បរាជ័យ ពុំ មែន ជា ភាពចៃដន្យ ដែល កើត ឡើង នៅ ក្នុង ពេល តែ មួយ ថ្ងៃ … វា ជា គំនរ នៃ កំហុស តូចៗ ដែល យើង  មើល រំលង ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ។

%e1%9e%94%e1%9e%9a%e1%9e%b6%e1%9e%87%e1%9f%90%e1%9e%99-%e1%9e%96%e1%9e%bb%e1%9f%86-%e1%9e%98%e1%9f%82%e1%9e%93-%e1%9e%87%e1%9e%b6-%e1%9e%97%e1%9e%b6%e1%9e%96%e1%9e%85%e1%9f%83%e1%9e%8a%e1%9e%93


ជីវិត គឺ ប្រៀប ដូចជា បន្ទះ ចំណោទ ដែល ពិបាក ផ្គុំ, ប៉ុន្តែ ពេល ណា យើង រៀប វា ត្រូវ តាម លំដាប់ ហើយ គឺ ស្រស់ ត្រចង់។

%e1%9e%87%e1%9e%b8%e1%9e%9c%e1%9e%b7%e1%9e%8f-%e1%9e%82%e1%9e%ba-%e1%9e%94%e1%9f%92%e1%9e%9a%e1%9f%80%e1%9e%94-%e1%9e%8a%e1%9e%bc%e1%9e%85%e1%9e%87%e1%9e%b6


កាលណា យើង សំលឹង មើល ជីវិត តាម របៀប ដដែលៗ យើង នឹង ឃើញ ដដែលៗ។ ពេល ខ្លះ ទាល់តែ មើល បញ្ច្រាស់ ទើប ឃើញ ភាពប្លែក។

%e1%9e%80%e1%9e%b6%e1%9e%9b%e1%9e%8e%e1%9e%b6-%e1%9e%99%e1%9e%be%e1%9e%84-%e1%9e%9f%e1%9f%86%e1%9e%9b%e1%9e%b9%e1%9e%84-%e1%9e%98%e1%9e%be%e1%9e%9b-%e1%9e%87%e1%9e%b8%e1%9e%9c%e1%9e%b7%e1%9e%8f

ចំណងស្នេហ៍ ១៨ ឆ្នាំ៖ ស្និទ្ធផ្តិតស្នេហ៍


%e1%9e%85%e1%9f%86%e1%9e%8e%e1%9e%84%e1%9e%9f%e1%9f%92%e1%9e%93%e1%9f%81%e1%9e%a0%e1%9f%8d-%e1%9f%a1%e1%9f%a8-%e1%9e%86%e1%9f%92%e1%9e%93%e1%9e%b6%e1%9f%86

នៅ យប់ នោះ, លោក សម្បត្តិ ទើប មក ដល់ ផ្ទះ នៅ ខណៈ ដែល ភរិយា របស់ លោក កំពុង រៀបចំ បាយ ល្ងាច។ ក្រោយ ពី ផ្លាស់ សម្លៀកបំពាក់ ធ្វើការ ចេញ, លោក អង្គុយ នៅ លើ តុបាយ, ចាប់ ទាញ ដៃ ភរិយា មក កាន់ រួច និយាយ ថា៖ “បង មាន រឿង ចង់ ប្រាប់ អូន”។

ភរិយា របស់ លោក អង្គុយចុះ ហើយ ចាប់ផ្តើម បរិភោគ ដោយ ស្ងៀមស្ងាត់។ លោក សម្បត្តិ បាន សង្កេត ឃើញ ក្តីក្រៀមក្រំ នៅ ក្នុង កែវភ្នែក របស់ ភរិយា ហាក់ ដូចជា បាន ដឹង មុន ថា  លោក ចង់ និយាយ អំពីអ្វី។ នៅ ពេល ភ្លាម នោះ, លោក ហាក់ ដូចជា បើក មាត់ និយាយ មិន ចេញ, ប៉ុន្តែ លោក ត្រូវតែ អោយ នាង ដឹង អំពី បំណង របស់ លោក។

