មូលធននិយម និង សង្គម(កុម្មុយនីស្ត)និយម


ភាពផ្សេងគ្នារវាង មូលធននិយម និងកុម្មុយនីស្តនិយម (ឬសង្គមនិយម) គឺមូលធននិយម ចាត់ទុកប្រជាពលរដ្ឋឯកជន ជាដង្ហើមប្រទេសជាតិ ហើយផ្ដល់អោយមានឱកាសស្មើគ្នា [ចំពោះមុខច្បាប់] សម្រាប់ការប្រជែងធ្វើជំនួញ និងកិច្ចអភិបាលតាមតំបន់ តាមសមត្ថភាពរៀងៗខ្លួន។

ចំណែកឯកុម្មុយនីស្ដ ចាត់ទុកប្រជាជនជាហ្វូងចៀម ឬជាពួកភ្លើដែលមិនចេះធ្វើអ្វី, ដូច្នេះ រដ្ឋត្រូវកាន់កាប់គ្រប់យ៉ាង ដាក់ជាសមូហភាព។ កណ្ដាប់ដៃកុម្មុយនីស្ដ ប៉ះត្រង់ណា ខ្លោចផ្សារត្រង់ហ្នឹង។

នៅស្រុកសេរី — ជាពិសេសអាមេរិក — រដ្ឋណា ឬក្រុងណា ចង់អភិវឌ្ឍអ្វី គេអាចធ្វើបានគ្រប់ពេល ដរាបណាគេមានធនធានគ្រប់គ្រាន់ និងស្របតាមក្រិត្យក្រមច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ ឬច្បាប់ខ័ណ្ឌ ឬច្បាប់ក្រុង។ បើក្នុងក្រុងមួយមើលឃើញថា ផ្លូវចាស់ចង្អៀត ឬសាលារៀនតូចពេក ហើយសិស្សកាន់តែកើនចំនួន, គេអាចចាប់ផ្ដើមអភិវឌ្ឍ ដោយឥតចាំបាច់សុំអនុញ្ញាតិ ពីថ្នាក់កំពូល, ប៉ុន្តែបើគេសុំ គឺសុំថវិកាឧបត្ថម្ភប៉ុណ្ណោះ។ រីឯរដ្ឋាភិបាលរដ្ឋ ឬរដ្ឋាភិបាលសហព័ន្ធ គេទុកដាក់ថវិកាដោយឡែកពីគ្នា សម្រាប់ជួបឧបត្ថម្ភ ដល់រដ្ឋាភិបាលខ័ណ្ឌ ឬក្រុង ក្នុងវិស័យគ្រប់យ៉ាង។

ចំណែកនៅស្រុកខ្លះ, បើគេទើសភ្នែក ចង់បរិច្ចាគប្រាក់ផ្ទាល់ខ្លួន ដើម្បីពង្រីកឬជួសជុលផ្លូវថ្នល់មួយ [ដែលជាប្រយោជន៍រួម] គេត្រូវសុំច្បាប់ពីអ្នកតូច ហើយអ្នកតូចទៅសុំច្បាប់ពីអ្នកធំ ហើយអ្នកធំទៅសុំច្បាប់ពីអ្នកធំជាង រហូតដល់អ្នកធំបំផុតជាងគេ។ នៅក្នុងដំណើរការនៃការសុំអនុញាតិ ពីដំណាក់មួយ ទៅដំណាក់មួយទៀត, បើគ្មានថ្លៃទឹកតែ ថ្លៃកាហ្វេទេ… ដាំចេកទៅអាវ៉ា!!! គិតឡើងគិតចុះ ថ្លៃធ្វើផ្លូវ អស់តិចជាងថ្លៃសូកប៉ាន់។ វប្បធម៌ពុករលួយបែបនេះ មិនមែនមានតែនៅក្នុងកិច្ចការរដ្ឋទេ, សូម្បីតែអ្នកក្ររហាម ជញ្ជាំងផ្ទះធ្លុះធ្លាយ ហើយមានអ្នកចិត្តបុណ្យ ចង់ចេញចំណាយថ្លៃជួសជុលអោយហើយ ក៏ម្ចាស់ផ្ទះនៅហ៊ានសួរថា “មកចង់ធ្វើផ្ទះអោយខ្ញុំហ្នឹង តើអោយខ្ញុំប៉ុន្មាន” ទៀតដែរ!!!

