“អញ ស្មាន តែ វា គ្រាន់បើ!”


disappointed-husky-feature
“អញ ស្មាន តែ វា គ្រាន់បើ!”
មួយ ឃ្លា ខាង លើ នេះ គឺ ជា ពាក្យ ដែល យើង ឮ ជា រឿយៗ ដែល គេ បន្លឺ ឡើង បង្ហាញ អំពី ការខកចិត្ត ចំពោះ អ្នកណា ម្នាក់។ ជាមួយ គ្នា នោះ ដែរ, គេ ក៏ ខឹង ឬ ស្អប់ ម្នាក់ នោះ ដោយ គិត ថា, គេ បាន ធ្វើ អោយ ខ្លួន ខកចិត្ត។ តាម ពិត, គេ អត់ បាន ធ្វើ អ្វី សោះ! គេ រស់នៅ តាម របៀប របស់ គេ … ប្រព្រឹត្តិ តាម របៀប របស់ គេ … និយាយស្ដី តាម របៀប របស់ គេ … ហើយ គេ អត់ មាន ធ្វើ អី យើង សោះ … ចុះ ហេតុ ម្ដេច បាន ជា យើង ខកចិត្ត ចំពោះ គេ ហើយ ស្អប់ គេ ទៅ កើត?
តាម អ្វី ដែល ខ្ញុំ យល់ គឺ, មក ពី យើង សំលឹង មើល ទៅ មនុស្ស តាម របៀប “ឧត្តមគតិ និយម – idealism” របស់ ខ្លួន។ ចុះ អ្វី ជា ឧត្តមគតិ និយម? សំរាប់ ខ្ញុំ, ឧត្តមគតិ គឺ ទស្សនៈ, ផ្លូវ គន្លង, ឬ ជា គោលការណ៍ មួយ ដែល បុគ្គល ម្នាក់ យល់ ឃើញ ថា ល្អ ឥត ខ្ចោះ ឬ សមសួន បំផុត ដែល ស្រប ឬ សំរាប់ ខ្លួន។
ដូច្នេះ, ការសំលឹង មើល ទៅ មនុស្ស តាម របៀប “ឧត្តមគតិ និយម” របស់ ខ្លួន គឺ មាន ន័យ ថា, នៅ ពេល ដែល យើង មើល ទៅ ខាង ក្រៅ ខ្លួន, គឺ យើង ចង់ ឃើញ តែ អ្វី ដែល ល្អ ឬ អ្វី ដែល សមហេតុផល ស្រប នឹង គំនិត របស់ ខ្លួន។ នៅ ពេល ដែល យើង ឃើញ មនុស្ស ម្នាក់ ឬ វត្ថុ មួយ ដែល ស្រប នឹង គំនិត របស់ ខ្លួន ឯង, យើង កើត ក្ដីពេញចិត្ត, ជាប់ ចិត្ត ស្រលាញ់។ ប៉ុន្តែ នៅ ពេល ដែល វត្ថុ ឬ បុគ្គល នោះ ប្រែប្រួល តែ បន្តិច, យើង ក៏ ប្រែ ជា ខកចិត្ត ហើយ កើត ក្ដីស្អប់ ទៅ វិញ។
ជាទូទៅ, គេ អប់រំ យើង ថា, អោយ យើង គិត ល្អ បំផុត ចំពោះ មនុស្ស គ្រប់រូប។ ប៉ុន្តែ ការណ៍ពិត គឺ, យើង អាច គិត ល្អ បំផុត ចំពោះ មនុស្ស ម្នាក់ៗ តែ នៅ ពេល ណា យើង មើល ឃើញ គេ ពិតប្រាកដ ថា យ៉ាង ណា ប៉ុណ្ណោះ — ទាំង គុណសម្បត្តិ និង គុណវិបត្តិ។ ដូច្នេះ បើ យើង តែងតែ សំលឹង មើល មនុស្ស តាម ឧត្តមគតិ និយម របស់ ខ្លួន នោះ, យើង ក៏ តែងតែ ទទួល មក វិញ នូវ ការខកចិត្ត ដែរ។ យើង គួរ បណ្ដោយ អោយ គេ បង្ហាញ ភាពពិត របស់ គេ តាម ដំណើរ, ទើប យើង មាន ឱកាស ស្គាល់ គេ ច្បាស់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s