បង្កើន កម្លាំងចិត្ត – បំបាត់ ការរិះគន់ និង ការត្អូញត្អែ


នៅ ខណៈ ដែល ខ្ញុំ អាន សៀវភៅ ចិត្តសាស្ត្រ ដើម្បី ជោគជ័យ មួយ ក្បាល, ខ្ញុំ បាន ពើបប្រទះ នឹង ប្រធានបទ គួរ ជាទីចាប់អារម្មណ៍ មួយ ដែល ខ្ញុំ សង្ឃឹម ថា អាច បម្រើ ជា ផលប្រយោជន៍ ខ្លះៗ ដល់ បងប្អូនខ្មែរ ទាំងអស់។ ខ្ញុំ សុំ ធ្វើ ការបកប្រែ ដោយ រក្សាទុក លក្ខណៈ ដើម ជា ភាសា អង់គ្លេស ដូច តទៅ, ហើយ បើ មាន ត្រង់ណា ឆ្គាំឆ្គង, សូម មេត្តា ផ្តល់ មតិប្រតិកម្ម ដោយ អធ្យាស្រ័យ ផង៖

ក្រៅអំពី ការរិះគន់បង្អាប់, អាកប្បកិរិយា ម្យ៉ាងទៀត ដែល បំបាក់ កម្លាំងចិត្តមនុស្ស (self-esteem), ទាំង អ្នកស្តាប់, ទាំង អ្នកនិយាយ, គឺ ទម្លាប់ នៃ ការត្អូញត្អែ។ មនុស្ស ជា ច្រើន នាក់ ធ្លាក់ខ្លួន ចូល ទៅ ក្នុង ទម្លាប់ ត្អូញត្អែ នេះ។ គេ តែង រអ៊ូរទាំ ដាក់គ្នា នឹង រឿង ស្ទើរគ្រប់យ៉ាង ហើយ ពេល ខ្លះ ចូលក្នុង លក្ខណៈ ប្រណាំងប្រជែងគ្នា ដោយ ខំ គិត រក រឿង ផ្សេងៗ មក និយាយ ត្អូញត្អែ ដាក់គ្នា ដើម្បី សម្តែង ឲ្យ ឃើញថា រឿង របស់ ខ្លួន កំសត់ជាង។

លោក Henri Ford បាន និយាយ ថា “មិនត្រូវ ត្អូញត្អែ, មិនត្រូវ ពន្យល់។” ទម្លាប់ នៃ ការស្វែងរក រឿង មក ត្អូញត្អែ គឺ ទាក់ទាញ បានមក នូវ អ្នកត្អូញត្អែ ដូចគ្នា ឯទៀតៗ ឲ្យ ចូល មក ក្នុង ជីវិត និង រង្វង់សង្គម របស់ អ្នក។ ច្បាប់ នៃ ការខំគិតសញ្ចឹង  ចែងថា, អ្វី ដែល ខ្លួន អ្នក ផ្តោតគំនិត ទៅលើ ខ្លាំងបំផុត, គឺ រីកដុះ ធំធាត់ឡើង នៅ ក្នុង ភាពប្រាកដនិយម របស់ អ្នក, ដូច្នេះ កាលណា អ្នក ត្អូញត្អែ កាន់តែ ច្រើន, អ្នក នឹង រកឃើញ រឿង កាន់តែ ច្រើន សម្រាប់ ត្អូញត្អែ, ហើយ ថែមទាំង រកបាន មនុស្ស ជាច្រើនទៀត សម្រាប់ ត្អូញត្អែ ដាក់ គ្នា។

មនុស្ស ពិតប្រាកដ គេ មិន ត្អូញត្អែ ទេ។ ប្រសិនបើ គេ មាន បញ្ហា, ហើយ គេ អាច ដោះស្រាយ បញ្ហា នោះ បាន, គេ ចាប់ផ្តើម រវល់, ចាប់ ផ្តើម សកម្មភាព ធ្វើ ការដោះស្រាយ ភ្លាម។ ប្រសិនបើ គ្មានអ្វី ដែល គេ អាច ធ្វើបាន ដើម្បី ដោះស្រាយ ទេ, គេ គ្រាន់ តែ និយាយ ថា “អ្វី ដែល មើល មិន ជា, មាន តែ ទ្រាំ (What cannot be cured must be endured)” ហើយ បន្ទាប់មក គឺ ចាប់ផ្តើម រវល់ នឹង កិច្ចការ ណា ដែល គេ អាច ធ្វើបាន, ប៉ុន្តែ គេ មិន ត្អូញត្អែ ទេ។

ការពិត គឺ គ្មាន អ្នកណា ពិតជា ចាប់អារម្មណ៍ នឹង ការត្អូញត្អែ របស់ អ្នក ផង នោះ ទេ។ មនុស្សទាំងពួង មាន បញ្ហា ផ្ទាល់ខ្លួន របស់ គេ, ហើយ បញ្ហា របស់ គេ ភាគច្រើន សុទ្ធតែ ធ្ងន់ធ្ងរ ជាង បញ្ហា របស់ អ្នក ទៀត ផង។ មនុស្ស ប្រហែល ជា ៨០% មិនខ្វល់ នឹង ការត្អូញត្អែ របស់ អ្នក ទេ, រីឯ ២០% ទៀត ប្រហែល ជា សប្បាយចិត្ត ទៅវិញ ដែល ឃើញ អ្នក មាន បញ្ហា ដូច្នេះ។   មាន ពាក្យ មួយ ឃ្លា ថា “រីករាយ លើគំនរ ទុក្ខអ្នកដទៃ”… គឺ ពិតជា មាន មនុស្ស បែបនេះ មែន!!!

ចូរ តាំងចិត្ត បញ្ឈប់ ការរិះគន់, ការផ្តន្ទាទោស និង ការត្អូញត្អែ។ ដូច ចម្រៀង មួយបទ ច្រៀងថា “ប្រសិន អ្នក មិនអាច និយាយ អ្វី ល្អ ទេ, ចូរ កុំនិយាយ តែម្តង ទៅ! នេះ ជា ដំបូន្មាន របស់ ខ្ញុំ”។ ប្រសិន បើ អ្នក គ្រាន់តែ បំបាត់ ភាពអវិជ្ជមាន សព្វបែបយ៉ាង ទាំងអស់ ចេញពី ការសន្ទនា, អ្នក នឹង ទទួល ឥទ្ធិពលវិជ្ជមាន យ៉ាង ខ្លាំងក្លា ទៅលើ ទំនាក់ទំនង របស់ អ្នក។ អ្នក នឹង មាន អារម្មណ៍ ល្អប្រសើរ ចំពោះ ខ្លួនឯង, ហើយ អ្នក ដទៃ ក៏ ដូច្នោះ ដែរ។

One thought on “បង្កើន កម្លាំងចិត្ត – បំបាត់ ការរិះគន់ និង ការត្អូញត្អែ

  1. Pingback:  | Welcome to Pagna's Site

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s