បង្កួយ និង ស្វា


monkeyថ្ងៃ មួយ បង្កួយ និង ស្វា ជក់ កញ្ឆា នៅ លើ ដើម ឈើ។ ដាក់ អស់ ប៉ុន្មាន ប៉ុយ, បង្កួយ ស្រេកទឹក ខះ ក។ បង្កួយ និយាយ ទៅ កាន់ ស្វា ថា, នែ៎, អានេះ! កុំ ជក់ អស់ វើយ, អញ ទៅ ផឹក ទឹក សិន។

ទៅ ដល់ មាត់ ស្ទឹង, បង្កួយ ប្រឹង អោន ក្បាល ផឹក ទឹក, ប៉ុន្តែ ក្បាលធំ ពេក ក៏ ជ្រមុញ ចូល ក្នុង ទឹក។

ក្រពើ មួយ នៅ ក្បែរ នោះ បាន ទៅ ជួយ ស្រង់ បង្កួយ ដាក់ លើ គោក វិញ ហើយ សួរ ថា, ចុះ វា ថី ហ្អែង?

បង្កួយ ប្រាប់, អញ និង អា ស្វា ជក់ កញ្ឆា នៅ លើ ដើម ឈើ។ អញ ស្រេក ទឹក ខ្លាំង ក៏ មក រក ផឹក ទឹក, ប៉ុន្តែ ស្រវឹង ខ្លាំង ពេក ក៏ ជ្រមុញ ក្បាល ទៅ មុន។

ដូច្នោះ, ក្រពើ ដើរ ទៅ កាន់ ដើមឈើ ហើយ ក្រលេក ទៅ លើ ឃើញ ស្វា កំពុង បឺត កញ្ឆា មូរ ដៃ, បង្ហុយ ផ្សែង ទ្រលោម, ភ្នែក ឡើង ស្លឺ។

នៅ ពេល ស្វា ហៀបនឹង អុជ មួយ ទៀត, ក្រពើ ស្រែក ពី ក្រោម ថា, នែ៎, អា ស្វា! ហ្អែង កំពុង ធ្វើ អី?

ស្វា សំលឹង ទៅ ក្រោម ហើយ ស្រែក ទាំង ភ្ញាក់ ផ្អើល ថា, ចុមាន់ ហើយ អា នេះ! ហ្អែង ផឹក ទឹក អស់ ប៉ុន្មាន ហ្អា៎?