ជំរើស


មនុស្ស ច្រើន គ្នា តែង និយាយ អំពី សេរីភាព នៃ ការជ្រើសរើស, ប៉ុន្តែ ពេល គេ ធ្វើ អ្វី មួយ, គេតែង មាន អារម្មណ៍ ថា ដូច ត្រូវ គេ បង្ខំ ហើយ រអ៊ូ ឥត ឈប់។ តើ អ្វី ដែល យើង ត្រូវ ធ្វើ ដើម្បី ភាពប្រសើរ នៃ ជីវិត ខ្លួនឯង ឬ សង្គមជាតិ ទាំងមួល គឹឺ ជា រឿង ដែល ត្រូវ គេ បង្ខំ ហើយ យើង ត្រូវតែ ធ្វើ ដោយ គ្មាន ជំរើស ណា ផ្សេង ឬ?

តើ អ្នក ត្រូវតែ ធ្វើការ ឬ? តើ អ្នក ត្រូវតែ ទៅ រៀន ឬ? ចម្លើយ ដ៏ ងាយ បំផុត គឺ អត់ ទេ! អ្នក អាច ជ្រើសរើស ដេក សំដិល នៅ លើ គ្រែ — ចង់ ផ្កាប់ ក៏ បាន, ចំទាំង ក៏ បាន — អ្នក អាច ធ្វើ ពុត ឈឺ  ដើម្បី គេចវេស ពី ការងារ មួយ ថ្ងៃ ដើម្បី បាន នៅ ស៊ីផឹក ជាមួយ ក្លើម្រាក់, អត់ មាន អ្នកណា បង្ខំ ទេ។

ដូច្នេះ, មនុស្ស ម្នាក់ ឆក់ប្លន់ គេ គឺ ជា ជំរើស, ប៉ុន្តែ គេ ដាក់ កំហុស ទៅ លើ កាលៈទេសៈ នៃ ជីវិត  ដែល បង្ខំ អោយ គេ ធ្វើ រឿង អាក្រក់ ដើម្បី រស់។ មនុស្ស ម្នាក់ ខ្ជីខ្ជា ក្នុង ការសិក្សា គឺ ជា ជំរើស, ប៉ុន្តែ គេ ដាក់ កំហុស ទៅ លើ ស្ថានភាព ជីវិត ដែល បង្ខំ អោយ គេ បោះបង់ ការសិក្សា។

សរុប សេចក្ដី មក, គឺ គ្មាន អ្នកណា បង្ខំ ឡើយ។ ភាពលំបាក គឺ ជា ផ្នែក ចាំបាច់ នៃ ជីវិត សម្រាប់ ពង្រឹង មនុស្ស អោយ កាន់ តែ រឹងមាំ។ ចង់ ឬ មិន ចង់, អត់ មាន អ្នកណា បង្ខំទេ, ប៉ុន្តែ ចូរ ចងចាំ ថា ការសប្បាយ មួយ គ្រា គឺ បាន មក ដោយ ការដោះដូរ នឹង ទុក្ខលំបាក។ មាន ន័យ ថា, អ្វីៗ ទាំងអស់ នៅ ក្នុង ជីវិត គឺ សុទ្ធតែ ត្រូវ បង់ តម្លៃ — ប្លែកគ្នា ត្រង់ ថា, អ្នក ចង់ បង់ តម្លៃ ជាមុន ហើយ សប្បាយ តាម ក្រោយ ឬ សប្បាយ សិន សឹម បង់ តម្លៃ តាម ក្រោយ ប៉ុណ្ណោះ។ ទោះ ជា ជ្រើស យក មួយ ណា ក៏ អត់ មាន អ្នកណា បង្ខំ ដែរ, ប៉ុន្តែ ជំរើស នីមួយៗ សុទ្ធតែ មាន ផល របស់ វា។ សូម កុំ ស្រែក រអ៊ូថា ខ្លួន គ្មាន ជំរើស!!!

Choices

ហេតុ និង ផល


នៅក្នុងលោកនេះ មានវិបត្តិច្រើនរាប់មិនអស់ ប៉ុន្តែវិបត្តិភាគច្រើន ដែលកើតឡើងចំពោះមនុស្សម្នាក់ៗ គឺជាផលនៃភាពល្ងង់ខ្លៅរបស់ខ្លួន។ ប៉ុន្តែការប្រឈមមុខ ទទួលស្គាល់ភាពល្ងង់ខ្លៅរបស់ខ្លួន គឺជាការពិបាកជាង ការឡើងកំពូលភ្នំហេមពាន្តទៅទៀត, ដូច្នេះការបន្ទោសអ្នកដទៃ, បន្ទោសស្ថានភាព, បន្ទោសកាលៈទេសៈ, បន្ទោសព្រហ្មលិខិត គឺជាការងាយស្រួល ដើម្បីកុហកខ្លួនឯង អោយបានធូរស្រាលមួយពេល។ ទោះយ៉ាងណាក្ដី, ការពិតនៅតែការពិត, ហើយបញ្ហាដែលកើតឡើង ដោយសារភាពល្ងង់ខ្លៅរបស់ខ្លួន នៅតែជាបញ្ហាដដែល។

