គិតក្រៅប្រអប់៖ នាងក្រមុំក្មេងខ្ចី និងសេដ្ឋីកំហូច


កាលពីព្រេងនាយ នៅក្នុងស្រុកមួយ មានអ្នកចម្ការម្នាក់ ជំពាក់ប្រាក់សេដ្ឋី យ៉ាងច្រើនសន្ធឹក។ លោកសេដ្ឋីចំណាស់ ដែលមានរូបរាងអាក្រក់ ,ចិត្តក៏មិនមិនល្អ, មានចិត្តប្រតិព័ទ្ធ ទៅលើកូនស្រី របស់អ្នកចម្ការ ដែលទើបតែធំពេញវ័យរៀបការ។ លោកសេដ្ឋី បានដាក់ការតថ្លៃថា ប្រសិនបើគាត់ អាចរៀបការជា មួយកូនស្រី របស់អ្នកចម្ការ គាត់នឹងផាត់បំណុល ទាំងអស់ចោល។ ទាំងឳពុកម្តាយ, ទាំងកូនស្រី, តក់ស្លុតយ៉ាងខ្លាំង នឹងការកំណត់បែបនេះ។

លោកសេដ្ឋី បានកោះហៅអ្នកចម្ការ និងកូនស្រីមកជួប។ ពួកគេឈរនិយាយគ្នា នៅលើផ្លូវក្រាលដោយដុំថ្មតូចៗ មានពណ៌ចម្រុះគ្នា នៅក្នុងសួនច្បាររបស់សេដ្ឋី។ លោកសេដ្ឋីប្រាប់ទៅអ្នកចម្ការថា លោកនឹងរើសកូនថ្មពីរដុំ ដាក់ចូលទៅក្នុងថង់មួយ ហើយឲ្យកូនក្រមុំ របស់អ្នកចម្ការ លូកដៃចូលក្នុង, ជ្រើសយកមួយ។ ប្រសិនបើនាងជ្រើសចំ ដុំកូនថ្មពណ៌ខ្មៅ, នាងត្រូវក្លាយ ជាប្រពន្ធសេដ្ឋី, ហើយបំណុល របស់ឳពុកនាង នឹងត្រូវលើកលែង។ ប្រសិនបើនាង ជ្រើសយក ចំកូនថ្មពណ៌ស, នាងមិនបាច់រៀបការ ជាមួយសេដ្ឋី ហើយបំណុល របស់គ្រួសារនាង នឹងត្រូវលើកលែង។ ប៉ុន្តែ ប្រសិនបើនាង មិនព្រមជ្រើសទេ, ឳពុករបស់នាង នឹងត្រូវជាប់គុក ដោយសារគ្មានប្រាក់លោះបំណូល។

នៅខណៈដែលលោកសេដ្ឋី និយាយចប់ ហើយអោនរើសកូនថ្មគ្រួសនោះ, នាងក្រមុំ ដែលមានភ្នែកមុត បានសង្កេតឃើញថា សេដ្ឋីកំហូចម្នាក់នេះ បានរើសកូនថ្ម ពណ៌ខ្មៅពីរដុំ ដាក់ចូលក្នុងថង់។ បន្ទាប់មក លោកសេដ្ឋីបានប្រាប់ឲ្យនាង លូកដៃចូល ជ្រើសយកមួយ។

ប្រសិនបើ អ្នកជានាង, ស្ថិតនៅក្នុង ស្ថានភាពបែបនេះ តើអ្នកគួរធ្វើអ្វី? ប្រសិនបើ អ្នកត្រូវផ្តល់ ដំបូន្មានដល់នាង នៅក្នុងពេលនេះ, តើអ្នកគួរប្រាប់នាងថាម៉េច?តាមការពិចារណាធម្មតា, ដោយយកចិត្តទុកដាក់, គឺឃើញថា អាចមានជម្រើស ៣ យ៉ាង៖

១. នាងគួរតែបដិសេធ មិនលេងល្បែងខិតលើ របស់សេដ្ឋីកំហូច។

២. នាងគួរតែបង្ហាញថា មានគ្រួសខ្មៅពីរដុំ ដើម្បីបកមុខសេដ្ឋី ដែលមានបំណងបោកប្រាស។

៣. នាងគួរតែរើសយក កូនថ្មពណ៌ខ្មៅមួយ ហើយបូជា ខ្លួននាង ដើម្បីសង្គ្រោះឳពុក ពីបំណុល និងគុកច្រវាក់។ រឿងខាងលើនេះ ត្រូវបានប្រឌិតឡើង ដើម្បីឲ្យយើងចេះថ្លឹងថ្លែង និងចេះផ្តល់តម្លៃ ដល់ភាពផ្សេងគ្នា រវាងការគិតក្រៅប្រអប់ ដែលប្រកបដោយប្រឌិតភាព និងការគិតក្នុងប្រអប់ តាមរបៀបសមហេតុផល ដែលស្ថិតនៅក្នុងក្របខ័ណ្ឌ ឬក្បួនតម្រា។

នាងក្រមុំញញឹម ដាក់លោកសេដ្ឋីកំហូច រួចលូកដៃចូលក្នុងថង់។ នៅពេលនាង ដកដៃចេញមកវិញ, នាងមិនបាន សម្លឹងមើលទេ, ហើយក៏ធ្វើឲ្យ កូនថ្មនោះ ធ្លាក់ទៅដី លាយឡំជាមួយនឹង កូនថ្មឯទៀត ដែលក្រាលពេញផ្លូវ។

“ខ្ញុំពិតជាល្ងីល្ងើមែន!,” នាងនិយាយ។ “ប៉ុន្តែមិនអីទេ, លោកតា ពិនិត្យមើលក្នុងថង់ទៅ នឹងបានដឹងថា នាងខ្ញុំជ្រើស បានមួយណាហើយ”។

ដោយព្រោះថា កូនថ្មមួយដុំ ដែលនៅសល់ក្នុងថង់ ជាកូនថ្មពណ៌ខ្មៅនោះ, ដូច្នេះ គេអាចសន្មត់ថា កូនថ្មដែលនាងជ្រើសយកនោះ ច្បាស់ជាពណ៌សហើយ។ ចំណែកឯលោកសេដ្ឋី, បើលោកប្រកែកថាមិនមែន គឺបានសេចក្តីថា លោកកំពុងសារភាព អំពីភាពមិនស្មោះត្រង់របស់ខ្លួន។ នាងក្រមុំកូនអ្នកចម្ការ បានផ្លាស់ប្តូរស្ថានភាពមួយ ដែលមើលទៅ ហាក់ដូចជា គ្មានច្រកចេញសោះ, ទៅជាផលចំណេញ របស់នាង ដោយមិនចាំបាច់ រៀបការនឹងសេដ្ឋីកំហូច ហើយព្រមទាំង បានធ្វើឲ្យ គ្រួសាររបស់នាង រួចពីបំណុលទៀតផង។

គំនិតត្រិះរិះ៖

បញ្ហាស្មុគស្មាញ ភាគច្រើន សុទ្ធតែមាន ដំណោះស្រាយ, ដោយពេលខ្លះ យើងគ្រាន់តែ គិតរកមធ្យោបាយ តាមរបៀបផ្សេងប៉ុណ្ណោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s