ហូ ជី មិញ បាននិយាយថា បើចង់បង្ខំអោយខ្មែរ ស្លៀកពាក់ខោអាវយួន, រៀនភាសាយួន… ឡើងឋានសួគ៌ ដេញទាត់ព្រះឥន្ទ ដណ្ដើមយករាជបល្ល័ង្គ ប្រហែលជាមានផ្លូវជាង (បន្ថែមលេងទេ :D)។ ប៉ុន្តែ ហូ ជី មិញ ក៏បានគិតឃើញផងដែរថា បើអោយយួន ស្លៀកពាក់ខ្មែរ, រៀនភាសាខ្មែរ គឺជារឿងងាយជាង, មិនបាច់ចំណាយគ្រាប់កាំភ្លើង។ នេះបញ្ជាក់អោយឃើញថា ហូ ជី មិញ ស្គាល់ខ្មែរច្បាស់ ជាងខ្មែរស្គាល់ខ្លួនឯងទៅទៀត។ ទាំងសៀម ទាំងយួន សុទ្ធតែដឹងថា ខ្មែរពូកែអត់ទ្រាំ ហើយរឹងរូស ប៉ុន្តែខ្មែរមានសន្ដានចិត្តល្អ ហើយស៊ីជោរ។ ខ្មែររឹងរូស គឺមិនងាយបំបាក់ត្រង់ៗ ហើយខ្មែរពូកែអត់ទ្រាំ អាចរងទារុណកម្មគ្រប់យ៉ាង ប៉ុន្តែកាលណាដល់ដំណាក់កាលមួយ ដែលខ្មែរទ្រាំលែងបាន ខ្មែរនឹងក្រោកឡើង ប្រយុទ្ធលែងស្ដាយជីវិត។ បំបែកជញ្ជាំងខាងក្រៅមិនបាន គេបញ្ជូន trojan horse អោយស៊ីរូង, បំពុលពីក្នុងម្ដង។ សព្វថ្ងៃ ខ្មែរដឹងរឿងនេះគ្រប់គ្នា ប៉ុន្តែបានរងការបំពុលស្មារតីរួចទៅហើយ។ ម្នាក់ៗលែងទុកចិត្តគ្នា ហើយមើលឃើញអ្នកផ្សេង សុទ្ធតែជាអាយ៉ងយួន។ យូរៗទៅ ខ្មែរមួយនគរ ក្លាយទៅជាអាយ៉ងយួនទាំងអស់ ព្រោះការបែកបាក់ផ្ទៃក្នុង, ទោះចេតនា ឬអចេតនា, គឺជាការបម្រើផលប្រយោជន៍យួន។ ឥរិយាបថនៃ ភាព”អញ” នៅតែជាបញ្ហាដដែល!