ជ្រើសរើសដោយសេរី ប៉ុន្តែ​មិនអាចគេពីផលនៃកម្មដោសេរី


ដូច្នេះហើយ បានជាព្រះ និងអរិយបុគ្គលទាំងអស់ ជំរុញអោយយើង ប្រព្រឹត្តិតែសេចក្តីល្អ, ចេះគោរពផ្តល់តម្លៃ, ចេះស្រឡាញ់មនុស្សដូចគ្នា, មិនបែងចែក ពូជសាសន៍, ពណ៌សម្បុរ, ឬសាសនា។ កម្មគ្រប់យ៉ាង សុទ្ធតែមានផល។ បើយើងអួតអំពីរបស់យើង ហើយបង្អាប់គេ, គេនឹងការពារកិត្តិយសគេ ហើយរករឿងបង្អាប់យើងវិញ។ ការបង្អាប់ទៅ បង្អាប់មក បណ្តាលអោយមានរឿងក្តៅក្រហាយ បង្កជាជម្លោះ – ដូចលោក មហាត្មៈ គន្ធី បាននិយាយថា “ភ្នែកធួននឹងភ្នែក ពិភពលោកទាំងមូល ទៅជាខ្វាក់” ។ រីឯនៅក្នុងព្រះគម្ពីរ ក៏បានចារពាក្យ ស្រដៀងគ្នានេះដែរ។

កំហុស ឬ​ចំណុចខ្វះខាត?


យើង​ទាំងអស់គ្នា សុទ្ធតែ​ដឹងថា មនុស្ស​ណា​ក៏​មាន​កំហុស ប៉ុន្តែ​ពុំ​សូវ​មាន​អ្នកណា សុខចិត្ត​ទទួល​ស្គាល់កំហុស របស់​ខ្លួន​ឡើយ។ កំហុស​គឺ​ជាពាក្យ ដែល​មាន​តម្លៃ​អវិជ្ជមាន, ដូច្នេះ​ដើម្បីកុំ​អោយ មាន​ការ​សង្កៀ​ចិត្ត យើង​ហៅកំហុសនោះ ថា​ជា​ “ចំណុច​ខ្វះខាត” ទៅចុះ។ យើង​អាច​ហៅថា ចំណុច​ខ្សោយក៏បាន ប៉ុន្តែ​ពុំ​មាន​មនុស្ស​ច្រើនគ្នា ចូល​ចិត្ត​ទទួល​ខ្លួន​ថា ខ្លួន​ខ្សោយ​នោះ ក៏​ទេ​ដែរ។

គ្មានអ្វីជាអាថ៌កំបាំង


ចូរ​ផ្តោតគំនិត​តែម្យ៉ាងគត់ ទៅ​លើ​គោលដៅសំខាន់ ដែល​ខ្លួន​ចង់​សម្រេច ដោយ​ពុំ​មាន​ចិត្ត​រារែក ឬ​រេរា​​ពី​គំនិតមួយ​ ទៅគំនិត​មួយផ្សេងទៀត។

ភវនីយភាព


ភាពអាចបរាជ័យ គឺមាននៅក្នុងគ្រប់ ស្ថានភាពទាំងអស់។ ប៉ុន្តែចូរចងចាំថា បើមានភាពអាចបរាជ័យ ក៏មានភាពមានអាច ជោគជ័យដែរ។ ដូច្នេះចូរកុំបណ្តោយ អោយ”ភាពអាចបរាជ័យ”នេះ រារាំងយើងមិនអោយ សាកល្បងអ្វី ដែលខ្លួនជឿពិតប្រាកដ។

អ្នកណាជាអ្នកកំណត់តម្លៃខ្លួនយើង?


ខ្មែរយើងទូទៅ មានគំនិតមួយថា អ្នកណាដែលស្រឡាញ់ ពេញចិត្ត ហើយផ្តល់តម្លៃដល់ខ្លួនឯង គឺជាមនុស្សស៊ីជោរ អួតក្អេងក្អាង។ តាមពិត អ្នកដែលព្យាយាម ធ្វើអ្វីៗអោយមានភាពអស្ចារ្យ ដើម្បីរង់ចាំការសរសើឯណោះទេ ដែលជាមនុស្សស៊ីជោរ អួតក្អេងក្អាង។ ការស្រឡាញ់ពេញចិត្ត និងការផ្តល់តម្លៃដល់ខ្លួនឯង គឺមានន័យថា យើងចេះគោរពខ្លួនឯង។ កាលណាយើង ចេះគោរពផ្តល់តម្លៃ និងស្រឡាញ់ខ្លួនឯង ទើបយើងអាច គោរពផ្តល់តម្លៃ និងស្រឡាញ់អ្នកដទៃទៅកើត។ យើងមិនអាចអោយទៅគេ នូវអ្វីដែលខ្លួនគ្មាននោះឡើយ។

រីឯការកំណត់តម្លៃរបស់ខ្លួន គឺយើងជាអ្នកកំណត់ ហើយប្រព្រឹត្តិខ្លួន អោយសមស្រប ទៅនឹងកម្រិតនៃការកំណត់តម្លៃខ្លួនឯង អោយបានខ្ជាប់ខ្ជួន។ បើយើងរង់ចាំ អោយអ្នកដទៃទទួលស្គាល់ ហើយកំណត់តម្លៃអោយយើងនោះ, តម្លៃនោះនឹងផ្លាស់ប្តូរគ្រប់គ្រា ទៅតាមការនឹកឃើញនៃគំនិត ដែលពោរពេញទៅដោយ ការវិនិច្ឆ័យដ៏លំអៀងរបស់គេ។ យើងធ្វើល្អមួយជីវិត ប៉ុន្តែភ្លាត់ស្នៀតមួយពេល អាចនឹងត្រូវគេដកហូតតម្លៃទាំងស្រុង សមនឹងភាសិតដែលចែងថា “គុណមួយសំពៅ ទោសមួយចូលទៅ រលាយបាត់បង់”។ មានតែខ្លួនយើងទេ ទើបអាចដឹងប្រាកដថា តម្លៃរបស់ខ្លួន ស្ថិតនៅកម្រិតណា។

Think Positive!


Your positive thoughts and actions must be brought upon by the great force known as your mind. Everything that passes through it gets picked up and acted upon by you (and your subconscious mind), whether it be positive or negative. By keeping focused and concentrating your mind exactly on the things you WANT, you will find that you will attain them quicker and easier than ever.

Don’t Be Afraid To Take Chances


Don’t let opportunities that you desire and enjoy pass you by like a runaway train. Take control of yourself, maintain an awareness of your surroundings, and then jump on board and be the absolute best at what you love.