នៅក្នុងប្រទេសមួយ ដែលមានអំណាចប្រមូលផ្ដុំនៅលើដៃរដ្ឋ ហើយប្រជាជនឥតនាំគ្នាធ្វើអ្វី ដើម្បីអោយមានភាពផ្លាស់ប្ដូរ គឺមានន័យថា ប្រជាជនខ្លួនឯង កំពុងតែបញ្ជាក់អោយពិភពលោកឃើញថា ការការចាត់ទុកប្រជាជន ជាហ្វូងចៀមភ្លីភ្លើ ពីសំណាក់រដ្ឋាភិបាល គឺជាទស្សនៈត្រឹមត្រូវ។

Communism

បើ​មិន​ពេញ​ចិត្ត…. កែប្រែ


បើយើងមិនពេញចិត្ត នឹងអ្វីដែលខ្លួនសម្រេចបាន នៅក្នុងចំណុចជីវិតបច្ចុប្បន្នរបស់ខ្លួនទេ, មានន័យថា គឺជាពេលដែលត្រូវ កែប្រែអនាគតហើយ!!! លុះត្រាណាតែ យើងផ្លាស់ប្ដូររបៀបនៃខ្លួនឯង ពីឥឡូវនេះទៅ, បើពុំដូច្នោះទេ យើងនឹងនៅតែស្រដៀងគ្នាដដែលជានិច្ច។ គ្រាប់ពូជដដែល ដែលដាំដោយដៃដដែល, ចៀសមិនផុតពីលទ្ធផលដដែល។

goldfish jumping out of the water

ការ​ផ្លាស់ប្ដូរ​ពុំ​មែន​ជា​សត្រូវ…


Change is not your enemy

លទ្ធផលដែលយើងទទួលសព្វថ្ងៃនេះ គឺជាផលនៃកម្ម ដែលយើងបានធ្វើ ឬមនុស្សជំនាន់មុន របស់យើងបានធ្វើ។ បើយើងនៅតែធ្វើ ដូចដែលមនុស្សជំនាន់មុនបានធ្វើ, អ្នកជំនាន់ក្រោយរបស់យើង ក៏នឹងទទួលលទ្ធផលដូចគ្នា ដែលជាផលនៃកម្ម ដែលយើងកំពុងធ្វើ នៅក្នុងបច្ចុប្បន្ននេះ។ នៅក្នុងជីវិត មានសក្ដានុពលច្រើន ប៉ុន្តែយើងត្រូវបង់តម្លៃ [ដោយខ្លួនឯង] ជាមុន។ បើយើងរង់ចាំ អោយគេបង់ចំណាយអោយ គឺយើងបានតែអ្វី ដែលគេអនុញ្ញាតិអោយ ហើយត្រូវរស់នៅ ក្រោមក្ដីមេត្តា របស់គេជារៀងរហូត។

ការផ្លាស់ប្ដូរ ចាប់ឡើងពីការជ្រើសរើស។ កាលណាយើងតាំងចិត្ត ថាត្រូវតែផ្លាស់ប្ដូរ, មធ្យោបាយ និងឱកាស នឹងលេចឡើង នៅក្នុងពេលដ៏សក្ដិសមមួយ។ បើយើងគ្មានគំនិតផ្លាស់ប្ដូរ ទោះមានមធ្យោបាយ និងឱកាសនៅនឹងមុខ ក៏យើងមើលមិនស្គាល់ដែរ។ បើយើងមិនផ្លាស់ប្ដូរ កុំរអ៊ូរទាំនឹងភាពដដែលៗ។ ការធ្វើដដែលៗ ហើយបន់អោយមានលទ្ធផលប្លែក គឺជារឿងឆ្កួតៗ, នេះជាសម្ដីរបស់លោក អាលបឺត អាញស្ដាញ។ តើចង់នៅជាមនុស្សឆ្កួតៗ ដល់ពេលណា???

