បំបាត់គំនិតលុតក្រាប


អ្វីដែលខ្មែរត្រូវការបំផុត ដើម្បីកែប្រែវាសនាជាតិ និងវាសនារបស់ខ្លួន គឺភាពជាអ្នកដឹកនាំផ្ទាល់ខ្លួន និងទំនួលខុសត្រូវផ្ទាល់ខ្លួន។ កាលណាយើងមាន ភាពដឹកនាំ និងទំនួលខុសត្រូវផ្ទាល់ខ្លួន, ភាពដឹកនាំ និងទំនួលខុសត្រូវសាធរណៈ ក៏មិនពិបាកដែរ។ គឺបានសេចក្តីថា ខ្មែរត្រូវបំបាត់ផ្នត់គំនិត នំតូចជានាលិ។ ទស្សនៈនំមិនធំជាងនាលិ គឺជាផ្នត់គំនិតសក្តិភូមិ ចាស់គំរិល។ យើងតោងចេះឆ្ងល់, ចេះសួរ, ចេះមានគំនិតខ្លួនឯង… កុំចាំតែស្តាប់បញ្ជា ឬគោរពតែសម្តីរបស់អ្នកធំ។ កាលបើយើង ចេះឆ្ងល់, ចេះសួរ, ចេះមានគំនិតខ្លួនឯង, យើងក៏ត្រូវផ្តល់ឱកាសដូចគ្នានេះ អោយទៅអ្នកដទៃ, ជាពិសេសស្រទាប់យុវជន, អោយចេះឆ្ងល់, ចេះសួរ, ចេះមានគំនិតខ្លួនឯងផង ជាជាងទាត់ចោលគំនិតរបស់គេ ដោយព្រោះតែគេក្មេងជាង, ក្រជាង, ឬមានឋានៈតូចជាងខ្លួន។

នយោបាយ និង ប៉ូលីទិក


ពាក្យនយោបាយសម្រាប់ជនជាតិខ្មែរ គឺមានន័យត្រឹមតែ កលល្បិច ឬមេគំនិតដែលគេផ្ដើមឡើង ដើម្បីដឹកនាំជនដទៃ ឲ្យប្រព្រឹត្ត ទៅរកទីដៅយ៉ាងនេះ ឬយ៉ាងនោះប៉ុណ្ណោះ។ ចំណែកពាក្យថា politic ដែលក្លាយមកពីពាក្យក្រិក politika គឺមានន័យថា កិច្ចការប្រទេសជាតិ។

បើនិយាយអំពីកិច្ចការប្រទេសជាតិ មនុស្សខ្មែរសាមញ្ញ គ្មានទម្លាប់ ហើយក៏គ្មានការចាប់អារម្មណ៍ដែរ ពីព្រោះខ្មែរយើង ត្រូវបានអប់រំគ្រប់ជំនាន់ អោយរស់នៅ ក្រោមការគ្រប់គ្រង របស់អាណាព្យាបាល, ដូចជា កូនរស់នៅក្រោមការគ្រប់គ្រង របស់ឳពុកម្តាយ, រាស្ត្ររស់នៅក្រោមការគ្រប់គ្រង របស់ស្តេចត្រាញ់ ឬព្រះរាជា។ ឳពុកម្តាយ ជាអ្នករៀបចំ ទុកដាក់វាសនារបស់កូន ដូចជារឿងគូស្រករជាដើម, ឯព្រះរាជា ឬអ្នកដឹកនាំ ជាអ្នករៀបចំវាសនាប្រទេស ដោយគ្មានការចូលរួម ឬគ្មានសិទ្ធចូលរួមពីរាស្ត្រសាមញ្ញ។

កាលណាខ្មែរម្នាក់ៗ នៅប្រកាន់ជំនឿថា ខ្លួនជាអ្នកតូចតាច មិនអាចធ្វើអោយមាន ការកែប្រែ, គេនៅតែជិះសេះលែងដៃដដែល។

កាលណាឃើញ មានភ្លើងឆេះ នៅក្នុងភូមិ, ទាល់តែយើង នាំគ្នាឆាប់ជួយពន្លត់ ទើបភ្លើងនោះ មិនរាលដាល ដល់ផ្ទះយើង។

