ជំនឿ ក្លែងក្លាយ


false-belief

បុរស ម្នាក់ ដើរ កាត់មុខ ដំរី មួយ ក្រុម, គាត់ ងឿងឆ្ងល់ ជា ខ្លាំង ថា, ហេតុអ្វី បាន ជា ខ្សែ តូច មួយ សោះ អាច ចង សត្វ ដ៏ ធំ ទាំងអស់ នេះ ជាប់? មើល ទៅ, គ្មាន ច្រវាក់, គ្មាន ទ្រុង ទេ, ដូច្នេះ មាន ន័យ ថា, ដំរី ទាំងអស់ នេះ គ្រាន់តែ គ្រលៀស ខ្លួន តែ បន្តិច, ពួក វា នឹង រួច ផុត ពី ចំណង បាន ដោយ ងាយ … ប៉ុន្តែ មិន ដឹង ជា ហេតុផល យ៉ាងណា, វា បែរ ជា មិន ធ្វើ ដូច្នោះ ទៅ វិញ។

គាត់ បាន ឃើញ ហ្មដំរី នៅ ក្បែរ នោះ ក៏ សួរ ថា, ហេតុអ្វី បាន ជា សត្វ ទាំងអស់ នេះ ឈរ នៅ ស្ងៀម, ពុំ មាន ព្យាយាម រើបំរាស់ ដូច្នោះ? ហ្មដំរី ពន្យល់ ថា, “កាល ពួកវា នៅ តូច, យើង ប្រើ ខ្សែពួរ ទំហំ ប៉ុនគ្នា នឹង ខ្សែពួរ ដែល កំពុង ចង ហ្នឹង សម្រាប់ ចង ជើង ពួកវា។ ដល់ ពេល ពួកវា ធំ ឡើង, ពួកវា ត្រូវ បាន ពង្វក់ អោយ ជឿ ថា, ពួកវា មិន អាច ផ្ដាច់ ខ្លួន ពី ចំណង បាន ឡើយ។ ពួកវា នៅ តែ ជឿ ថា, ខ្សែពួរ តូច ដដែល នោះ, នៅ តែ អាច ចង ពួកវា ជាប់, ដូច្នេះ ពួកវា មិន ដែល ព្យាយាម ផ្ដាច់ ខ្លួន ពី ចំណង ឡើយ”។

បុរស ម្នាក់ នោះ ពិត ជា ភ្ញាក់ផ្អើល យ៉ាង ខ្លាំង។ សត្វ ទាំងអស់ នេះ អាច ផ្ដាច់ ខ្លួន ពី ចំណង នៅ ពេល ណា ក៏ បាន, ប៉ុន្តែ ដោយ ព្រោះតែ ពួក វា ជឿ ថា, ពួកវា មិន អាច ធ្វើ កើត, ដូច្នេះ ពួកវា ជាប់គាំង, មិន អាច ទៅ ណា រួច។

ដូចគ្នា នឹង ដំរី ទាំងនេះ ដូច្នោះ, តើ យើង ប៉ុន្មាន នាក់ ដែល ដើរកាត់ ជីវិត ដោយ ប្រកាន់ ខ្ជាប់ នូវ ជំនឿ មួយ ថា, ខ្លួន មិន អាច ធ្វើ អ្វី ទៀត បាន ពីព្រោះ តែ ខ្លួន ធ្លាប់ បរាជ័យ ពី មុន?

គំនិត ត្រឹះរិះ៖

============

បរាជ័យ គឺ ជា ផ្នែក នៃ ការរៀន។ យើង មិន ត្រូវ បោះបង់ ការតស៊ូ នៅ ក្នុង ជីវិត ទេ។ យើង បរាជ័យ មិនមែន មក ពី ព្រហ្មលិខិត កំរិត អោយ យើង បរាជ័យ នោះ ទេ, ប៉ុន្តែ គឺ ដោយសារ យើង មាន មេរៀន ជាច្រើន ដែល ត្រូវ រៀន នៅ ខណៈ ដែល យើង ដើរកាត់ ជីវិត។

ដូចគ្នា នោះ ដែរ, ក្បួនតំរា ដែល ដូនតា ទុក អោយ, គឺ គ្រាន់ តែ ជា ចំណេះ មូលដ្ឋាន សម្រាប់ អោយ យើង សិក្សា ជា ចំណេះ គ្រឹះ សម្រាប់ អោយ យើង ពង្រីក អភិវឌ្ឍ បន្ថែម ដើម្បី អោយ តម្រូវការ នៃ ការប្រើប្រាស់ តាម សម័យកាល ប៉ុណ្ណោះ។ លោក មិន បាន បន្សល់ ទុក សំរាប់ អោយ យើង ដេកអោប ប៉ប៉ុក អាំង ផេះ នោះ ឡើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s