“បង ចង់ លែង គ្នា”, លោក សម្បត្តិ លើក ប្រធានបទ ឡើង យ៉ាង ស្ងប់។

ភរិយា របស់ លោក ហាក់ ដូចជា មិន បាន រងការទង្គិច ចិត្ត នឹង សំដីរបស់ លោក សម្បត្តិ ឡើយ។ ផ្ទុយ ទៅ វិញ, លោកស្រី បាន សួរ ទៅ ស្វាមី វិញ ក្នុង សំលេង ធម្មតា យ៉ាង សុភាព ថា៖ “ហេតុ អី?”។

លោក សម្បត្តិ ឈ្ងោក មុខ ចុះ, សម្ងំ បរិភោគ បាយ ដោយ មិន ឆ្លើយតប ទៅ នឹង សំនួរ របស់ ភរិយា។ អាកប្បកិរិយា បែប នេះ បាន បណ្តាល ឲ្យ លោកស្រី ខឹង សម្បារ, គប់ សម និងស្លាបព្រា ទៅ នឹង ដី រួច និយាយ ទាំង តឹង សរសៃ ក ថា៖ “បង ឯង មិន សម ជា កូន ប្រុស ទេ!”។

នៅ យប់ នោះ, អ្នក ទាំង ពីរ មិន បាន និយាយ រក គ្នា អស់ ពេញ មួយ យប់ ហើយ ស្ថិត នៅ ក្នុង បន្ទប់ ផ្សេង គ្នា។ លោកស្រី អង្គុយ នៅ ក្នុង បន្ទប់ មួយ ទៀត ស្ងាត់ តែ ម្នាក់ ឯង, បង្ហូរ ទឹកភ្នែក ជោក ថ្ពាល់ ក្នុង ចិត្ត អួលណែន ពោរពេញ ដោយ ក្តីឈឺចាប់។ លោកស្រី ពិត ជា ចង់ ដឹង ណាស់ ថា, តើ មាន អ្វី កើត ឡើង ដល់ ចំណង អាពាហ៍ពិពាហ៍ របស់ គាត់ ទាំង ពីរ  រហូត ដល់ ថ្នាក់ នៅ សុខៗ ស្រាប់ តែ ស្វាមី មក ពោល ពាក្យ សុំ លែងលះ គ្នា ដែល បណ្តាល អោយ លោកស្រី មាន ការភ្ញាក់ផ្អើល ហួស វិស័យ ហាក់ ដូចជា ត្រូវ គេ ទះ កំភ្លៀង មួយ ដៃ យ៉ាងខ្លាំង ទាំង មិន ដឹង ខ្លួន។ រីឯ លោក សម្បត្តិ វិញ, សំងំ ដេក យក ដៃ គង ថ្ងាស, បើក ភ្នែក សំលឹង ពិដាន ភ្លឹះៗ ជាមួយ នឹង អារម្មណ៍ ច្របូកច្របល់។ លោក នឹក ខ្លោចចិត្ត អាណិត ដល់ ភរិយា កំសត់ ផង, នឹក ខ្មាស ខ្លួនឯង និង ខ្មាស ភរិយា ផង ដែល ហា ស្តី មិន ចេញ។