Most problem are the effect of one's own ignorance

សម្ភារៈ​និង​ភាព​រីករាយ


ជោគជ័យផ្នែកសម្ភារៈ ធ្វើអោយយើងរីករាយ តែនៅពេលណា យើងរីករាយស្រាប់តែប៉ុណ្ណោះ។

Material success make you happy only when you're already happy

ការ​ស្រឡាញ់​ឥត​ល័ក្ខខ័ណ្ឌ និង​កាតព្វកិច្ច​នៃ​ការ​សងគុណ


សេចក្ដីស្រឡាញ់ រវាងឳពុកម្ដាយនិងកូន គឺជាសេចក្ដីស្រឡាញ់ ដែលឥតល័ក្ខខ័ណ្ឌ, ដូច្នេះ កូនគួរតែពុំជំពាក់អ្វីឳពុកម្ដាយឡើយ។ អ្វីដែលកូនធ្វើ ជូនឳពុកម្ដាយ គឺធ្វើឡើងដោយក្ដីស្រឡាញ់ [ឥតល័ក្ខខ័ណ្ឌ], ប៉ុន្តែបើយើងចាត់ទុកថា ជាការសងគុណនោះ, នោះអ្វីដែលឳពុកម្ដាយយើង បានធ្វើចំពោះកូន គឺលែងទៅជាក្ដីស្រឡាញ់ឥតល័ក្ខខ័ណ្ឌ, ប៉ុន្តែទៅជាកាតព្វកិច្ចទៅវិញ។ បើឳពុកម្ដាយ ទាមទារអោយកូនសងសគុណ នោះក៏លែងរាប់ថា ជាក្ដីស្រឡាញ់ឥតល័ក្ខខ័ណ្ឌដែរ, ប៉ុន្តែគឺជាការបណ្ដាក់ទុនទៅវិញ។ ដូច្នេះ, បើមួយជាកាតព្វកិច្ច, មួយជាការបណ្ដាក់ទុន, តើក្ដីស្រឡាញ់បរិសុទ្ធឥតល័ក្ខខ័ណ្ឌ ដែលមនុស្សគ្រប់គ្នា នាំគ្នានិយាយនោះ មានពិតដែរឬទេ???

ឱកាសដាប់ឆ្លាក់ចរិយាសម្បត្តិ


អ្វីគ្រប់យ៉ាងដែលយើងជួបប្រទះនៅក្នុងជីវិត, ទោះជាល្អក្ដី ឬអាក្រក់ក្ដី, គឺជាឱកាស សម្រាប់អោយយើង ដាប់ឆ្លាក់ចរិយាសម្បត្តិខ្លួនឯង។

Everything we go through in life is an opportunity to chisel our character

សម្គាល់​កំហុស


ការចេះទទួលស្គាល់ ហើយនិយាយ អំពីបញ្ហាខ្លួនឯង គឺពុំមែនជា ភាពទន់ខ្សោយនោះឡើយ, គឺការពុំធ្វើអ្វីសោះនោះឯណោះទេ។
–Christopher Butler

Recognizing and talk about your problem is not weakness

រៀន​ប្រឈម​នឹង​ការ​រិះគន់


ការរិះគន់ គឺជាគំហើញ ឬទស្សនៈរបស់អ្នកដទៃ មកលើថ្វីដៃការងារ ឬបុគ្គលិកលក្ខណៈរបស់យើង។ មនុស្សភាគច្រើន ចាត់ទុកការរិះគន់ជារឿងអវិជ្ជមាន ប៉ុន្តែការប្រកាន់ដូច្នោះ គឺជារឿងខុសស្រឡះ។

បើគេចូលចិត្តថ្វីដៃយើង គេនឹងផ្ដល់ការរិះគន់វិជ្ជមាន, ហើយបើគេមិនពេញ ហើយនិយាយអំពីចំណុចមិនល្អ គឺជាការរិះគន់អវិជ្ជមាន។ ដូច្នេះ ការរិះគន់ អាចថាអាក្រក់ក៏បាន ឬល្អក៏បាន។

តាមធម្មតា មនុស្សមិនសូវអាចទទួលការរិះគន់ឡើយ ពីព្រោះតែការខ្មាសអៀន ឬដោយសារមូលហេតុអ្វីណាមួយ។ ប៉ុន្តែកង្វះនៃការរិះគន់ គឺស្មើនឹងកង្វះនៃរីកចម្រើន តាមរយៈការលើកទឹកចិត្ត។ ដូច្នេះ, ដោយព្រោះតែការរិះគន់ គឺជាផ្នែកមួយនៃជីវិតរបស់យើង និងកិច្ចការរបស់យើងដែលចៀសមិនបាននោះ យើងគួររៀនទទួលយក ការរិះគន់ដោយចិត្តសឿង។

good-or-bad