ត្រូវ​មាន​ជំនឿនឹង​ខ្លួន​ឯង


ចាបទុំ​លើ​ដើមឈើ មិន​ដែល​ខ្លាច​បាក់​មែកទេ ពីព្រោះ​ចាប​ជឿជាក់​លើ​សមត្ថភាព​នៃ​ស្លាប​របស់​ខ្លួន។ មនុស្ស​យើង ក៏​ដូច្នោះដែរ … គឺ​ត្រូវ​តែ​មាន​ជំនឿ​នឹង​ខ្លួន​ឯង។

The bird sit on the tree never afraid of breaking the branch

អស់ដីកេរសម្រាប់លក់, លក់សន្លឹកឆ្នោតម្ដង!!!


Lonvek 2013

លោកជីវ តាក្វាន់ បានពោលថា ខ្មែរយើងមិនមែនពូជអ្នកធ្វើជំនូញទេ យើងវ៉ៃពង្រីកទឹកដី និងលក់ធនធានធម្មជាតិរបស់ខ្លួន។ ទំនៀមទម្លាប់ពង្រីកទឹកដី ធ្វើទៅទៀតលែងកើត ប៉ុន្តែនៅសល់ទំនៀមទម្លាប់ លក់ធនធានធម្មជាតិ និងលក់ដីកេរ — អស់ដីកេរសម្រាប់លក់, លក់សន្លឹកឆ្នោតម្ដង!!!

ឥទ្ធិពល ​ជំនឿ


កើត នៅ ទីណា, ជា មួយ អ្នក ណា, ពណ៌ អ្វី, សាសន៍ អី, និង ទទួល ការចិញ្ចឹម របៀប ណា គឺ សុទ្ធ តែ ជាអ្វី ដែល យើង គ្មាន ការគ្រប់គ្រង។ ប៉ុន្តែ ទោះ ជា យ៉ាងណាក្ដី យើង មិន ចាំបាច់ ត្រូវ តែ នៅ ជា ផលិតផល នៃ បរិស្ថាន របស់ ខ្លួន នោះ ឡើយ, ពីព្រោះ ក្នុង លោក នេះ គ្មាន អ្នក ណា ម្នាក់ ត្រូវ បាន ព្រេង វាសនា ឬ ទេវតា កម្រិត ទុក មក ជា មុន នោះ ឡើយ។ ចំណុច សំខាន់ គឺ ជំនឿ។ បើ យើង កើត ក្នុង គ្រួសារ ក្រីក្រ ហើយ មាន ជំនឿ យ៉ាង ជ្រៅ ថា, ខ្លួន ត្រូវ នៅ ក្រ មួយ ជីវិត នោះ, ធ្វើ ម្តេច ខ្លួន អាច នឹង ប្រឹង ដើម្បី អោយ មាន បាន នឹង គេ? បើ កើត ក្នុង ពូជ មួយ ដែល គ្មាន អ្នក ណា បាន រៀន ជ្រៅជ្រះ, ហើយ ខ្លួន ជឿ ថា, ពូជ ខ្លួន ជា ពូជ ល្ងង់ ទៅ ហើយ នោះ, តើ ធ្វើ ម្តេច នឹង ទៅ រៀន  អោយ ចេះ ដឹង នឹង គេ? ជំនឿ អាច លើក កម្ពស់ មនុស្ស ក៏ អាច ទាញ ទម្លាក់ មនុស្ស។ ចូរ ប្រយ័ត្ន អោយ មែន ទែន ចំពោះ អ្វី ដែល គេ បង្រៀន អោយ ខ្លួន ជឿ។ វាសនា គឺ ជា ការកសាង។ អ្នក មាន ជំនឿ យ៉ាង ណា, នោះ ហើយ ជា វាសនា របស់ អ្នក។

PowerofBeliefTree

ជោគជ័យផ្ទាល់ខ្លួន គឺការយកអោយបាន នូវអ្វីដែលខ្លួនចង់បាន ហើយបន្តចង់បាន នូវអ្វីដែលខ្លួនមាន


