ដំណកស្រង់ពី មានរណ្តៅមួយនៅក្នុងផ្លូវដើររបស់ខ្ញុំ
ដោយ ផរទ្យា ណែលសុន
១
ខ្ញុំដើរនៅលើផ្លូវមួយ
មានរណ្តៅយ៉ាងជ្រៅមួយនៅក្នុងផ្លូវដើររបស់ខ្ញុំ។
ខ្ញុំធ្លាក់ចូលរណ្តៅ។
ខ្ញុំវង្វេង… ខ្ញុំតែលតោល គ្មានអ្នកណាជួយ។
មិនមែនជាកំហុសខ្ញុំទេ។
ខ្ញុំចំណាយពេលយ៉ាងយូរ ទម្រាំរកឃើញច្រកចេញ។
២
ខ្ញុំដើរនៅលើផ្លូវដដែល។
មានរណ្តៅយ៉ាងជ្រៅមួយនៅក្នុងផ្លូវដើររបស់ខ្ញុំ។
ខ្ញុំធ្វើពើ មើលមិនឃើញ។
ខ្ញុំធ្លាក់ចូលក្នុងរណ្តៅម្តងទៀត។
ខ្ញុំមិនអាចជឿបានសោះ ដែលខ្ញុំមកដល់កន្លែងដដែល។
ប៉ុន្តែវាមិនមែនជាកំហុសខ្ញុំទេ។
ខ្ញុំនៅតែចំណាយពេលយ៉ាងយូរ ទម្រាំរកឃើញច្រកចេញ។
៣
ខ្ញុំដើរនៅលើផ្លូវដដែល។
មានរណ្តៅយ៉ាងជ្រៅមួយនៅក្នុងផ្លូវដើររបស់ខ្ញុំ។
ខ្ញុំអាចមើលឃើញវានៅទីនោះ។
ខ្ញុំនៅតែធ្លាក់ចូល។ វាជាទម្លាប់។
ភ្នែកខ្ញុំបើកភ្លឺ។
ខ្ញុំដឹងថាខ្ញុំនៅទីណា។
វាជាកំហុសរបស់ខ្ញុំ។ ខ្ញុំចេញពីរណ្តៅភ្លាម។
៤
ខ្ញុំដើរនៅលើផ្លូវដដែល។
មានរណ្តៅយ៉ាងជ្រៅមួយនៅក្នុងផ្លូវដើររបស់ខ្ញុំ។
ខ្ញុំដើរចៀសវា។
៥
ខ្ញុំដើរផ្លូវផ្សេង។