វិន័យ ៦​ យ៉ាង​ ដើម្បីជីវិត​រីករាយ និង​រីកចម្រើន


Five rules to live happier

វិន័យមួយ​ទៀត ដើម្បី​ភាព​ចម្រើន គឺ​ត្រូវ​ទម្លាយព្រំដែនគំនិត, ដ្បិត​អី កាល​ណា​យើង​កំណត់គំនិត​យើង​ប៉ុនណា យើង​គិត​បាន​តែប៉ុននោះ, ហើយ​កាល​ណា​យើង​គិត​បាន​ប៉ុនណា យើង​ក៏​មិន​អាច ធ្វើ​អោយ​បាន​លើ​សពីនោះ។ សក្ដានុពល​នៃ​ជីវិតគ្មាន​ព្រំដែន, កុំ​បណ្ដោយ​អោយ​ខ្លួនឯង ស្ថិតលង់​នៅ​ក្នុង​ក្រប​ខ័ណ្ឌ នៃ​ទំនៀមទម្លាប់ និង​ប្រពៃ​ណីណា ដែល​ជា​ឧបសគ្គប្រឆាំងនឹងការអភិវឌ្ឍ​​ខ្លួន​ឯង។

 

ផ្លាស់ប្ដូរដើម្បីជីវិតប្រសើរ


Change for better life

ថ្ងៃ​ណា​ដែល​យើង​ចង់, យើង​អាច​កំណត់​វិន័យលើ​ខ្លួន​ឯង​ ដើម្បី​ធ្វើការផ្លាស់​ប្ដូរ។ ថ្ងៃ​ណា​ដែល​យើង​ចង់, យើង​អាច​ទម្លាយ​ព្រំ​ដែន​គំនិត, បើក​សៀវភៅអាន,  ក្រេប​ចំណេះ​វិជ្ជាថ្មី។ ថ្ងៃ​ណា​ដែល​យើង​ចង់, យើង​អាច​ចាប់​ផ្ដើម​សកម្មភាព​ថ្មី ដើម្បី​ភាព​ប្លែក។ ថ្ងៃ​ណា​ដែល​យើង​ចង់, យើង​អាច​ចាប់​ផ្ដើម ដំណើរ​ការ​នៃ​ការ​ផ្លាស់​ប្ដូរជីវិត។ សំនួ​រ​ដ៏​សំខាន់​បំផុត ដែល​ត្រូវ​សួរ​ខ្លួន​ឯង អំពី​អ្វី​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​នោះគឺ “តើខ្លួន​ចង់​ផ្លាស់ប្ដូរខ្លាំង​ប៉ុនណា?” ​​កុំ​បារម្ភ​អំពី​របៀប​ផ្លាស់​ប្ដូរ! កាល​ណា​យើង មាន​ឆន្ទៈ​មោះមុត ថា​ត្រូវ​តែ​ផ្លាស់​ប្ដូរ, មធ្យោបាយ​ និង​ឱកាស នឹង​ប្រាកដ​ខ្លួន​ឡើង នៅ​ក្នុង​ពេល​ដ៏​សក្ដិសម​មួយ​​។

Consequence of excessive rest is mediocrity


Life cannot be all about work and no rest. It is important to rest, but rest should be a necessity, not an objective. You only rest enough to regain your strength and get back to work so that you can progress. Unfortunately, one main factor contributing to the meager progress of Cambodia is almost everyone rest too much. Rest has become an objective they all look forward to, especially among the office workers and the government officials. Perhaps Cambodia has the most holidays than any other countries. Anyway, the consequence of excessive rest is mediocrity.

en_daysrest

Sanitation in the Kingdom of Wonder


Lack of hygiene has always been a major factor contributing to most of the diseases in Cambodia. Almost everyone has some sort of hepatitis, be it A or B, and eventually, leads to C. Cambodian life expectancy are low. People keep dying from disease and for all they know it’s black magic, and blah blah. Cambodia is a State of denial and delusional. We deny every bad thing and refuse to change, and we convince ourselves to be the dissidents of the Angkorians who could build all those amazing temples just from blocks of stones. Well, I’m not seeing anything close these days. Oh yeah, keep bragging! One of these days, the problems will solve itself.