លោក សម្បត្តិ និង លោកស្រី ទេវី សម្បត្តិ បាន រៀប អាពាហ៍ពិពាហ៍ នឹង គ្នា អស់ រយៈ ពេល ១៨ ឆ្នាំ មក ហើយ។ ប៉ុន្តែ ដោយសារ អ្នក ទាំង ពីរ ជាប់រវល់ នឹង ការរកស៊ី ក៏ ទើប តែ សម្រេចចិត្ត យក បាន កូន ស្រី មួយ ដែល ទើប តែ មាន អាយុ ១០ ឆ្នាំ ប៉ុណ្ណោះ។ តាំងពី មាន កូនស្រី គួរ អោយ ស្រឡាញ់ មួយ មក, លោកស្រី បាន ឈប់ ទៅ ធ្វើការ ហើយ នៅ ផ្ទះ  ថែទាំ កូន។ រីឯ លោក សម្បត្តិ បាន ក្លាយ ជា ម្ចាស់ ក្រុមហ៊ុន មួយ ដែល កំពុង រីកចំរើន  ហើយ លោក បាន បាក់ចិត្ត  ស្រឡាញ់ គ្នា ជាមួយ នឹង លេខា ក្មេង របស់ លោក។ លោកអស់ ចិត្ត ស្នេហ៍ ចំពោះ ភរិយា របស់ លោក ប៉ុន្តែ នៅ មាន ក្តីអាណិត ជា ខ្លាំង។ បន្ត​ការ​អាន

ក្អែក និង ក្ងោក, មួយ ណា រីករាយ ជាង?


%e1%9e%80%e1%9f%92%e1%9e%a2%e1%9f%82%e1%9e%80-%e1%9e%93%e1%9e%b7%e1%9e%84-%e1%9e%80%e1%9f%92%e1%9e%84%e1%9f%84%e1%9e%80
 
ក្អែក តូចចិត្ត នឹង ខ្លួនឯង ខ្មៅ, គ្មាន អ្នកណា ចូលចិត្ត។ ពេល ក្អែក បាន ឃើញ ក្ងាន, ក្អែក កើត ក្ដីច្រណែន នឹង ក្ងាន ដែល មាន ពណ៌ ស ស្គុស។ ចំណែក ក្ងាន ច្រណែន នឹង សេក ដែល មាន ពីរ ពណ៌។ រីឯ សេក ច្រណែន នឹង ក្ងោក ដែល មាន ពណ៌ ចំរុះ យ៉ាង ស្រស់ សោភា។ ក្ងោក ឯណោះ វិញ ច្រណែន នឹង ក្អែក ដែល មាន សេរីភាព ហោះហើរ តាម ចិត្ត ព្រោះ ខ្លួនឯង ជា ចំណាប់ខ្មាំង នៅ ក្នុង សួនសត្វ សំរាប់ ជា ទំនាញ ទស្សនាចរ។
 
ចូរ ទាយ ទៅ មើល, សត្វ ទាំង បួន នេះ, មួយ ណា រីករាយ ជាង គេ? មនុស្ស យើង មិន ប្លែកគ្នា ពី សត្វ ទាំង បួន នេះ ឡើយ។ យើង ចូលចិត្ត តែ យក ខ្លួនឯង ទៅ ប្រៀប នឹង អ្នកដទៃ ហើយ តូចចិត្ត នឹង ខ្លួនឯង ដែល គ្មាន លក្ខណៈ [ដែល ខ្លួន យល់ ថា] ល្អ ដូច គេ … បណ្ដាល អោយ ខ្លួន មើល រំលង ចំណុច ល្អ របស់ ខ្លួន។ ការណ៍ ទាំង នេះ នាំ អោយ យើង ធ្លាក់ ចូល ក្នុង វង់មូល នៃ អពមង្គល ដ៏ កំណាច មួយ, រក ច្រក ចេញ មិន ឃើញ។ យើង គួរ ចេះ សប្បាយចិត្ត និង ផ្ដល់ តម្លៃ អ្វី ដែល ខ្លួន មាន ហើយ ពង្រីក សក្ដានុពល អោយ បាន ពេញ ទំហឹង ជាជាង ផ្ដោត គំនិត យ៉ាង អណ្ដែតអណ្ដូង ទៅ លើ អ្វី ដែល ខ្លួន គ្មាន និង ស្ថិត នៅ ឆ្ងាយ ពី ការឈោង ដល់, ហួស ពី ភាពប្រាកដនិយម។
 
