ភ្លៀងធ្លាក់ទៀតហើយ ពៅមាសបងអឺយ បងសែនអាល័យ
អាឡោះនឹកគ្រា ដៃនៅក្នុងដៃ រួមភិសម័យ ក្រោមតំណក់ភ្លៀង។
ភ្លៀងធ្លាក់ទៀតហើយ ពៅមាសបងអឺយ ស្រណោះសំនៀង
ពិរោះរណ្តំ, បទដែលអូនច្រៀង បង្ហើរសូរសៀង ច្រៀងបំពេរបង។
ភ្លៀងធ្លាក់ទៀតហើយ ពៅមាសបងអឺយ បងនឹកនួនល្អង
នឹកអានុស្សា អូនហើយនិងបង រួមគ្នាចងក្រង ល្អូកល្អឺនផ្អែមក្រៃ។
ភ្លៀងធ្លាក់ទៀតហើយ ប្រុសស្នេហ៍អូនអឺយ អូនចាំមិនភ្លេច
នឹកអនុស្សានាពេលថ្ងៃលិច ចាំជួបជានិច្ច ក្រោមម្លប់ដូងទេរ ។
ភ្លៀងធ្លាក់ទៀតហើយ ប្រុសស្នេហ៍អូនអឺយ គ្មានចិត្តងាករេ
ថាស្នេហ៍តែមួយ លើប្រុសមាសមេ ទុក្ខព្រួយឥតល្ហែ ខ្លាចប្រុសភ្លេចស្រី ។
ភ្លៀងធ្លាក់ទៀតហើយ ប្រុសស្នេហ៍អូនអឺយ អូនចាំសំដី
ទោះជាយ៉ាងណា ចិត្តនៅភក្តី ស្នេហ៍អូនលុះថ្ងៃ ដល់ក្ស័យរៀងខ្លួន ។