ផ្ដល់​ សេរីភាព ​អោយ ​ខ្លួន​ឯង ​ក្នុង​ ការ​គិត


សេរីភាព នៃ ការបញ្ចេញ មតិ គឺ សំខាន់ ចាំបាច់, ប៉ុន្តែ កាន់តែ សំខាន់ ជាង នេះ ទៅ ទៀត នោះ គឺ សេរីភាព នៃ ការគិត។ កាល យើង នៅ តូច, យើង ត្រូវ បាន គេ អប់រំ អោយ ស្រប ទៅតាម តម្លៃ, បរិស្ថាន, កាលៈទេសៈ, និង សម័យកាល របស់ គេ។ គេ ប្រដៅ យើង អោយ ធ្វើ និង គិត នៅ ក្នុង ក្របខ័ណ្ឌ ឬ ហៅ ម្យ៉ាង ទៀត ថា, “គិត ក្នុង ប្រអប់” របស់ គេ។ សម័យកាល, បរិស្ថាន, និងកាលៈទេសៈ របស់ មនុស្ស ម្នាក់ៗ សុទ្ធតែ ប្លែក ពីគ្នា, ដូច្នេះ ដើម្បី អោយ មាន ការលូតលាស់ ទៅ មុខ ហើយស្រប នឹង លកខណៈសម្បត្តិ ពិសេស រៀងៗ ខ្លួន, យើង មិន ត្រឹមតែ ត្រូវការ សេរីភាព នៃ ការបញ្ចេញ មតិ តែ ប៉ុណ្ណោះ ទេ, ប៉ុន្តែ យើង ចាំបាច់ ត្រូវ តែ ផ្ដល់សេរីភាព អោយ ខ្លួនឯង ក្នុងការ គិត — គិត ដោយ គ្មាន ការកំណត់ . . . គិត ក្រៅ ប្រអប់ . . . គិត ហាក់ ដូចជា គ្មាន ដែន សីមា។

រូបភាពបញ្ជាក់ថា៖ កាលណាយើងមានព័ត៌មាន (ចំណេះ) ច្រើន, យើងអាចគិតបានកាន់តែច្រើន... កាន់តែជ្រៅ ... កាន់តែឆ្ងាយ ... កាន់តែទូលាយ ... ពោលគឺគិត ដោយគ្មានដែនកំណត់។

រូបភាពបញ្ជាក់ថា៖ កាលណាយើងមានព័ត៌មាន (ចំណេះ) ច្រើន, យើងអាចគិតបានកាន់តែច្រើន… កាន់តែជ្រៅ … កាន់តែឆ្ងាយ … កាន់តែទូលាយ … ពោលគឺគិត ដោយគ្មានដែនកំណត់។

Advertisements