ព្រះពុទ្ធ បាន ទូន្មាន មនុស្ស លោក អោយ ដើរ តាម គន្លង ធម៌ ជាក់ស្ដែង, ប៉ុន្តែ មនុស្ស យក ធម៌ មក បន្ថែម ភាពអច្ឆរិយៈ, បង្កប់ ភាពអាថ៌កំបាំង ដើម្បី បោកប្រាស់ អោយ មនុស្ស អោយ លុះ ក្រោម ឥទ្ធិពល របស់ ខ្លួន, ទុក អោយ គេ ដេក ស្រមៃ ចាំ ឡើង ឋានសួគ៌ នៅ ជាតិ ក្រោយ, រួច មើល រំលង ជាតិ នេះ។
 
ព្រះពុទ្ធ បង្រៀន អំពី របៀប ដើរ តាម គន្លង ធម៌ ដើម្បី ស្វែងរក សេចក្ដីសុខ, ប៉ុន្តែ មនុស្ស អោបក្រសោប ភាពលោភលន់ ប្រកប ដោយ ចិត្តច្រណែន និង ចូលចិត្ត វាស់វែង តម្លៃ គ្នា, ហើយ ដើរ កន្លង គន្លង ធម៌ ទៅ បន់ស្រន់ សុំ សេចក្ដីសុខ និង លាភសក្ការៈ។

បូណា និង ចំពាម កៅស៊ូ


%e1%9e%94%e1%9e%bc%e1%9e%8e%e1%9e%b6-%e1%9e%93%e1%9e%b7%e1%9e%84-%e1%9e%85%e1%9f%86%e1%9e%96%e1%9e%b6%e1%9e%98-%e1%9e%80%e1%9f%85%e1%9e%9f%e1%9f%8a%e1%9e%bc

ថ្ងៃ មួយ, បូណា និង នារី, ពីរ នាក់ បងប្អូន, បាន ទៅ លេង ផ្ទះ ជីដូន នៅ ឯ ជនបទ។ បូណា បាន យក ចំពាមកៅស៊ូ ទៅ ហាត់ បាញ់ នៅ ក្នុង ចំការ ក្រូច។ ទោះជា ព្យាយាម យ៉ាងណា ក៏ បាញ់ មិន ចំ គោលដៅ, រហូត ដល់ ម៉ោង បាយ ថ្ងៃ ត្រង់, គាត់ ក៏ ដើរ តយង៉យ ត្រឡប់ ទៅ ផ្ទះ ជីដូន វិញ ទាំង ក្ដីធុញថប់។

នៅ ពេល ដែល គាត់ ដើរ ត្រលប់ ទៅ វិញ, គាត់ ប្រទះ នឹង មាន់ មួយ ក្បាល របស់ ជីដូន គាត់។ គាត់ លើក ចំពាមកៅស៊ូ បាញ់ ទាំង ឥត តំរង់ ហើយ ចៃដន្យ ចំ ត្រូវ ក្បាល មាន់, ដាច់ ខ្យល់ ស្លាប់ មួយ រំពេច។ គាត់ ស្លន់ស្លោ ហើយ ក៏ យក មាន់ ទៅ លាក់ នៅ ក្នុង គំនរ អុស។ នារី សំលឹង មើល តាម បង្អួច, ឃើញ ហេតុការណ៍ ទាំងអស់, ប៉ុន្តែ នាង ឥត និយាយ អ្វី ទាំងអស់។

