យុទ្ធសាស្ត្រយួន


ហូ ជី មិញ បាននិយាយថា បើចង់បង្ខំអោយខ្មែរ ស្លៀកពាក់ខោអាវយួន, រៀនភាសាយួន… ឡើងឋានសួគ៌ ដេញទាត់ព្រះឥន្ទ ដណ្ដើមយករាជបល្ល័ង្គ ប្រហែលជាមានផ្លូវជាង (បន្ថែមលេងទេ :D)។ ប៉ុន្តែ ហូ ជី មិញ ក៏បានគិតឃើញផងដែរថា បើអោយយួន ស្លៀកពាក់ខ្មែរ, រៀនភាសាខ្មែរ គឺជារឿងងាយជាង, មិនបាច់ចំណាយគ្រាប់កាំភ្លើង។ នេះបញ្ជាក់អោយឃើញថា ហូ ជី មិញ ស្គាល់ខ្មែរច្បាស់ ជាងខ្មែរស្គាល់ខ្លួនឯងទៅទៀត។ ទាំងសៀម ទាំងយួន សុទ្ធតែដឹងថា ខ្មែរពូកែអត់ទ្រាំ ហើយរឹងរូស ប៉ុន្តែខ្មែរមានសន្ដានចិត្តល្អ ហើយស៊ីជោរ។ ខ្មែររឹងរូស គឺមិនងាយបំបាក់ត្រង់ៗ ហើយខ្មែរពូកែអត់ទ្រាំ អាចរងទារុណកម្មគ្រប់យ៉ាង ប៉ុន្តែកាលណាដល់ដំណាក់កាលមួយ ដែលខ្មែរទ្រាំលែងបាន ខ្មែរនឹងក្រោកឡើង ប្រយុទ្ធលែងស្ដាយជីវិត។ បំបែកជញ្ជាំងខាងក្រៅមិនបាន គេបញ្ជូន trojan horse អោយស៊ីរូង, បំពុលពីក្នុងម្ដង។ សព្វថ្ងៃ ខ្មែរដឹងរឿងនេះគ្រប់គ្នា ប៉ុន្តែបានរងការបំពុលស្មារតីរួចទៅហើយ។ ម្នាក់ៗលែងទុកចិត្តគ្នា ហើយមើលឃើញអ្នកផ្សេង សុទ្ធតែជាអាយ៉ងយួន។ យូរៗទៅ ខ្មែរមួយនគរ ក្លាយទៅជាអាយ៉ងយួនទាំងអស់ ព្រោះការបែកបាក់ផ្ទៃក្នុង, ទោះចេតនា ឬអចេតនា, គឺជាការបម្រើផលប្រយោជន៍យួន។ ឥរិយាបថនៃ ភាព”អញ” នៅតែជាបញ្ហាដដែល!
ho-chi-minh-1-sized
Advertisements

រៀន​អោយ​ស្គាល់​ខ្លួន​ឯង


កាលណាយើងគ្មាន អារម្មណ៍ល្អចំពោះខ្លួនឯង, មូលហេតុងាយយល់បំផុត, គឺមកពីយើងមិនទាន់ស្គាល់ខ្លួនឯងបានច្បាស់។ ដ្បិតអី ប្រសិនបើយើង ស្គាល់ខ្លួនឯងពិតប្រាកដ អំពីកម្លាំង, សមត្ថភាព, ធនធាន, ជម្រៅអារម្មណ៍, ញាណសំណើច, និងការសម្រេចអ្វីមួយ ដែលគ្មានអ្នកណាអាចធ្វើដូច… យើងនឹងលែងសង្ស័យ ទៅលើសមត្ថភាពរបសខ្លួនឯង ក្នុងការតាក់តែង អនាគតរបស់ខ្លួន អោយបានប្រសើរនោះទៀតហើយ!

