“ហេតុអ្វីកូនឯងដើរទទឹងយ៉ាងហ្នឹង?” មេក្តាមនិយាយទៅរកកូនក្តាម។ “កូនឯងគួរតែដើរត្រង់មុខ ដោយបង្វិលជើងចេញមកខាងក្រៅ។”
“សូមអ្នកម៉ែបង្រៀនកូនផង,” កូនក្តាមនិយាយទៅកាន់មេក្តាម ដោយក្តីគោរព។ “កូនពិតចាចង់រៀនណាស់។”
មេក្តាមព្យាយាមដើរអោយត្រង់ទៅមុខ ប៉ុន្តែព្យាយាមយ៉ាងណា ក៏ដើរបានតែទៅចំហៀង។ មេក្តាមបានព្យាយាមបង្វិលជើងចេញមុខក្រៅ ហើយក៏ជំពប់ជើងដួលផ្កាប់មុខ។
កុំប្រដៅគេ អោយធ្វើយ៉ាងណា លុះត្រាតែខ្លួន អាចធ្វើបានជាគំរូដល់គេ។
បកប្រែពីរឿងព្រេងនិទានជនជាតិក្រិក របស់អ្នកប្រាជ្ញា អ៊ីសុប