រីឯសង្គមជាតិទាំងមូល ក៏ដូច្នោះដែរ!
កាលណាយើងឃើញ មានទង្វើអាក្រក់ បំពានច្បាប់ ជិះជាន់អ្នកស្លូតត្រង់ ហើយយើងសម្ងំយករួចខ្លួននោះ, ថ្ងៃណាមួយ អំពើអាក្រក់ទាំងនោះ នឹងរាលដាល មកដល់ខ្លួនយើង ឬបងប្អូន ឬកូន ឬចៅរបស់យើងមិនខាន។

Attitude is everything!


Sometimes we encounter situations in which we really are helpless to enact change, but you are still in control because no matter what, you can always control your attitude towards life. As Victor Frankl put it: “We who lived in concentrati

on camps can remember the men who walked through the huts comforting others, giving away their last piece of bread. They may have been few in number, but they offer sufficient proof that everything can be taken from a man but one thing: the last of the human freedoms—to choose one’s attitude in any given set of circumstances, to choose one’s own way.” Regardless of what is happening, be positive.

អរុណសួស្តី ពីត្រើយសមុទ្រប៉ាស៊ីហ្វិកខាងលិច!


ជីវិតមនុស្សយើងគឺពិបាកមែនហើយ ប៉ុន្តែបើយើង ពិនិត្យអោយដិតដល់ទៅ យើងនឹងឃើញថា មានរឿងជាច្រើន សម្រាប់អោយយើង មានអំណរគុណចំពោះជីវិត។ ទោះបីរបស់ដែលធ្លាប់បាន ធ្វើអោយយើងសប្បាយចិត្តកាលពីមុន បានរលាយបាត់បង់ អស់ទៅហើ

យក្តី ក៏នៅមានរបស់ជាច្រើនទៀត សម្រាប់អោយយើងអបអរ។ ក្តីរីករាយដែលយើងបានមក ពីពិភពលោកនៅជុំវិញខ្លួនយើង គឺជាថាមពលដ៏អស្ចារ្យ ដែលនឹងរុញច្រានយើង អោយឆ្លងផុតគ្រាលំបាក, ដូច្នេះសូមយកចិត្តទុកដាក់ និងរីករាយ ចំពោះអ្វីដែលខ្លួនមាន។

ពិតមែនហើយថា ខ្ញុំគ្មាន iPad 3, MacBook ថ្មី ដែលមាន Retina display, ឬមិនអាចជិះ X5 និង Escalade ដូចកាលគ្រាមុន ឬពុំមានអ្វីផ្សេងទៀត ដែលស្ថិតនៅក្នុង “បញ្ជីប្រាថ្នា” របស់ខ្ញុំ, ប៉ុន្តែយ៉ាងហោចណាស់ ខ្ញុំនៅសល់កំព្យុទ័រចំណាស់មួយនេះ ដែលនៅអាចប្រើការបាន ហើយមានតំណអ៊ិនធើណិត អាច log in សរសេរអ្វី ដែលនៅក្នុងចិត្ត ដើម្បីចែករំលែក ជាមួយមិត្តទាំងអស់គ្នា។

អ្នករាល់គ្នាចេះអាន, អ្នកខ្លះមានឡាន ឬយ៉ាងហោចណាស់ មានម៉ូតូជិះ, មានអ៊ិនធើណិតប្រើ, មានការងារធ្វើ ឬមានឱកាសទៅសាលា។ ចូរចងចាំថា អ្នកខ្លះទៀត, មិនចេះអាន ហើយក៏មិនចេះសរសេរ, គ្មានកុំព្យុទ័រប្រើ, គ្មានអាយហ្វូន, គ្មានអាយផាដ, គ្មានឡាន ឬម៉ូតូ, ឬគ្មានទាំងដំបូលជ្រកទៀតផង។ ការដែលយើង អាចក្រោកឡើងរាល់ព្រឹក ឬរស់ឆ្លងផុតបានមួយថ្ងៃទៀតនោះ គឺជារឿងគួរអោយអបអរណាស់ទៅហើយ នៅខណៈដែលអ្នកខ្លះ កំពុងប្រយុទ្ធតទល់នឹងជំងឺដែលបៀតបៀន ដើម្បីរស់នៅបន្តទៀត។