114Better Future TV (1)

កុំ​រស់​នៅ​សម្រាប់ ឬ​ក្នុង​ជីវិត​អ្នក​ដទៃ


មនុស្សខ្លះរស់នៅមួយជីវិត ឥតដែលចំណាយពេល ដើម្បីស្គាល់ខ្លួនជាអ្នកណា។ ការមានចំណេះដឹងចំពោះខ្លួនឯង គឺជាផ្នែកមួយយ៉ាងសំខាន់ នៃចំណោទជីវិត។ កាលណាយើងដឹងកាន់តែច្រើន ថាខ្លួនជាអ្នកណា យើងចាប់ផ្ដើមធ្វើជម្រើស និងសម្រេចចិត្តបានល្អប្រសើរ សម្រាប់ខ្លួនឯង។ ចូរផ្ដល់ឱកាសអោយខ្លួនឯង ស្គាល់ខ្លួនឯងកាន់តែច្រើន។ ជីវិតមានតែមួយ, ចូរកុំរស់សម្រាប់ ឬនៅក្នុងជីវិតដទៃ។ អរុណសួស្ដី ពិភពលោក!

You have only one life, don’t waste it living for, or, in someone else’s life. Give yourself a enough chance to get to know who you are. The more you know who you are, the better choices and decisions you’ll make for yourself, and life will be more meaningful. Good morning World!!!

148758_552409511437659_2111204704_n

បន្ទោសព្រហ្មលិខិតវិញទៅ វាស្រួលជាង!!!


ទុក្ខសោកថ្ងៃនេះ គឺជាកម្មនៃថ្ងៃម្សិល។ ភាពរីករាយនៅថ្ងៃស្អែក គឺជាកម្មនៃថ្ងៃនេះ។ បើខ្មែរម្នាក់ៗ ជឿថា ទុក្ខសោករបស់ខ្លួនសព្វថ្ងៃ គឺជាកម្មពីជាតិមុន, ដូច្នេះមានន័យថា ខ្មែរសឹងមួយនគរ សុទ្ធតែជាអ្នក មានបាបកាលពីជាតិមុន? បើខ្មែរសឹងមួយនគរ សុទ្ធតែជាអ្នក មានបាបកាលពីជាតិមុន, អ៊ីចឹងមានន័យថា ប្រទេសខ្មែរសព្វថ្ងៃ គឺជាស្ថាននរក ដែលគេត្រូវរស់នៅ ដើម្បីសងកម្មពីជាតិមុន? តាមពិត កម្មថ្ងៃនេះ បណ្ដាលមកពី សកម្មភាព ឬអសកម្មភាព នៃថ្ងៃម្សិលទេដឹង? តាមធម្មតា បើគេដាំដើមឈើស៊ីផ្លែមួយដើម នៅក្នុងថ្ងៃនេះ រួចហើយមើលថែទាំជាប្រចាំ, ថ្ងៃក្រោយគេនឹងបានរីករាយ ជាមួយនឹងផ្លែផ្ការបស់វា។ ភាពក្រខ្សត់បច្ចុប្បន្ន បណ្ដាលមកពី ការធ្វើខុស (ឬអត់ធ្វើសោះ) ពីអតីតកាលទេដឹង? យើងរស់នៅក្នុងសង្គមសក្ដិភូមិ ប្រហែលមកពី តាំងពីដើមមក យើងនាំគ្នាសាបព្រោះ តែគ្រាប់ពូជ នៃឥរិយាបថសក្ដិភូមិទេដឹង? ការជិះជាន់ បំបិទសេរីភាព បំពានសិទ្ធិមនុស្ស នៅថ្ងៃនេះ, អាចមកពីយើង មិនដែលបានលើកតម្កើង សាបព្រោះគ្រាប់ពូជនៃឥស្សរភាព កាលពីថ្ងៃម្សិលទេដឹង? ណ្ហើយ, ខ្ជិលគិតច្រើន នាំតែឈឺក្បាល! បន្ទោសទេវតា, បន្ទោសព្រះឥសូរ, បន្ទោសព្រហ្មលិខិតវិញទៅ វាស្រួលជាង!!!

