ច្បាប់ ទប់ទល់ ជា មួយ ឡាន ដឹក សំរាម


តើ ញឹកញាប់ ប៉ុណ្ណា ដែរ ដែល អ្នក បណ្តោយ ឲ្យ សម្តី ផ្តេសផ្តាស របស់ មនុស្ស ដទៃ  ផ្លាស់ប្តូរ អារម្មណ៍ របស់ អ្នក?

តើ អ្នក បណ្តោយ ឲ្យ អ្នក បើកបរ ព្រហើន, អ្នក រត់ តុ ឈ្លើយ, ចៅហ្វាយ មាត់ អាក្រក់ ឬ មិត្ត រួម ការងារ ធ្វើ ឲ្យ អ្នក ខូច អារម្មណ៍, ខូច សោភណភាព ថ្ងៃ ដ៏ ល្អ របស់ អ្នក ឬ ទេ? ជា រឿយៗ, យើង ចៀស មិន ផុត ទេ ព្រោះ យើង មិន មែន ជា ព្រះ ឬ ជា មនុស្ស យន្ត ឡើយ។ យ៉ាងណា ក្តី, គំនូស សម្គាល់ របស់ មនុស្ស ជោគជ័យ គឺ ភាព រហ័ស រហួន របស់ គេ ក្នុង ការ បំបែរ អារម្មណ៍ មក កាន់ អ្វី ដែល សំខាន់ នៅ ចំពោះ មុខ។

កាល ពី ៣ ឆ្នាំ មុន, ខ្ញុំ ទទួល បាន មេរៀន មួយ នេះ នៅ ខណៈ ដែល ខ្ញុំ ពឹង Jack ដែល ជា អ្នកជិតខាង របស់ ខ្ញុំ សុំ ឲ្យ គាត់ ជូន ខ្ញុំ ទៅ កាន់ ហាង ជួសជុល រថយន្ត ដើម្បី យក ឡាន  ដែល ខ្ញុំ បាន ទុក ចោល អស់ មួយ ថ្ងៃ សម្រាប់ ជួសជុល។

យើង កំពុង ធ្វើ ដំណើរ នៅ លើ ផ្លូវ មួយ ដែល មាន ចរាចរណ៍ ទៅ មក យ៉ាង មមាញឹក ហើយ មាន បន្ទាត់  ស្រប បើកបរ ពីរ ខ្សែ។ យើង កំពុង ស្ថិត នៅ បន្ទាត់ ខាង ស្តាំ។ ភ្លាម នោះ ឡាន ខ្មៅ មួយ ដែល ចត នៅ តាម បណ្តោយ ផ្លូវ, ស្រាប់ តែ ចេញ ក្បាល មក យ៉ាង លឿន នៅ ពី មុខ យើង បណ្តាល ឲ្យ Jack ជាន់ ហ្វ្រាំង យ៉ាង គំហ៊ុក ហើយ រអិល ទៅ ខាង ឆ្វេង, ប៊ិស ទង្គិច ឡាន មួយ ទៀត។

តាម ធម្មតា អ្នក ដែល ត្រូវ ខឹង គឺ ពួក យើង ទេ ព្រោះ ឡាន ខ្មៅ នោះ ចេញ មក ទាំង ទទឹង ទិស, ឥត មើល ឆ្វេង ស្តាំ។ ផ្ទុយ ទៅ វិញ ម្ចាស់ ឡាន ខ្មៅ នោះ អើត ក្បាល ចេញ តាម បង្អួច  ស្រែក ជេរ បញ្ចោរ ពួក យើង ហើយ លើក ម្រាម ដៃ កណ្តាល ឡើង លើ ដាក់ ពួក យើង ផង។

Jack គ្រាន់ តែ ញញឹម ហើយ លើក ដៃ ដាក់ ម្នាក់ ឈ្លើយ នោះ។ ខ្ញុំ សួរ គាត់ ថា៖ “វា បើក ឡាន ឈ្លើយ ស្ទើរ តែ បណ្តាល ឲ្យ យើង មាន គ្រោះថ្នាក់, ហេតុអី Jack ឯង លើក ដៃ គួរ សម នឹង វា ទៅ វិញ?”។ Jack ញញឹម ហើយ និយាយ ប្រាប់ ខ្ញុំ នូវ អ្វី ដែល ខ្ញុំ ហៅ សព្វថ្ងៃ នេះ ថា “ច្បាប់ ទប់ទល់ នឹង ឡាន ដឹក សំរាម”។

