំប៉នអំនួតខ្លួនឯង និងបង្ហាញភាពត្រូវនៃខ្លួនឯងប៉ុណ្ណោះ។

553847_f260

កំហុស​ សតិ និង​ កំហុស​ បេះដូង


mistakeការធ្វើ ខុស គឺ ជា រឿង មួយ, ការធ្វើ ខុស ហើយ មិន សារភាព, មិនទទួលខុសត្រូវ, គឺ ជា រឿង មួយ ផ្សេង ទៀត។ កំហុស សតិ គឺ ជា អ្វី ដែល អាច អធ្យាស្រ័យ, ប៉ុន្តែ កំហុស បេះដូង គេ មិន គួរ អភ័យ ទោស ឡើយ, ដ្បិតអី វា ជា ចេតនា អាក្រក់, ជា ចិត្ត ជំរុញ ដោយ បំណង មិន ល្អ, ជាការបិទ បាំង ដ៏ ពោរពេញ ដោយ អំនួត ដើម្បី ទាញ យក ភាពត្រូវ ទៅ លើ កំហុសទីមួយ។

ភាព​លាក់​ពុត​នៃ​ភាសិ​តខ្មែរ “​ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​សឹម​យក”


yuckនៅក្នុងសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី អំពីសុភាសិតខ្មែរ “ពុតគ្រូកុំត្រាប់ ច្បាប់គ្រូសឹមយក”, លោកព្រឹទ្ធាចារ្យ មាស លី បកស្រាយថា «ទ្រឹស្ដីរបស់អ្នកប្រាជ្ញហ្នឹងក៏តៗគ្នាមក ដើម្បីប្រៀនប្រដៅកូនខ្មែរ។ ពុតគ្រូហ្នឹងវាមានល្បិចកលច្រើនដែរ ការបង្រៀនរបស់គ្រូហ្នឹង។ លក្ខណៈរបស់គ្រូហ្នឹង គឺលោកបង្រៀនចង់ឲ្យសិស្សចេះ ប៉ុន្តែលក្ខណៈដែលជាចរិតអត្តចរិតរបស់គ្រូហ្នឹង ជួនកាលគ្រូខ្លះកាច ជួនកាលគ្រូខ្លះរាយមាយ ជួនកាលគ្រូខ្លះធ្វើអំពើអត់ប្រយោជន៍។ ទាំងអស់ហ្នឹង កុំយកទៅតាមពុតហ្នឹង លោកមិនឲ្យត្រាប់ទេ»។

អ្វីដែលលោកបកស្រាយ អំពីអត្ថន័យរបស់សុភាសិត គឺពុំមានកន្លែងណាខុសទេ, អ្វីដែលខុស គឺគំនិតនៅពីក្រោយសុភាសិតនេះតែម្ដង។ ការអប់រំមនុស្ស ពុំអាចចេះតែនិយាយចេញ អោយផុតពីមាត់ ហើយរំពឹងអោយគេ ធ្វើតាមសម្ដីខ្លួននោះឡើយ។ របៀបរីកចម្រើនរបស់មនុស្សលោក គឺការរៀនធ្វើតាមគ្នា ពីមួយទៅមួយជាគំរូ។ សូម្បីតែសត្វតិរិច្ឆាន ក៏វាត្រាប់តាមគ្នាដែរ។

ដូច្នេះ, អ្នកដែលបង្កើតសុភាសិតនេះឡើង គឺដើម្បីលើកលែងអោយខ្លួន អាចធ្វើអ្វីផ្ទុយនឹងការបង្រៀនរបស់ខ្លួន នៅខណៈដែលខ្លួន កំពុងបង្គាប់បញ្ចាគេ អោយគោរពតាមការអប់រំរបស់ខ្លួនប៉ុណ្ណោះ។ នេះគេហៅថា “គីង្គក់លក់ថ្នាំស្រែង”។ សូមមនុស្សជំនាន់ក្រោយ កុំយកភាសិតសម្អុយនេះ មកអនុវត្តទៀត ពីព្រោះវាជាការបង្រៀន និងជាលេស សម្រាប់អោយមនុស្ស មានភាពលាក់ពុតប៉ុណ្ណោះ។

បើចង់អោយមនុស្សគោរព, គួរប្រព្រឹត្តិខ្លួនជាគម្រូ។ បើខ្លួនបង្រៀនគេអំពីសីលធម៌សង្គម ត្រូវប្រព្រឹត្តិខ្លួន អោយស្របនឹងគោលការណ៍ នៃអ្វីដែលខ្លួនកំពុងបណ្ដុះបណ្ដាល។ បើខ្លួនជាមន្ត្រីច្បាប់ ត្រូវគោរព និងអនុវត្តទៅតាមគោលការណ៍ច្បាប់។ បើខ្លួនជាព្រះសង្ឃ ត្រូវប្រព្រឹត្តិខ្លួនអោយសមនឹងធម៌វិន័យ។ នោះហើយជាការដឹកនាំដោយគំរូ។ ការអប់រំមនុស្ស គឺគេត្រូវដឹកនាំពីមុខ ដូចគ្នានឹងការដឹកមុខគោក្របីដូច្នោះ។ យើងមិនអាចរុញពីក្រោយ ហើយខឹងគោដើរមិនត្រង់ផ្លូវនោះឡើយ។ សូមធ្វើខ្លួនជាអ្នកដឹកនាំ កុំធ្វើជាអ្នកបញ្ជា!!!

The greatest oak was once a little nut that held its ground!


ដើមសែនដ៏ធំមួយដើម កាលពីដំបូង ក៏គ្រាន់តែជាគ្រាប់ពូជតូចមួយ ដែលមិនព្រមចុះចាញ់នឹងភាពលំបាក ដែលជីវិតផ្ដល់អោយប៉ុណ្ណោះ។

An oak tree was once just a seed

 

ឈប់ ប្រវេប្រវា រក ភាព​រីករាយ…


យើង ប្រហែល ជា អាច នឹង រកឃើញ ភាពរីករាយ យ៉ាងស្រួល ប្រសិនបើ យើង ឈប់ ប្រវេប្រវា រកវា។ ភាព​រីករាយ គឺ ប្រៀប ​ដូច​ជា មេអំបៅ; កាន់​តែ ដេញ កាន់​តែ ឃ្លាត។

We may find happiness if stop struggling for it

Dream…


Dream lofty dreams, and as you dream, so shall you become. Your vision is the promise of what you shall one day be; your ideal is the prophecy of what you shall at last unveil. --James Allen

Dream lofty dreams, and as you dream, so shall you become. Your vision is the promise of what you shall one day be; your ideal is the prophecy of what you shall at last unveil. –James Allen

 

នៅពេល​ដែលយើង មិនដឹងថា​ខ្លួន​ចង់​បាន​អ្វី​​​…


នៅពេល​ដែលយើង មិនដឹងថា​ខ្លួន​ចង់​បាន​អ្វី​​​, ជីវិត ​របស់​យើង​ប្រៀបដូច​ជា​ប៉ឺតប៉ោង​អណ្តែត។ ទិសដៅ​​របស់​ជីវិតយើង នឹងស្ថិត​នៅ​ក្នុង​ការ​គ្រប់​គ្រងនៃ​ កម្លាំងខាង​ក្រៅទាំងស្រុង។

When we don't know what we want