មនុស្ស​ល្អ និង​មនុស្ស​ស្លូត​ត្រង់


គំនិត របស់មនុស្ស ប្រៀបដូចជាសួនច្បារ។ តើមានអ្វីកើតឡើង នៅពេលយើងមិនស្រោចទឹកថែទាំ? គឺស្មៅព្រៃដុះ។ ជីវិតមនុស្សលោក ក៏ដូចគ្នាដូច្នោះដែរ។ ជនអាក្រក់ឈ្នះ ក៏ដោយសារភាពស្ងាត់ស្ងៀម នៃជនស្លូតត្រង់។ ជនស្លូតត្រង់ ពុំមែនជាមនុស្សល្អនោះទេ។ ជនស្លូតត្រង់ គឺជនស្លូតត្រង់។ ដើម្បីអោយទៅជាមនុស្សល្អ ទាល់តែមនុស្សនោះ ហ៊ានឈរតំណាងភាវៈល្អ ដូចគ្នាមនុស្សអាក្រក់ ឈរតំណាងអោយភាវៈអាក្រក់។ ឈរតំណាងភាវៈល្អ ពុំមែនមានន័យថា គ្រាន់តែធ្វើល្អតែមួយមុខ ហើយមើលរំលងអំពើអាក្រក់នោះទេ… គឺត្រូវប្រយុទ្ធការពារសេចក្ដីល្អ។ មុននឹងប្រាប់ខ្លួនឯងថា ខ្លួនជាមនុស្សល្អ ចូរសួរខ្លួនឯងសិន ថាខ្លួនបានធ្វើអ្វីខ្លះ ដែលបណ្ដាលអោយខ្លួន ក្លាយទៅជាមនុស្សល្អ។ បើខ្លួនមិនដែលហ៊ានចេញមុខ ការពារសេចក្ដីល្អទេ, ខ្លួនត្រឹមតែជាជនស្លូតត្រង់ប៉ុណ្ណោះ។