“មនុស្ស ជា ច្រើន ប្រៀប ដូច ជា ឡាន ដឹក សំរាម,” Jack និយាយ។ “គេ ទៅ មក ស្ពាយ ជាប់ ខ្លួន ជានិច្ច នូវ សម្ពាយ សំរាម, ភាព តានតឹង ចិត្ត, កំហឹង និង ការខកចិត្ត។ នៅ ពេលណា សំរាម គរ ឡើង ខ្ពស់, គេ ត្រូវការ រក កន្លែង ចាក់ ចោល, ហើយ នៅ ពេល នោះ បើ អ្នក បណ្តោយ, គេ នឹង ចាក់ មក លើ អ្នក មិន ខាន។ ដូច្នេះ បើ មាន អ្នក ណា ម្នាក់ ព្យាយាម ចាក់ សំរាម លើ អ្នក, អ្នក កុំ យក ទុក ដាក់ ក្នុង ចិត្ត។ អ្នក គ្រាន់ តែ ញញឹម ដាក់ គេ, បក់ដៃ និង បន់ ឲ្យ គេ មាន សេចក្តី សុខ,  រួច ហើយ បន្ត ទៅ មុខ ទៀត”។

នេះ ហើយ ជា ច្បាប់ ទប់ទល់ នឹង ឡាន ដឹក សំរាម។ ខ្ញុំ គិត ខ្លួន ឯង ថា, តើ ប៉ុន្មាន ដង ហើយ ដែល ខ្ញុំ បាន បណ្តោយ ខ្លួនឯង ឲ្យ ឡាន ដឹក សំរាម បើក កិន? តើ ប៉ុន្មាន ដង ហើយ ដែល ខ្ញុំ យក សំរាម ទៅ ចាក់ លើ មនុស្ស ដទៃ, ទាំង នៅ កន្លែង ធ្វើការ, នៅ ផ្ទះ, និង នៅ តាម ផ្លូវ?

ខ្ញុំ ក៏ បាន សម្រេច ចិត្ត ថា “ខ្ញុំ លែង ធ្វើ ដូច្នោះ ទៀត ហើយ”។

តាំង ពី ពេល នោះ មក, ខ្ញុំ ចាប់ផ្តើម ឃើញ ឡាន ដឹក សំរាម នៅ គ្រប់ ទិសទី។ ខ្ញុំ ឃើញ សំរាម ដែល គេ ដឹក ទៅ ដឹក មក, ហើយ ដូច គ្នា នឹង Jack ដូច្នោះ ដែរ, ខ្ញុំ មិន ដែល រើស មក  ទុក ដាក់ ក្នុង ចិត្ត ទៀត ឡើយ។ ខ្ញុំ គ្រាន់ តែ ញញឹម, បក់ដៃ, បន់ ឲ្យ គេ មាន សេចក្តី សុខ  រួច ហើយ បន្ត ដំណើរ ទៅ កាន់ ទីណា ដែល ខ្ញុំ ត្រូវ ទៅ។

………………………………………………………………………………………………………………………

សរុប សេចក្តី ទៅ, មនុស្ស ដែល មាន ជោគជ័យ នៅ ក្នុង ជីវិត, គេ មិន បណ្តោយ ឲ្យ ឡាន ដឹក សំរាម គ្រប់គ្រង អារម្មណ៍ របស់ គេ ឡើយ។ យើង មិន គួរ ក្រោក ពី ដំណេក ជា មួយ នឹង កំហឹង និង វិប្បដិសារី នៅ ក្នុង ចិត្ត, ដ្បិតអី ជីវិត មនុស្ស ពិត ជា ខ្លី ណាស់។ ចូរ ស្រឡាញ់ មនុស្ស ដែល ធ្វើ ល្អ ចំពោះ ខ្លួន, ហើយ បួងសួង ឲ្យ អ្នក ដែល មិន ស្រឡាញ់ ខ្លួន សុំ ឲ្យ គេ មាន ក្តីសុខ ចុះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s