3

អ្នក​ណា​ក៏​ធ្វើ​ខុស, ប៉ុន្តែ​កំហុស​លួច​ស្ករ​គ្រាប់ មិន​ដូច​គ្នា​នឹង​កំហុសនយោបាយដឹកនាំ


គេថាមនុស្សម្នាក់ៗ គ្មានអ្នកណា ល្អគ្រប់លក្ខណ៍នោះ គឺមែនហើយ, ប៉ុន្តែភាពផ្សេងគ្នាគឺ បើខ្ញុំ [មនុស្សសាមញ្ញ] ធ្វើខុសក្នុងរឿងអ្វីមួយ, គឺស្លាប់រស់ នៅលើខ្ញុំតែឯងប៉ុណ្ណោះ។ ប៉ុន្តែបើមេទ័ព ដើរយុទ្ធសាស្ត្រ អ្នកដែលងាប់ គឺកូនទាហាន។ ធ្ងន់ធ្ងរជាងនេះ, បើប្រមុខរដ្ឋ ដើរនយោបាយខុស, អ្នកដែលងាប់ គឺរាស្ត្រស្លូតត្រង់។ អស់ជាងបីលាន់នាក់ហើយ នៅតែខ្វាក់ចិត្ត មើលមិនឃើញទៀតឬ? ទាល់តែបាត់នគរដូចចាម ឬរលាយពូជអស់ ទើបថាខុសឬ? ដល់ពេលនោះ សូម្បីតែឱកាសស្ដាយក្រោយ ក៏ប្រហែលជាគ្មានផង។ គ្មានអ្នកណាគ្មានកំហុស! បើគិតអ៊ីចឹងដដែល ចាំបាច់មានស្តេច, ចាំបាច់មានមេដឹកនាំ, ឬចាំបាច់មានតៃកុងឡានធ្វើអី? អ្នកទាំងនេះ គឺសម្រាប់ដឹកនាំ ដោយស្មារតីទទួលខុសត្រូវ!!! ជនជាតិខ្មែរ ប៉កល្វើយអ៊ីចឹងហើយ បានជាគេធ្វើអីតាមចិត្ត។ ជយោ, ពូជអង្គរ! ចូលឆ្នាំចិនហើយ, តោះទៅផឹក ហើយនាំគ្នាបង្អួតស្រីស្នេហ៍វិញ, មើលមើល៍ អ្នកណាមានច្រើនជាង???

អ្វី​ជា​ឥរិយាបថ, អ្វី​ជា​អាកប្បកិរិយា?


នៅក្នុងវចនានុក្រមថ្មី ពាក្យ attitude គេបកថា ឥរិយាបថផង និងជាអាកប្បកិរិយាផង ដែលមើលតាមទំនង ដូចជាគ្មានការបែងចែក អោយដាច់គ្នាច្បាស់លាស់ រវាងឥរិយាបថ និង អាកប្បកិរិយាសោះឡើយ។ ចំពោះពាក្យ attitude ដដែល ថ្វីដ្បិតតែគេដាក់ថា ជាឥរិយាបថផងដែរ ប៉ុន្តែពេលគេបកប្រែ គេច្រើនជ្រើសរើសយកពាក្យ អាកប្បកិរិយាមកប្រើ, ហើយពេលខ្លះ គេយកពាក្យឥរិយាបថមកប្រើវិញ, ឧទាហរណ៍៖ Attitude of the body, គេបកថា ឥរិយាបថ, ចុះ attitude of the mind or mental attitude គេគិតបកថាម៉េចវិញ?

តាមពិត ការបកប្រែតាមរបៀបនេះ ក៏មិនខុសដែរ ពីព្រោះការយល់ដឹង ផ្នែកចិត្តវិទ្យារបស់ខ្មែរ នៅមានកម្រិត។ នៅមុនពេលយល់ដឹងអំពីចិត្តវិទ្យា ពាក្យ attitude នៅក្នុងភាសាអង់គ្លេស ក៏មាននន័យត្រឹមតែ ផ្លូវឬគន្លងនៃឥរិយា គឺការដើរ, ឈរ, អង្គុយ, ដេក ប៉ុណ្ណោះដែរ ប៉ុន្តែក្រោយមក គឺបន្ថែមនិយាយន័យថ្មីថា ជារបត់គំនិត ឬអារម្មណ៍ ដែលឆ្លុះបញ្ចាំងតាមអាកប្បកិរិយា។

