យើងមិនអាចដឹងថា ជីវិតអ្នកដទៃយ៉ាងណានោះទេ, គឺបានត្រឹមតែ ធ្វើការវាយស្មាន ពីសំបកក្រៅប៉ុណ្ណោះ, ដូច្នេះ យើងមិនត្រូវ យកខ្លួនយើង ទៅប្រៀបប្រដូច ជាមួយអ្នកដទៃ ឬកម្មសិទ្ធ ដែលគេមាននោះឡើយ។ ចូរធ្វើជាតំណាងខ្លួនឯង គាំទ្រខ្លួនឯង, កំណត់គោលដៅខ្លួនឯង, រស់នៅតាម ឧត្តមគតិរបស់ខ្លួន, កំណត់អនាគត ខ្លួនឯង ហើយផ្តល់ការស្រលាញ់ ឲ្យអស់ពីបេះដូង។ យើងមិនអាច យកប៉ោម ទៅប្រៀបនឹងក្រូចទេ ដូច្នេះកាន់តែមិនអាច យកមនុស្សម្នាក់ ទៅប្រៀបធៀប នឹងម្នាក់ទៀត ពីព្រោះម្នាក់ៗ សុទ្ធតែមិនដូចគ្នា… មានចំណុចល្អ និងចំណុចមិនល្អរៀងៗខ្លួន – គឺគ្មានអ្នកណាល្អគ្រប់ដប់ ហើយក៏មិនប្រាកដថា អាក្រក់ ឬឥតប្រយោជន៍ ទាំងស្រុងនោះដែរ។ ខ្ញុំជឿថា បើចង់ប្រៀបប្រដូច ឬប្រកួតប្រជែង គឺគ្មានអ្វីល្អជាង ការប្រៀបប្រដូច ឬប្រកួតប្រជែង នឹងខ្លួនឯងនោះឡើយ។
ឃើញហើយ ខ្ញុំចង់ចែករំលែកគំនិតដ៏ល្អនេះដល់មិត្តល្អម្នាក់របស់ខ្ញុំដែលតែងតូចចិត្តនឹងវាសនាខ្លួនឯង ចូលចិត្តប្រដូចខ្លួននឹងមិត្តឯទៀត ថាគេសំណាងជាងខ្លួន។ តើលោកអាចអនុញ្ញាតិទេ?
ចូលចិត្តចូលចិត្ត
តាមត្រូវការចុះ!
ចូលចិត្តចូលចិត្ត
អរគុណ!!!
ចូលចិត្តចូលចិត្ត
Reblogged this on ភរិយានិងម្ដាយម្នាក់ and commented:
«សូមអរគុណ កំណត់ហេតុបុត្រាខ្មែរ ដែលបានអនុញ្ញាតអោយខ្ញុំចែករំលែកអត្ថបទនេះ»
ចូលចិត្តចូលចិត្ត
ចង្កៀងនៅផ្ទះណាភ្លឺផ្ទះនោះ មែនទេម្ចាស់ផ្ទះ ? មិនមែនគេដុតនៅផ្ទះគេហើយភ្លឺនៅផ្ទះយើងនោះទេ ?
អូភ្លេច ជម្រាបសួរម្ចាស់ផ្ទះ សុខសប្បាយជាទេ ?
ចូលចិត្តចូលចិត្ត
បាទ, ជម្រាបសួរ។ សូមអរគុណ ដែលបានមកលេង។
មានប្រសាសន៍ត្រូវណាស់! ចង្កៀងនៅផ្ទះណាភ្លឺផ្ទះនោះ!!!
ចូលចិត្តចូលចិត្ត