ការប្រឈមពិតប្រាកដនៅក្នុងជីវិត គឺមិនមែនត្រឹមតែយកអោយបាន នូវអ្វីដែលខ្លួនចង់នោះទេ ប៉ុន្តែគឺការបន្តចង់បាននូវអ្វីដែលខ្លួនមានស្រាប់។ មនុស្សជាច្រើន គេចេះយកបាននូវអ្វីដែលគេចង់ ប៉ុន្តែបន្ទាប់ពីបានរួច គេលែងចង់បានទៅវិញ។ អ្វីដែលគេបាន គឺមិនដែលគ្រប់គ្រាន់ ហើយតែងតែមានអារម្មណ៍ ថាហាក់ដូចជាខ្វះម្យ៉ាងជានិច្ច។ គេមិនសប្បាយចិត្ត ចំពោះខ្លួនឯង, ចំពោះចំណងស្នេហា, ចំពោះសុខភាព, ឬចំពោះការងារ។ គេតែងតែមានរបស់ម្យ៉ាង រំខានចិត្តសន្តិភាពរបស់គេ។

ប៉ុន្តែនៅខាងមួយផ្នែកទៀត, មានមនុស្សខ្លះ គេពេញចិត្តនឹងខ្លួនគេជាអ្នកណា, ពេញចិត្តនឹងអ្វីដែលគេធ្វើ, ហើយទោះជាគេ មិនដឹងធ្វើយ៉ាងណា ដើម្បីរកអោយបានកាន់តែច្រើនក៏ដោយ ក៏គេនៅតែពេញចិត្ត ចំពោះអ្វីដែលគេមាន។ បេះដូងរបស់គេ បើកចំហចំពោះជីវិត សូម្បីតែគេ ពុំទាន់បានធ្វើ ក្ដីសុសិនរបស់គេ អោយក្លាយជាការពិតនៅឡើយ។

ជោគជ័យផ្ទាល់ខ្លួន គឺការយកអោយបាន នូវអ្វីដែលខ្លួនចង់បាន ហើយបន្តចង់បាន នូវអ្វីដែលខ្លួនមាន។ ជោគជ័យផ្ទាល់ខ្លួន ពុំអាចវាស់វែង ដោយខ្លួនយើង ជាអ្នកណា, មានកម្រាសដុល្លារកម្ពស់ណា, ឬបានសម្រេចអ្វីខ្លះ ជាដុំកំភួននោះទេ។ ផ្ទុយទៅវិញ, ជោគជ័យផ្ទាល់ខ្លួន គឺវាស់វែងដោយ ការមានអារម្មណ៍ល្អប៉ុនណា ចំពោះខ្លួនយើងជាអ្នកណា, ចំពោះអ្វីដែលយើងបានធ្វើ, និងចំពោះអ្វីដែលយើងមាន។ ជោគជ័យផ្ទាល់ខ្លួន គឺងាយនឹងសម្រេច ប៉ុន្តែយើងត្រូវដឹងអោយច្បាស់ថាជាអ្វី, កំណត់ការបង់ចំណាយ, ហើយកំណត់គោលដៅ យកអោយបាន។

ចូរចាំថា បើើយើងយកបាន នូវអ្វីដែលខ្លួនចង់បាន ប៉ុន្តែបែរជាគ្មាន អារម្មណ៍រីករាយទៅវិញ នោះរាប់ថាបរាជ័យទាំងស្រុង។

 