បើយើងប៉ាតយកតាមរបៀបខ្មែរ គឺអាកប្បកិរិយា និងឥរិយាបថ មានន័យប្រហាក់ប្រហែលគ្នា ប៉ុន្តែមានលំដាប់លំដោយផ្សេងគ្នា។ ឥរិយាបថ គឺសំដៅទៅគម្រូ ឬលំអាន នៃរបត់គំនិត+អារម្មណ៍+កិរិយា, ចំណែកអាកប្បកិរិយា គឺគ្រាន់តែជាអំពើ, កាយវិការ, ឬសកម្មភាព ដែលជំរុញដោយឥរិយាបថ -ឱទាហរណ៍៖ អ្នកដែលមានឥរិយាបថអវិជ្ជមាន (negative attitude) រមែងមានអាកប្បកិរិយា (behavior) មិនល្អ។

ខ្មែរយើងសំបូរពាក្យច្រើនណាស់ ប៉ុន្តែការប្រើប្រាស់ ពុំមានការចំចំណុចបានត្រឹមត្រូវ ហើយការយល់នៅមានកម្រិត ពីព្រោះចំណេះដឹងរបស់យើង ដើរថយក្រោយតាំងពីសម័យប៉ុលពត។ ខ្ញុំលើកឧទាហរណ៍ ជាក់ស្ដែងមួយទៀត គឺពាក្យថាមពល។ តើអ្នកអានប៉ុន្មាននាក់នៅទីនេះ អាចគិតដល់អគ្គិសនី, ឧស្ម័ន, ពន្លឺព្រះអាទិត្យ, កម្លាំងខ្យល់, ខ្ទឹមបារាំង ។ល។ នៅពេលដែលឮពាក្យថាមពល? Energy assistance មានន័យថា ជំនួយ[សម្រាប់បង់ថ្លៃ]ថាមពល ដែលមាន ទឹក, ភ្លើង, ទូរស័ព្ទ, ឧស្ម័ន…។ល។ ប៉ុន្តែបើនៅស្រុកខ្មែរ នៅពេលគេឃើញពាក្យ ជំនួញថាមពល គឺអាចគិតដល់ថ្នាំប៉ូវកម្លាំង ក៏អាចថាបាន, ដូច្នេះ អ្នកបកប្រែ អាចត្រូវបង្កើតពាក្យថ្មី តាមកម្រិតយល់ដឹងរបស់ខ្លួន។

នៅមុនសម័យ ដែលគេមិនទាន់បានរកឃើញ ថាមពលថ្មីទាំងនេះ ពាក្យថា energy ក្នុងភាសាអង់គ្លេស ក៏មានមានន័យត្រឹមតែ កម្លាំងចិត្តនិងកម្លាំងកាយ; កម្លាំងយ៉ាងស្វាហាប់, កម្លាំងដ៏លើសលុបឬដ៏ក្លាខ្លាំង : ថាមពលបរមាណូ, កីឡាអាចញ៉ាំងថាមពលឲ្យកើតមានពេញលេញ (ចម្លងពីវចនានុក្រមខ្មែរ)… ដូចគ្នានឹងពាក្យថាមពល ដែលខ្មែរប្រើដូច្នោះដែរ។ នៅពេលវិទ្យាសាស្ត្រកាន់តែរីកចម្រើន របកគំហើញថ្មីៗ កាន់តែកើនចំនួន, ភាសារបស់គេ ក៏មានការប្រែប្រួលទៅតាមហ្នឹងដែរ, ពោលគឺ គេប្រើពាក្យដដែល ដោយគ្រាន់តែបន្ថែម និយមថ្មីប៉ុណ្ណោះ។ ចំណែកខ្មែរយើង ដែលគ្រាន់តែដើរតាមគេ ក៏ពិបាកអោយតាមទាន់ណាស់ទៅហើយ ជាពិសេសក្នុងរឿងភាសាតែម្ដង ពីព្រោះយើងប្រកាន់ ឥរិយាបថចង្អៀតចង្អល់ សំអាងទៅលើតែក្បួនតម្រាចាស់ៗ។ តួយ៉ាង ការស្រាវជ្រាវ និងកំណែថ្មី នៅក្នុងសម័យសាធរណរដ្ឋ គឺសុខចិត្តបំបាត់ចោល ដើម្បីកុំអោយជាប់ក្លិនរបបនេះ ហើយសុខចិត្តត្រឡប់ទៅដើម ចាប់ផ្ដើមឡើងសាជាថ្មីវិញ។

