សុំ ចែករំលែក បន្តិច អំពី ការរៀន ភាសា អង់គ្លេស


ខ្មែរ សម័យ ឥឡូវ មាន ទម្លាប់ អាក្រក់ មួយ ក្នុង រឿង សរសេរ ពាក្យ បរទេស ជា អក្សរ ខ្មែរ ដោយ កាត់ សំឡេង និង កាត់ អក្សរ គេ ចោល។

ឧទាហរណ៍ what ដែល អាន បញ្ចេញ សំឡេង ថា វ៉ត់ថ៍, ខ្មែរ សរសេរ វ៉ត់; dear ខ្មែរ សរសេរ ថា ឌា ដោយ បំបាត់ អក្សរ r ចោល; slide ខ្មែរ សរសេរ ថា ស្លាយ ដែល តាម ពិត គួរ សរសេរ ថា ស្លាយដ៍ ដើម្បី សម្គាល់ ថា ពាក្យ ដើម របស់ គេ មាន អក្សរ d ហើយ ពេល គេ អាន, គេ បញ្ជេញ សំឡេង “ដឹះ” បន្តិច នៅ កន្ទុយ … គឺ slide > ស្លាយ-ដឹះ (ផ្ទាត់ អណ្ដាត បញ្ចេញ សំឡេង ដឹះ ប្រហែល ២៥%); slice ដែល ត្រូវ សរសេរ ថា ស្លៃស៍ (បញ្ចេញ សំឡេង សឹះ ២៥%) ក៏ ខ្មែរ សរសេរ ថា ស្លាយ; slight ដែល ត្រូវ សរសេរ ថា ស្លៃថ៍ (គ្រលាស់ អណ្ដាត បញ្ចេញ ថឹះ ២៥%) ក៏ ខ្មែរ សរសេរ ថា ស្លាយ។ រាល់ ពាក្យ ដែល មាន ight ដូច ជា slight, right, fight, flight, etc… មិន អាច សរសេរ ជា អក្សរ ខ្មែរ អោយ ត្រូវ តាម សំឡេង ទេ ពីព្រោះ វា ចាប់ផ្ដើម ពី សំឡេង “អាយ” បន្តិច ហើយ កញ្ឆក់ ទៅ ជា អាច់ថ៍៖ light > អាន ថា ឡាយ-អាច់ថ៍ (កញ្ឆក់) ដូច្នេះ ឡៃថ៍ គឺ ជា សំឡេង ក្បែរ បំផុត។

កាល ណា យើង សរសេរ កាត់ៗ កំបុត សំឡេង គេ បែប នេះ, អ្នកអាន អាន កំបុត តាម ហើយ ពេល គាត់ ទៅ និយាយ ជាមួយ គេ, គេ អត់ ដឹង ថា ជា ស្អី ទេ។ បើ ចង់ រៀន ភាសា គេ គឺ ត្រូវតែ រៀន គ្រលាស់ អណ្ដាត បញ្ចេញ សំឡេង តាម គេ, ជា ពិសេស សំឡេង រំញ័រ និង របៀប កញ្ឆក់ ឬ បង្អូស សំឡេង។ ពេល សរសេរ ពាក្យ គេ ជា អក្សរ ខ្មែរ ក៏ ត្រូវតែ ភ្ជាប់ ទាំង អក្សរ ដើម្បី បញ្ជាក់ សំឡេង រំញ័រ, សំឡេង កញ្ឆក់ ឬ បង្អូស តាម គេ ដែរ ទើប អ្នករៀន រៀន ឆាប់ ចេះ។

នេះ គ្រាន់តែ ជា ឧទាហរណ៍ ១-២ សម្រាប់ ជា យោបល់ ប៉ុណ្ណោះ។ ចំណុច សំខាន់ គឺ ត្រូវ ចាំ ថា, ភាសា អង់គ្លេស អត់ មាន សំឡេង រាប និង កំបុត ដូច ភាសា ខ្មែរ យើង។ ពាក្យ អង់គ្លេស ភាគច្រើន គឺ មាន សំឡេង រំញ័រ និង សំឡេង កញ្ឆក់ បន្តិច នៅ ខាង ក្រោយ។