success1

ការបន្ទោស គឺជាការរារាំងខ្លួនឯង ពីការទទួលខុសត្រូវ


កាលណាយើងបន្ទោសអ្នកដទៃ ចំពោះទុក្ខលំបាករបស់ខ្លួនឯង គឺមានន័យថា យើងលះបង់ចោល នូវសមត្ថភាពសម្រាប់ធ្វើអោយខ្លួនឯង សះស្បើយពីជំងឺ និងក្ដីទុក្ខព្រួយទាំងឡាយ។ ការបន្ទោស គឺជាការរារាំងខ្លួនឯង ពីការទទួលខុសត្រូវ ហើយបញ្ជាក់អះអាង ប្រាប់ខ្លួនឯងថា ខ្លួនគ្មានអំណាចអ្វី ទាល់តែសោះ ក្នុងការក្ដោបក្ដាប់ជីវិតខ្លួនឯង។ ការបន្ទោសអ្នកដទៃ ប្រៀបដូចជាការហុចកូនសោរសុភមង្គល អោយគេកាន់ ហើយនិយាយប្រាប់គេថា “ពីថ្ងៃនេះតទៅ, អ្នកមើលការខុសត្រូវ ចំពោះភាពរីករាយរបស់ខ្ញុំ។ អ្នកចង់បើកពេលណាក៏បាន, ចង់បិទពេលណាក៏បាន”។

1075822_631489660196310_1733735305_n

រស់​នៅ​ជីវិត​ធម្មតា ប៉ុន្តែ​កុំ​ធ្វើ​ជា​មនុស្ស​ធម្មតា


ខ្មែរយើង ចំណាំនិយាយលេងផង បន្លំមែនទែនផងថា មនុស្ស, បើមិនធម្មតា គឺមានតែឆ្កួត? ជាការពិត, នៅទីណាក្ដី, អ្នកដែលមិនធម្មតា តែងចូលចំណោមគេមិនចុះ ហើយត្រូវចាត់ទុកជាមនុស្សឆ្កួត ឬឡប់។

ប៉ុន្តែជាការពិតផងដែរថា, បម្លាស់ប្ដូរធំៗ និងរបកគំហើញសំខាន់ ដែលជំរុញអោយមានភាពប្លែក និងការវិវឌ្ឍទៅមុខ ក៏ដោយសារតែពួក “មិនធម្មតា” ទាំងនេះឯង។ ភាពឆ្កួតវង្វេង និងភាពឆ្លាតវៃ របស់អ្នកមិនធម្មតាទាំងនេះ គឺកំណត់ដោយបរាជ័យ ឬជោគជ័យ។ កាលណាបរាជ័យ គឺជាមនុស្សឆ្កួត។ កាលណាជោគជ័យ គឺជាមនុស្សឆ្លាត។ មានអ្នកមិនធម្មតាខ្លះ អាចមើលឃើញ នូវអ្វីដែលអ្នកធម្មតាមើលមិនឃើញ ហើយខំយកមកប្រាប់អោយគេដឹង ប៉ុន្តែត្រូវគេចាត់ទុក ជាសត្រូវសាធារណៈទៅវិញ រហូតដល់មានអ្នកខ្លះ ត្រូវគេសម្លាប់ ឬជាប់ពិរុទ្ធផង។ ចំណែកអ្នកធម្មតា, បរាជ័យក៏អត់, ជោគជ័យក៏អត់ ហើយនៅតែធម្មតាដដែល។

គេថា រស់នៅជីវិតធម្មតាចុះ ប៉ុន្តែកុំធ្វើជាមនុស្សធម្មតា — Lead a simple life but don’t be a simpleton ។ មានន័យ ការរស់នៅធម្មតាដូចគេដូចឯង គឺដើម្បីភាពចុះសម្រុងគ្នា ជាមួយជនក្នុងសង្គម។ កុំធ្វើជាមនុស្សធម្មតា គឺមានន័យថា ត្រូវតែអប់រំដើម្បីភាពចម្រើនខ្លួនឯង ពីមួយថ្ងៃទៅមួយថ្ងៃ។ មនុស្សធម្មតា គឺជាផ្នែកមួយនៃភាពទូទៅ, ហើយភាពទូទៅនៃមនុស្សធម្មតា មានសភាពបែបណានោះ យើងអាចមើលឃើញដោយងាយ។


កុំច្រឡំការសម្រេចចិត្តខុសខ្លួនឯង ជាមួយនឹងព្រហ្មលិខិត។ កុំខ្លាចនឹងទទួលស្គាល់កំហុសខ្លួនឯង, អ្នកណាក៏ធ្លាប់ធ្វើខុសដែរ។ ចូររៀនពីកំហុស ហើយប្រើបទពិសោធន៍ ពង្រឹងខ្លួនឯងអោយរឹងមាំជាងមុន។