នៅ ថ្ងៃ បន្ទាប់, ក្រោយ ពី អាហារ ពេល ព្រឹក រួច, ជីដូន បាន ប្រើ នារី អោយ លាង ចាន។ ប៉ុន្តែ នារី បាន ប្រាប់ ទៅ ជីដូន ថា បូណា ចង់ ធ្វើ កិច្ចការ នៅ ក្នុង ផ្ទះបាយ។ បន្ទាប់ មក, នារី ខ្សឹប ដាក់ ត្រចៀក បូណា ថា, “ចាំ រឿង មាន់ ម្សិល មិញ ទេ?” បូណា ភ្ញាក់ផ្អើល ហៅ ភ័យ ជា ខ្លាំង នៅ ពេល ដែល គាត់ ដឹង ថា, នារី បាន ដឹង អំពី រឿង គាត់ សំលាប់ មាន់ របស់ ជីដូន។ ដូច្នេះ, បើ គាត់ មិន ធ្វើ តាម សំដី របស់ បងស្រី ខ្លួន ទេ, គាត់ ច្បាស់ ជា ទំលាយ រឿង ប្រាប់ ជីដូន មិន ខាន។ បូណា ក៏ ព្រម លាង ចាន និង ជូត សំអាត ផ្ទះបាយ ទាំង សៅហ្មង។

នៅ ល្ងាច ថ្ងៃ ដដែល, ជីដូន ហៅ នារី អោយ ជួយ បុក គ្រឿង និង ហាន់ បន្លែ ដើម្បី ស្លរ ម្ជូរគ្រឿង។ ប៉ុន្តែ នារី ញញឹម ហើយ ប្រាប់ ជីដូន ថា, “បូណា ប្រាប់ ចៅ ថា, គាត់ ចង់ រៀន ធ្វើ ម្ហូប ពី លោក យាយ”។

នារី ងាក ទៅ ខ្សឹប ដាក់ បូណា ថា, “ចាំ រឿង មាន់ ម្សិល មិញ ទេ?” ដូច្នេះ, នារី ក៏ នៅ អង្គុយ ឆ្កឹះ ក្រចក ធ្វើ ហី, ចំណែក បូណា ទៅ បុក គ្រឿង និង ហាន់ បន្លែ។

ពីរបី ថ្ងៃ ក្រោយ មក, បូណា ទ្រាំ លែង បាន នឹង ការជំរិត របស់ នារី, គាត់ ក៏ ដាច់ចិត្ត សារភាព ប្រាប់ ជីដូន ថា, គាត់ បាន បាញ់ មាន់ ស្លាប់ ដោយ ចៃដន្យ ហើយ ភ័យ ពេក ក៏ យក ទៅ លាក់ នៅ ក្នុង គំនរ អុស។

ជីដូន របស់ គាត់ លុត ជង្គង់ ចុះ ហើយ អោប គាត់ រួច និយាយ ថា, “ចៅ សំលាញ់, យាយ ដឹង។ យាយ ឈរ  ជាមួយ នារី មើល ចៅ តាម បង្អួច ឃើញ ហេតុការណ៍ ទាំងអស់។ ប៉ុន្តែ យាយ ស្រលាញ់ ចៅ ហើយ បាន អភ័យទោស អោយ ចៅ រួច ទៅ ហើយ។ យាយ គ្រាន់តែ ចង់ ដឹង មើល ថា, តើ នារី អាច ជំរិត ចៅ បាន យូរ ប៉ុណ្ណា ប៉ុណ្ណោះ។”

==============================================

គំនិត ត្រិះរិះ៖ ពេល ណា យើង ធ្វើ ខុស, យើង ត្រូវ សារភាព កំហុស។ វា ជា លក្ខណៈសម្បត្តិ របស់ មនុស្ស ដែល មាន ស្មារតី ចេះ ទទួលខុសត្រូវ។ វា នឹង ធ្វើ អោយ អ្នក បាន ស្បើយ ពី បន្ទុក នៃ អារម្មណ៍ ជាប់ទោស។ វា នឹង ធ្វើ អោយ មនសិការ របស់ អ្នក កើន ឡើង ខ្ពស់ ប្រកប ដោយ ភាពជ្រះថ្លា។ វា ថែមទាំង មិន អាច អោយ អ្នកណា ឆ្លៀត ចំណេញ ពី កំហុស ស្ងាត់ៗ របស់ យើង ផង។ ចូរ ចេះ ទទួល កំហុស, ចេះ សុំទោស, និង ចេះ សុំ ការអធ្យាស្រ័យ ដោយ សុភាពរាបសា។