នៅពេលដែលអ្នកឈ្នះ ចាញ់, គាត់តែងតែត្រឡប់មកវិញ ដើម្បីធ្វើជាអ្នកឈ្នះ បានល្អជាងមុន៖
- មិនព្រមស្ថិតនៅដួល
- មិនព្រមបោះបង់
- មិនព្រមឈប់
- មិនព្រមទទួល “ទេ” ដែលជីវិតផ្តល់ឲ្យ
បរាជ័យ មិនមែនជាកំហុសទេ, ប៉ុន្តែបរាជ័យ ដោយគ្មានការខំប្រឹង ទើបជាកំហុស។ ហ៊ានបរាជ័យ គឺជាឥរិយាបថ របស់អ្នកដែលហ៊ានបរាជ័យគ្រប់គ្រាន់ សម្រាប់ឲ្យគេជោគជ័យ។ អារម្មណ៍នៃការខ្លាចចំពោះបរាជ័យ គឺជាកត្តាមួយ ដែលមានឥទ្ធិពលគ្របដណ្តប់ លើកត្តាផ្សេងៗទាំងអស់ សម្រាប់ទុកឲ្យអ្នក នៅបរាជ័យជារៀងរហូត។
គ្មានការផ្សងព្រេងណា ដែលធានាជោគជ័យ ហើយក៏គ្មានការកស៊ីចំរុះណា ដែលធានាផលចំណេញ។ អ្នកឈ្នះ សុទ្ធតែយល់ថា ការប្រឈមមុខ នឹងឧបស័គ្គធំ ប្រសើរជាង មានជោគជ័យបង្គួរ។ មានតែអ្នកដែលតស៊ូ ទោះជាមាន ដំណើរថយក្រោយបណ្តោះអាសន្ន…. មានតែអ្នកខិតខំព្យាយាម ទោះជាបរាជ័យពាក់កណ្តាលផ្លូវ… មានតែអ្នកមិនព្រមបង្អោនខ្លួន ចំពោះការចុះចាញ់… ទើបនៅទីបំផុត អាចចុះហត្ថលេខា នៅលើទំព័រនៃ រឿងជោគជ័យរបស់គេ។
បរាជ័យ គឺគ្រាន់តែជាវង់ក្រចក ដែលជោគជ័យ សម្ងំលាក់ខ្លួន។ ជីវិតមនុស្ស មិនមែនចារឡើង តែជាមួយនឹងជោគជ័យនោះទេ។ បរាជ័យ ក៏ជាផ្នែកសំខាន់មួយ នៃជីវិតរបស់យើង ដែលស្ថិតនៅពីក្រោយជោគជ័យ តែប៉ុន្មានវិនាទីប៉ុណ្ណោះ។
ចូរចាំថា៖
- គ្មានថ្ងៃរះ, គ្មានថ្ងៃលិច
- គ្មានជីវិត, គ្មានក្តីមរណា
- គ្មានសោកា, គ្មានរីករាយ
- គ្មានបរាជ័យ, គ្មានជោគជ័យ
ចូរចាត់ទុកបរាជ័យជាមេរៀនដ៏មានតម្លៃ ជាជាងចំណាយពេកសោកស្តាយ ហើយបន្តទៅមុខ។ ជីវិតពិតជាមានអ្វីៗយ៉ាងច្រើន សម្រាប់ផ្តល់ឲ្យយើង។ ដែលសំខាន់នោះ តើយើងអាចទទួលបានប៉ុណ្ណា?
នៅពេលដែលអ្នកឈ្នះ ចាញ់, គាត់តែងតែត្រឡប់មកវិញ ដើម្បីធ្វើជាអ្នកឈ្នះ បានល្អជាងមុន។
សូមរីករាយ នឹងបុណ្យទិវានៃក្តីស្រឡាញ់!!!!