ក្បាច់ក្បូរ​ច្រើន ជា​ឥរិយាបថលាក់ពុត


សម័យអង្គរ ដែលត្រូវគេ ចាត់ទុកជា សម័យមានអរិយធម៌ខ្ពស់, អប្សរាអត់ទាំងពាក់អាវផង, តែមកសម័យឥឡូវ ធើឫកមាយារ កាច់រាង ដូចមេមាន់ ធើឫកខ្លាចអាគក, រត់ឆ្លេឆ្លា ទាល់តែកូនស្ដីអោយ។ ម៉ែអឺយ! គង់តែអោយពូដដែល ចាំបាច់រត់ឆ្លេឆ្លាអីទេ!!!

cambodia_angkor_apsara

តឹងពេក ពិបាកអនុវត្ត


គ្រូកាចសិស្សខូច, ខ្សែចាប៉ី រឹតតឹងពេក ទៅជាភ្លាវ ឬអាចដាច់ខ្សែ។ តួយ៉ាង ប្រពៃណី, ទំនៀមទម្លាប់, វិន័យសាសនា… កាលណាតឹងតែងជ្រុល, ល្អនៅលើក្រដាស ហើយប៉ុន្តែពិបាកអនុវត្តនោះ, មនុស្សចាប់ផ្ដើម កុហកបោកប្រាស ដើម្បីរក្សា ភាពត្រឹមត្រូវក្លែងក្លាយរបស់គេ។ កាលណាគេបន្លំច្រើនដង វាក្លាយទៅជាទម្លាប់ ដោយមិនដឹងខ្លួន, ប៉ុន្តែតែងតែទើសភ្នែកជានិច្ច កាលណាឃើញអ្នកណាម្នាក់ មានអាកប្បកិរិយា ប្រាសចាក ពីវិន័យដែលខ្វះភាពប្រាកដនិយម របស់សង្គម ហើយស្រែកថ្កោលទោសគេ នៅខណៈដែលខ្លួនឯង កំពុងបំពានដូចគេដែរ តែខំលាក់ មិនអោយគេដឹង។ វិន័យនៃការរស់នៅ, ទាំងច្បាប់រដ្ឋក្ដី, វិន័យសាសនាក្ដី, ទំនៀមទម្លាប់ក្ដី, គួរតែធូរល្មម (ប៉ុន្តែកុំធូររលុងពេក) ស្របនឹងភាពប្រាកដនិយម ទើបអាចរស់នៅបានស្រួល ហើយមិនបាច់នាំគ្នា រស់នៅក្នុងភាពក្លែងក្លាយ ហើយចាំបៀមអាចម៌ ព្រួសដាក់គូទគ្នា។

ឥទ្ធិពលនៃ​គំហើញ​ក្នុង​ចិត្ត


មនុស្សដែលអណ្ដែតឡើងខ្ពស់ ផុតពីសម្ពាធនៃកាលៈទេសៈជីវិត គឺពួកអ្នកដែលមិនព្រម អង្គុយនៅស្ងៀម ដកដង្ហើមធំ ហើយដេកបន់ អោយមានការផ្លាស់ប្ដូរ។ ពួកគេមិនរអ៊ូរទាំ នៅពេលដែលចំការរបស់ខ្លួន គ្មានដំណាំមួយគុម្ព ហើយរង់ចាំជំនួយមនុស្សធម៌ មកជួយប្រោសព្រំជីវិត, ហើយពួកគេ ក៏មិននាំគ្នាលក់ដី លក់ស្រែ យកលុយចាយអស់ រួចនាំប្រពន្ធកូន ដើរសុំទាននោះដែរ។ ផ្ទុយទៅវិញ គេនឹកគិតនៅក្នុងចិត្តរបស់គេថា គេមិនមែនជាអ្នកបោះបង់, ហើយគេមិនបណ្ដោយ អោយកាលៈទេសៈជីវិត ជាន់គេពន្លិចបាននោះឡើយ។