ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី


ដែលអាចរាប់ថាជាជាតិ គឺសមូហភាព​នៃមនុស្ស​ក្នុងប្រទេសគ្រប់រូប។ រដ្ឋាភិបាល ជាអ្នកដឹកនាំជាតិ ប៉ុន្តែមិនមែនជាជាតិ, ដូចគ្នានឹងអ្នកកាន់ចង្កូតឡាន ប៉ុន្តែមិនមែនជាឡាន។ ចំណែកឯស្តេច គឺជាអ្នកគ្រងរាជសម្បត្តិ, ជានិមិត្តរូប នៃការគោរពរបស់មនុស្សក្នុងប្រទេស ប៉ុន្តែស្តេចក៏មិនមែនជាជាតិ។ ដើម្បីអោយទៅជាជាតិ គឺត្រូវរួមផ្សំគ្នាទាំងអស់, ទាំងស្តេច, ទាំងមន្ត្រី, ទាំងរដ្ឋាភិបាល, ទាំងស្ថាប័នឯកជន, និងមនុស្សទូទៅ។

ដើម្បីងាយយល់បំផុត ចូរយើងប្រៀបធៀបជាតិ ទៅនឹងខ្លួនប្រាណយើងទាំងមូល ដែលមានក្បាល, ភ្នែក, ច្រមុះ, ដៃ, ជើង, និងផ្នែកសំខាន់ផ្សេងទៀត បូករួមទាំងចិត្តគំនិត។ ដើម្បីអោយខ្លួនប្រាណទាំងមូល មានភាពមាំមួន ផ្នែកនីមួយៗ ក៏ត្រូវមានភាពមាំមួនរៀងៗខ្លួន ទើបអាចផ្ដុំគ្នាធ្វើសហកម្ម។ កាលណាមានផ្នែកណាមួយ អន់ខ្សោយ ឬរងការឈឺចាប់, ខ្លួនប្រាណទាំងមូល ជាអ្នករងប៉ះពាល់។

ដូច្នេះ នៅក្នុងប្រទេសមួយ, ទោះអ្នកមានឋានៈតូចប៉ុនណា ក៏អ្នកមានចំណុចមានប្រយោជន៍របស់ខ្លួន, ទោះអ្នកមានឋានៈធំប៉ុនណា ក៏អ្នកនៅមានចំណុចអន់របស់ខ្លួន ដូច្នេះមិនត្រូវមើលស្រាល ក្រអឺតក្រទោម ជិះជាន់អ្នកដែលមានឋានៈតូចទាបឡើយ។ឧបមាថា រន្ធគូទត្រូវបានផ្នែកឯទៀតនៃខ្លួនប្រាណ ចាត់ទុកថាជាអ្នកមានឋានៈ ថោកទាបជាងគេបំផុតទៅចុះ ពីព្រោះជាកន្លែងដែលបញ្ចេញកាកសំណល់។ ប៉ុន្តែនៅពេលណារន្ធគូទស្ទះ ខ្លួនប្រាណទាំងមូល នឹងត្រូវអាសន្នធំ, ភ្នែកបញ្ឈរ, ជ្រួលច្រាលក្នុងខ្លួន ពិបាកដកដង្ហើម ស្ទះងាប់ទាំងអស់គ្មិនខានឡើយនា។នេះជារឿងមួយដែលខ្មែរគ្រប់រូបត្រូវដឹង ហើយសិក្សាអនុវត្តអោយបានល្អិតល្អន់ ប្រសិនបើខ្លួនពិតជាស្នេហាជាតិពិតប្រាកដ។ កុំថាឡើ់យមនុស្សតូចទាប, សូម្បីតែសត្វល្អិតប៉ុនណា ក៏មានវិធីអាចបំផ្លាញសត្វឯទៀត ដែលមានមានធំជាងខ្លួន រាប់សិបដងនោះដែរ។ ការជិះជាន់មនុស្ស គឺជារឿងផ្ទុយនឹងធម្មជាតិ ពីព្រោះធម្មជាតិនៃមនុស្ស គឺដើម្បីស្រឡាញ់គ្នា, រីករាយនឹងសេរីភាព, សន្តិភាព, គោរពគ្នា, និងការរស់នៅជាមួយគ្នា ដោយសុខសាន្តរមនា។

ការព្យាយាមជាន់សង្កត់អ្នកដទៃ គឺប្រៀបនឹងការព្យាយាម ផ្លុំផ្សែងពពក ដើម្បីបិទបាំងពន្លឺថ្ងៃ។ តើអ្នកមានផ្សែងប៉ុន្មាន និងពេលវេលាប៉ុន្មាន ដើម្បីយកទៅបិទបាំងពន្លឺថ្ងៃ។ នៅក្នុងជីវិតរបស់អ្នក ប្រហែលជាគ្មានអ្នកណា អាចប៉ះពាល់អ្នកបានមែន, ប៉ុន្តែតើអ្នកច្បាស់ណាស់ទេថា កូនចៅជំនាន់ក្រោយរបស់អ្នក អាចធ្វើបានដូចអ្នកដែរនោះ?

«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» គឺជាកម្ម និងផលនៃច្បាប់ធម្មជាតិ។ ចំពោះសត្វដែលគ្មានវិចារណញ្ញាណ គឺមិនអាចគេចផុតពីសភាវៈរបស់វាទេ, ប៉ុន្តែយើងជាមនុស្ស គឺខុសគ្នាពីសត្វ ត្រង់យើង មានសមត្ថភាព អាចថ្លឹងថ្លែង សេចក្តីល្អនិងអាក្រក់។ អ្វីដែលយើងធ្វើចេញ នឹងត្រឡប់មកវិញ, ទោះបីជាអ្នកស្លាប់ទៅបាត់ មិនអាចនៅចាំការវិលត្រឡប់ នៃផលកម្មនោះ, វានឹងធ្លាក់ទៅលើអ្នកជំនាន់ក្រោយ របស់អ្នកមិនខាន។

អ្វីដែលខ្ញុំនិយាយនេះ គឺគ្មានទាក់ទងនឹងសាសនា, ជាតិមុន ជាតិក្រោយ ឬអបិយជំនឿណាឡើយ… គឺផ្អែកទៅលើវិទ្យាសាស្ត្រទាំងស្រុង ដោយសំអាងលើទ្រឹស្តី Relativity, the Law of Cause & Effect, and the Law of Attraction។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s