ថ្ងៃណាដែលយើងចង់, យើងអាចកំណត់វិន័យលើខ្លួនឯង ដើម្បីធ្វើការផ្លាស់ប្ដូរ។ ថ្ងៃណាដែលយើងចង់, យើងអាចទម្លាយព្រំដែនគំនិត, បើកសៀវភៅអាន, ក្រេបចំណេះវិជ្ជាថ្មី។ ថ្ងៃណាដែលយើងចង់, យើងអាចចាប់ផ្ដើមសកម្មភាពថ្មី ដើម្បីភាពប្លែក។ ថ្ងៃណាដែលយើងចង់, យើងអាចចាប់ផ្ដើម ដំណើរការនៃការផ្លាស់ប្ដូរជីវិត។ សំនួរដ៏សំខាន់បំផុត ដែលត្រូវសួរខ្លួនឯង អំពីអ្វីដែលខ្លួនមិនពេញចិត្តនោះគឺ “តើខ្លួនចង់ផ្លាស់ប្ដូរខ្លាំងប៉ុនណា?” កុំបារម្ភអំពីរបៀបផ្លាស់ប្ដូរ! កាលណាយើង មានឆន្ទៈមោះមុត ថាត្រូវតែផ្លាស់ប្ដូរ, មធ្យោបាយ និងឱកាស នឹងប្រាកដខ្លួនឡើង នៅក្នុងពេលដ៏សក្ដិសមមួយ។