ចាបតូច, អាចម៌គោ និងឆ្មា


 កាលពីពីរបីថ្ងៃមុន ខ្ញុំបានមើលភាពយន្តឥណ្ឌាមួយខ្សែ មានចំណងជើងថា “Bduddah…Hoga Terra Baap” ។ នៅក្នុងឆាកមួយ តួឯកបានលើករឿងមួយមកនិយាយប្រៀបធៀប ដើម្បីបន្តុះបង្អាប់តួអង្គម្នាក់ទៀត ដែលអួតខុសទំនង។

ថ្ងៃមួយនារដូវត្រជាក់ធ្លាក់ទឹកកក កូនចាបមួយបានព្យាយាមហោះហើរទៅកាន់ភាគខាងត្បូង ដែលជាតំបន់មានអាកាសធាតុក្តៅ។ នៅតាមផ្លូវ ធាតុអាកាសត្រជាក់ខ្លាំង… ចាបតូចទ្រាំលែងបាននឹងភាពត្រជាក់រឹងថ្គាម លែងអាចទទះស្លាបទៅមុខរួច ក៏សន្លប់បាត់បង់ស្មារតី ហើយធ្លាក់ទៅដីដែលគ្របដណ្តប់ដោយព្រិល។ គាប់ជួនពេលនោះ គោមួយដើរកាត់ ហើយក៏ជុះអាចម៌មួយដុំធំ ទម្លាក់ចំលើកូនចាប។ ភាពក្តៅឧណ្ហៗនៃអាចម៌គោ បានរក្សាជីវិតរបស់កូនចាបឲ្យនៅរស់។

មួយស្របក់ក្រោយមក កូនចាបបានដឹងខ្លួនឡើងវិញ ហើយឃើញខ្លួនកប់នៅក្នុងពំនូកអាច៌គោដែលក្តៅឧណ្ហៗ សុខស្រួលក្រៃលែង។ កូនចាបសប្បាយចិត្ត និងមានអំនួតក្រៃលែង ដែលខ្លួនបានរួចពីសេចក្តីស្លាប់។ ទោះខ្លួនជាប់គាំងនៅក្នុងពំនូកអាចម៌គោក្តី កូនចាប់នៅតែឆ្លៀតអើតក្បាលចេញមក ហើយស្រែកច្រៀងយ៉ាងសប្បាយ។

នៅពេលបានឮសំលេងកូនចាបស្រែកច្រៀង ឆ្មាមួយដែលនៅក្បែរនោះ បានទៅរកកូនចាបតាមសំលេង។ ពេលមកដល់ ឆ្មាបានឃើញកូនចាបកំពុងជាប់គាំងនៅក្នុងពំនូកអាចម៌គោ។ ឆ្មាបានទាញកូនចាបចេញពីអាចម៌គោ ហើយក៏លេបទំពារជាចំណីយ៉ាងឆ្ងាញ់មាត់ទៅហោង។

សូមមិត្តទាំងអស់ជួយវិភាគមើល ទៅរឿងនេះ ចង់ប្រដៅយើងយ៉ាងណាខ្លះ?

Advertisements

One thought on “ចាបតូច, អាចម៌គោ និងឆ្មា

  1. ប្រដៅថា អ្នក​ដែល​ជុះអាចម៍​ដាក់​​មុខយើង​មិន​សុទ្ធ​តែ​ជា​សត្រូវ​ទេ អ្នក​ដែល​ជួយ​យក​អាចម៍​ចេញ​ពី​មុខ​យើង​ក៏​មិន​មែន​ប្រាកដ​ថា​ល្អទាំង​អស់​ដែរ ហើយចុង​ក្រោយ ប្រសិន​បើ​អាចម៍​កំពុង​តែ​ជាប់​មុខ គួរ​តែ​បិទ​មាត់​វា​ប្រសើរ​ជាង ! សុំទោស​ផង​បង​បើ​ប្រើ​ពាក្យ​ពេចន៍​មិន​សម​រម្យ ។

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s