កំហុសដែលយើងបានធ្វើ គឺដូចជាទឹកដែលជះចេញទៅ ដែលមិនអាច យកត្រឡប់មក។ ប៉ុន្តែយ៉ាងណាក្តី គឺយើងមានសមត្ថភាព និងអំណាច សម្រាប់រៀនពីកំហុសនេះ ដើម្បីចៀសវាង ការប្រព្រឹត្តិនូវកំហុសដដែល នៅថ្ងៃក្រោយ។
ចូរកុំងប់ងល់ សោកសង្រេង នឹងកំហុស ដែលខ្លួនបានប្រព្រឹត្តិ ហើយរៀបចំខ្លួនយ៉ាងណា ដើម្បីចៀសវាង ការធ្វើខុសដដែល។ វាមានសារសំខាន់ណាស់ ចំពោះការដែលយើង រៀនចេះពីកំហុស ហើយធ្វើឲ្យមាន ភាពចម្រុងចម្រើន ពីអ្វីដែលយើងបានរៀន។ មនុស្សគ្រប់គ្នា មិនគួរចំណាយពេល សោកសង្រេង ស្តីបន្ទោសថា ខ្លួនឯងអន់យ៉ាងណា នោះទេ, ផ្ទុយទៅវិញ គួរតែផ្តោតទៅលើទិដ្ឋិវិជ្ជមាននៃជីវិត និងមធ្យោបាយ សម្រប់កសាងខ្លួនអាចក្លាយ ទៅជាមនុស្សប្រសើរម្នាក់ ទៅថ្ងៃក្រោយ។