ដូច្នេះ នៅក្នុងការចម្លងតាម ឬការបកប្រែក្ដី យើងគួរផ្អែកទៅលើពាក្យដើម ហើយបន្ថែមអត្ថន័យថ្មី ជាជាងបង្កើតពាក្យបន្ថែម (ជាពិសេស ក្នុងវិស័យ IT) ដែលនឹងធ្វើអោយកាន់តែស្មុគស្មាញ បន្ថែមទៅលើភាពស្មុគស្មាញ ដ៏”សំបូរបែប” ដែលកំពុងមានស្រាប់។

នេះគ្រាន់តែជាការយល់ឃើញមួយជ្រុង របស់បុត្រាខ្មែរប៉ុណ្ណោះ ហើយមិនចាត់ទុកថា ជាភាពត្រូវដាច់ខាតនៅឡើយទេ។ បុត្រាខ្មែរ សូមស្វាគមន៍ ចំពោះការចូលរួមយោបល់ ដោយមេត្រីភាព។

ឥរិយាបថ គឺ​ជា​អ្វីៗ​គ្រប់​យ៉ាង


មានអ្នកអានមួយចំនួន បានដេញដោលសួរ អំពីពាក្យឥរិយាបថ ហើយបានកែតម្រូវខ្ញុំផងដែរ ចំពោះនិយមន័យរបស់ពាក្យឥរិយាបថ។ ខ្ញុំសូមធ្វើការពន្យល់ដូចតទៅ តាមការយល់ដឹងរបស់ខ្ញុំ៖

ឥរិយាបថ មិនមែនត្រឹមតែជាកាយវិការ ឬរបៀប ដេក, ដើរ, ឈរ, អង្គុយ ដែលជាការយល់ដឹង មានកម្រិតនោះឡើយ។ ឥរិយាបថគឺសំដៅទៅលើ ផ្នត់គំនិតនៃរបៀបឆ្លើយតប ទៅនឹងជីវិតនៃមនុស្សម្នាក់ៗ។ របៀបដែលយើង ទទួលព័ត៌មានពីខាងក្រៅ ហើយឆ្លើយតបវិញ តាមសកម្មភាព គឺជាឥរិយាបថ។ ការឆ្លើយតប ដោយគ្មានការថ្លឹងថ្លែងពិចារណា ចំពោះអ្វីដែលកើតឡើងដល់ខ្លួន គឺឥរិយាបថប្រតិកម្ម។ ការឆ្លើយតប ដោយស្មារតីខ្ពស់ ចំពោះអ្វីដែលកើតឡើងដល់ខ្លួន គឺឥរិយាបថបរិសកម្ម។ ដូច្នេះហើយបានគិតថា ឥរិយាបថ គឺអ្វីៗគ្រប់យ៉ាងទាំងអស់។

ចំណែកឯការនិយាយថា “ឥរិយាបថរបស់ខ្ញុំយ៉ាងណា គឺអាស្រ័យទៅលើ ឥរិយបថរបស់អ្នក”នោះ គឺជារឿងស្ទើរតែធម្មតារបស់មនុស្សក្នុងលោក បង្ហាអំពីឥរិយាបថប្រតិកម្ម ដែលមានន័យថា បើអ្នកទះកំភ្លៀងខ្ញុំ ខ្ញុំនឹងទះកំភ្លៀងអ្នកវិញ។ ពាក្យខ្មែរនិយាយថា ពៀររំងាប់ដោយការមិនចងពៀរ គឺសំដៅទៅលើ ឥរិយាបថបរិសកម្មនេះឯង ដែលជាការឆ្លើយតប ដោយស្មារតីខ្ពស់ មានការគិតពិចារណាវែងឆ្ងាយ។