image002អ្វីគ្រប់យ៉ាងសុទ្ធតែមានតម្លៃអាចទិញដូរ ប៉ុន្តែមិនមែនអ្វីគ្រប់យ៉ាង គួរតែលក់ដូរនោះឡើយ, ជាពិសេសគឺមនសិការ។ – បុត្រាខ្មែរ

Everything has a price but not everything should be for sale, especially your conscience. -Botrakhmer

ការកុហក គឺ​ជា​ការ​បន្ថោក​តម្លៃ​ខ្លួន​ឯង


ការទុកចិត្តអ្នកដែលកុហកយើង ពុំមែនធ្វើអោយយើង ក្លាយទៅជាមនុស្សល្ង់នោះទេ។ អ្នកដែលល្ងង់នោះ គឺអ្នកដែលកុហក ដល់អ្នកដែលទុកចិត្តគេ។ ការភូតកុហក គឺជារឿងដ៏ងាយបំផុត សម្រាប់ការដោះទាល់មួយពេល ប៉ុន្តែពុំអាចគេចផុតពីផលកម្មរហូតឡើយ។ សូមកុំអោយភាពងាយស្រួលមួយពេល បណ្ដាលអោយអ្នកផ្លាស់ប្ដូរខ្លួនទៅជាអ្នកភូតភរ។ ការកុហក, ទោះជាកុហកអ្នកដទៃក៏ដោយ, កុហកខ្លួនឯងក៏ដោយ…ការដែលបង់ខាត គឺខ្លួនឯងបាត់បង់តម្លៃខ្លួនឯង… គឺខ្លួនឯងបាត់បង់ការគោរពខ្លួនឯង។