ឆ្កែចចក និង​សត្វក្រៀល


ឆ្កែ​ចចក​មួយ​ក្បាល ស៊ី​លោភ​ខ្លាំង​ពេក ក៏​ស្លាក់​ឆ្អឹង​នៅ​ទទឹង​ក។ ​​វា​បាន​រត់​ទៅ​រក​សត្វក្រៀល ​អោយជួយ​លូក​យក​ឆ្អឹង​ចេញ។

“​ខ្ញុំ​នឹង​ជូន​រង្វាន់ឯង​យ៉ាង​គាប់​ចិត្ត, ប្រសិន​បើ​ឯង ជួយ​ដក​ឆ្អឹង​ចេញ​ពី​បំពង់ករបស់​យើង,” ចចក​និយាយ ទៅកាន់​សត្វ​ក្រៀល។

សត្វ​ក្រៀល​ដឹងថា ការ​ដាក់​ក្បាល​ចូល​ទៅ​ក្នុង​មាត់ របស់​ឆ្កែ​ចចក មិន​មែន​ជា​រឿងល្អ​ទេ ប៉ុន្តែ​ដោយសារ​សារជាតិ​លោភ​លន់​របស់​វា, វា​ក៏យល់​ព្រមធ្វើ​តាម​ឆ្កែចចក។

បន្ទាប់​ពី​ឆ្កែ​ចចក​ បានទទួល​អារម្មណ៍​ថា ឆ្អឹង​បាន​របូត​ចេញ​ពី​បំង់កវា​ហើយ វា​ក៏​ដើរ​ចេញ​យ៉ាងហី។

“ឯណា​រង្វាន់​របស់​ខ្ញុំ?” សត្វ​ក្រៀល​ស្រែក​សួរ​ទាំងអន្ទះសារ។

ឆ្កែ​ចចកគ្រហឹម រួច​បែរ​ក្រោយ និយាយ​ទៅ​កាន់​សត្វ​ក្រៀលថា៖
“ស្អី! ប៉ុណ្ណឹង​មិន​គ្រប់​គ្រាន់​ទេឬ? អញ​អនុញ្ញាត​អោយ​ឯង ដកក្បាល​ចេញ​ពី​មាត់​អញ ដោយ​ពុំ​ខាំ​ត្របាក់​នោះ គឺ​សំណាង​ឯង​ហើយ!”

នៅ​ពេល​បម្រើ​មនុស្ស​អា​ក្រក់ កុំ​រំពឹង​ចង់​បាន​រង្វាន់។

ថ្វីបើយើងក្រ


ថ្វីបើយើងក្រ ក្រត្រឹមទ្រព្យ
មិនក្រទម្លាប់ ជាប់បវរ
មិនដើរស្មូមគេ កេរតំណ

សូវធ្វើការល្អ ល្អនាំជឿន។

ក្រទ្រព្យាពិត ចិត្តមិនខ្វះ
ព្រលឹមថ្ងៃរះ រះរូតលឿន
មិននៅរង់ចាំ ឆ្មាំដាស់តឿន
ស្វែងការជម្រឿន ជឿននាំជ័យ។

ថ្ងៃខ្លះទៅរៀន ប្រៀនខ្លួនទ្វេ
ថ្ងៃណាទំនេរ គ្នេររំពៃ
សព្វកិច្ចសារពើ ធ្វើញាប់ដៃ
មិនចាំសំដី ស្តីដាស់ប្រាប់។

ពុកជាគម្រូ គ្រូផងកូន
លំអិតច្រើនក្បួន ខ្ជួនទម្លាប់
រក្សាវិន័យ ថ្លៃជាទ្រព្យ
សំណាងផលភ័ព្វ គាប់រឿងរុង។

អ្នកស្រី កែវ ច័ន្ទបូរណ៍

 

 

 

THE FOX AND THE GRAPES


A Fox one day spied a beautiful bunch of ripe grapes hanging from a vine trained along the branches of a tree. The grapes seemed ready to burst with juice, and the Fox’s mouth watered as he gazed longingly at them.

