កុំដំបៅទ្រូងនឹងអ្វីដែលខ្លួនមិនអាចកែប្រែបាន


កុំដំបៅទ្រូងនឹងអ្វីដែលខ្លួនមិនអាចកែប្រែបាន។
……………..
ជារឿយៗ យើងកើតក្តីព្រួយបារម្ភជាមួយបញ្ហា ដែលដោះស្រាយមិនចេញ រហូតដល់ពេលខ្លះបណ្តាលឲ្យធ្លាក់ខ្លួនឈឺ។ ប្រសិនបើអាចកែប្រែស្ថានភាពបាន, ចូរធ្វើយើងធ្វើវាចុះ។ ប៉ុន្តែបើគ្មានអ្វីដែលអាចកែប្រែបាន ចូរកុំបណ្តោយ ឲ្យបញ្ហាឥតច្រកចេញនេះ រុកគួនជីវិតយើង ឲ្យរីងរៃឡើយ។ ឆ្លងតាមបទពិសោធន៍ផ្ទាល់ខ្លួន ខ្ញុំអាចនិយាយថា វាមិនមែនជារឿងងាយស្រួលទេ, ប៉ុន្តែវាជារបៀបថ្មីមួយ ដែលយើងអាច យកមកអនុវត្តនៅក្នុងជីវិត ដោយមិនបាច់ ដាក់ទណ្ឌកម្មលើខ្លួនឯង។

ចូរចាំថា ក្តីបារម្ភ ធ្វើឲ្យយើងបាត់បង់សមត្ថភាព សម្រាប់គិតពិចារណា ឲ្យបានច្បាស់លាស់ ដើម្បីរកដំណោះស្រាយ។ ដូច្នេះ ទោះស្ថិតនៅក្នុងសភាពណាក្តី, ចូរទុក្ខក្តីបារម្ភទៅម្ខាង ព្រោះក្តីបារម្ភ មិនដែលនាំមកឲ្យយើង នូវផលចំណេញសោះឡើយ។
-បុត្រាខ្មែរ