តើ​ស្ករ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​មែន​ឬ ?!


ការ​បង្ហាញ​ពី​បរិមាណ​ស្ករ​នៅក្នុង​ភេសជ្ជៈ

ដោយ អៀង សុខម៉ិញ, RFI

ធាត់​ជ្រុល​ចុក​ខ្លាញ់ ទឹក​នោម​ផ្អែម ឡើង​ឈាម មាន​ជំងឺ​សរសៃ​ឈាម​បេះដូង … ស្ករ​នាពេល​បច្ចុប្បន្ន​នេះ ត្រូវ​ជាប់​ចោទ​ជា​ដើម​ហេតុ។ អ្នក​ប្រយុទ្ធ​ប្រឆាំង​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​ស្ករ បាន​បរិហារ​ជាពិសេស​ ការ​បង្កើត​វត្តមាន​ស្ករ​ក្នុង​ចំណី​អាហារ តែ​ត្រូវ​លាក់​បាំង​មិន​អាច​មើល​ឃើញ។ តើ​ស្ករ​ពិត​ជា​បង្ក​គ្រោះ​ថា្នក់​ដល់​សុខភាព​មែនឬ ? តើ​ត្រូវ​បរិភោគ​ក្នុង​កំរិត​ណា​ទើប​ល្អ ទើប​គ្រប់គ្រាន់​សម្រាប់​​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​សរីរាង្គកាយ ? ស្ករ​ស្គម​ពិត​ជា​មាន​ទំនាក់ទំនង​បង្ក​ជំងឺ​មហារី​ក​មែន​ឬ ?

បើ​យោល​ទៅ​តាម​ព័ត៌មាន​ ភស្តុតាង និង​ការ​ផ្សព្វផ្សាយ​នាពេល​បច្ចុប្បន្ន​នេះ ការ​ទទួល​ទាន​ស្ករ​ ច្រើន​ហួស​ហេតុ ពិត​ណាស់ ថា​នឹង​បង្ក​ផល់​អាក្រក់​ដល់​សុខភាព​។ គ្រោះថ្នាក់​​ចំពោះ​សុខភាព​នេះ អាច​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​ការ​ទទួល​ទាន​សុរា សម្រាប់​រយៈ​ពេល​វែង តែ​តិច​ជាង​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​បារី។ យើង​មិន​ស្លាប់​ភ្លាម​ដោយ​សារ​ការ​បរិភោគ​ស្ករ​ច្រើន​ហួស​ហេតុ​ទេ តែ​ស្ករ​ជា​អាវុធ​ធ្វើ​បាប​មនុស្ស​​យ៉ាង​សម្ងាត់ ដោយ​បង្ក​ជា​ជំងឺ​រ៉ាំរ៉ៃ​យ៉ាង​ច្រើន នៅពេល​អនាគត។

​ស្ករជា​គ្រឿង​ញៀន​ ?
ស្ករ​ជា​អាហារ​ដែល​មាន​លក្ខណៈ​ញៀន។ លក្ខណៈ​នេះ ត្រូវ​បាន​រក​ឃើញ និង​បក​ស្រាយ​បញ្ជាក់​ដោយ​ការ​ពិសោធន៍​​ផ្លូវ​អារម្មណ៍។ ការ​ពិសោធន៍​របស់​បារាំង លើ​សត្វ​កណ្តុរ បាន​បង្ហាញ​ថា សត្វ​កណ្តុរ​នេះ​ទាក់ទាញ​ដោយ​ស្ករ ខ្លាំង​ជាង​ដោយ​គ្រឿង​ញៀន កូកាអ៊ីន។ ទាំង​មនុស្ស​ ទាំង​សត្វ សុទ្ធ​ទាក់​ទាញ​ដោយ​សារធាតុ​ស្ករ សារធាតុ​ផ្អែម សូម្បី​តែ​ខ្លា​ឃ្មុំ​ក៏​ត្រៀម​ប្រយុទ្ធ​ដើម្បី​បាន​ស្ក បាន​សម្បុក​ឃ្មុំ​ស៊ី​ដែរ។ សារធាតុ​ស្ករ ផ្អែម​នេះ​ ត្រូវ​កំណត់ថា​មាន​លក្ខណៈ​បន្ថែម ដោយ​ហេតុ​ថា​ បើ​បាន​ញ៉ាំ​ហើយ ចង់​ញ៉ាំ​ទៀត បើ​​ញ៉ាំ​កាន់​តែ​ច្រើន និង​ចង់​បាន​បន្ថែម​នៅពេល​ក្រោយ។
បន្ត​ការ​អាន