The bunch hung from a high branch, and the Fox had to jump for it. The first time he jumped he missed it by a long way. So he walked off a short distance and took a running leap at it, only to fall short once more. Again and again he tried, but in vain.

Now he sat down and looked at the grapes in disgust.

“What a fool I am,” he said. “Here I am wearing myself out to get a bunch of sour grapes that are not worth gaping for.”

And off he walked very, very scornfully.

There are many who pretend to despise and belittle that which is beyond their reach.

កូនពពែ និង​ឆ្កែចចកឈ្មោល


កូន​ពពែ​មួយ​ក្បាល ដែល​ចូល​ចិត្ត​លោត​កញ្ឆេង​ចុះឡើង បាន​ត្រូវ​អ្នក​គង្វាល ដាក់​អោយ​នៅ​លើដំបូល​រោង​ចៀម ដែល​មាន​ប្រក់​ស្បូវ ដើម្បី​អោយ​ផុត​ពីការ​យារយី របស់​សត្វ​ចចក​។ កូន​ពពែ​ដើ​មើល​ត្រួសៗ នៅ​តាម​គែម​ដំបូល ហើយ​ពេល​វា ​ប្រទះ​ឃើញ​ឆ្កែ​ចចក​ឈ្មោល​មួយ​ក្បាល​ វា​ក៏​ធ្វើ​មុខធ្វើមាត់ ហើយ​និយាយចំអក​ដាក់​ឆ្កែចចក។

“អញឮ​ឯង​ហើយ,” ឆ្កែ​ចចក​និយាយ, “អញ​មិន​ប្រកាន់​គុំ​ខឹង​នឹង​ឯង​ទេ ពី​ព្រោះ​ពេល​ឯង​នៅ​ខាង​លើ​នោះ, គឺ​ដំបូល​ទេ ដែល​ចា​អ្នក​និយាយ, មិន​មែន​ឯង​ទេ។”

កុំ​និយាយ​អ្វី​​ដែល​មិន​គួរនិយាយ ទោះ​នៅ​ក្នុង​ពេល​ណា ឬ​ស្ថានភាព​ណា​ក៏​ដោយ។

បកប្រែពីរឿងព្រេងនិទាន​របស់​ជនជាតិ​ក្រិក ដោយ​បុត្រាខ្មែរ

កូនក្តាម និងមេក្តាម


“ហេតុអ្វី​កូន​ឯង​ដើរទទឹង​យ៉ាង​ហ្នឹង?” មេក្តាម​និយាយ​ទៅ​រក​កូន​ក្តាម។ “​កូន​ឯង​​គួរ​តែ​ដើរ​ត្រង់​មុខ ដោយ​​បង្វិល​ជើង​ចេញមក​ខាង​ក្រៅ។”

“សូមអ្នក​ម៉ែ​បង្រៀន​កូន​ផង,” កូនក្តាម​និយាយ​ទៅ​កាន់​មេក្តាម ដោយ​ក្តី​គោរព។ “កូន​ពិត​ចា​ចង់​រៀនណាស់​។”
មេក្តាម​ព្យាយាម​ដើរ​អោយ​ត្រង់​ទៅ​មុខ ប៉ុន្តែ​ព្យាយាម​យ៉ាង​ណា ក៏​ដើរ​បានតែ​ទៅ​ចំហៀង។ មេក្តាម​បាន​ព្យាយាម​បង្វិល​ជើង​ចេញ​មុខក្រៅ ហើយ​ក៏​ជំពប់​ជើង​ដួល​ផ្កាប់​មុខ។

កុំ​ប្រដៅ​គេ អោយ​ធ្វើ​យ៉ាងណា លុះ​ត្រា​តែ​ខ្លួន​ អាច​ធ្វើ​បាន​ជា​គំរូ​ដល់​គេ។

បកប្រែពី​រឿងព្រេងនិទាន​ជនជាតិក្រិក របស់អ្នកប្រាជ្ញា អ៊ីសុប