គន្លឹះ ៧ យ៉ាង សម្រាប់ បង្កើន ទំនាក់ទំនង ឲ្យ បាន ល្អប្រសើរ


មាន អាកប្បកិរិយា ប្រាំពីរ យ៉ាង ដែល អ្នក អាច អនុវត្ត ដើម្បី ធ្វើឲ្យ បាន កាន់តែ ប្រសើរឡើង នៅក្នុង ការចុះសម្រុង ជាមួយ មនុស្សដទៃ។ អាកប្បកិរិយា ទាំងនេះ គឺ មានប្រយោជន៍, ប្រកបដោយ ភាពវិជ្ជមាន និង ប្រកបដោយ ភាពបរិសកម្ម។ អាកប្បកិរិយា នីមួយៗ សុទ្ធតែ អំពាវនាវ ទៅកាន់ សេចក្តីត្រូវការ នៅក្នុង អនុសតិ ដ៏ជ្រៅ នៃ មនុស្សដទៃ, អំពាវនាវ ទៅកាន់ សេចក្តីត្រូវការ នៃ ការមាន អារម្មណ៍ថា ខ្លួនសំខាន់, អារម្មណ៍ នៃការទទួលបាន នូវ ការគោរព និង ការផ្តល់តម្លៃ។ សេចក្តីត្រូវការ នៅក្នុង អនុសតិ ទាំងនេះ កើតឡើង នៅក្នុង កុមារភាព នៃ មនុស្ស គ្រប់គ្នា, ហើយ ប្រសិនបើ អ្នក អាច បំពេញ សេចក្តីត្រូវការ នេះ បាន, អ្នក នឹង ស្ញប់ស្ញែង ចំពោះ ការ ដែល មនុស្ស កាន់តែ ចូលចិត្ត អ្នក ខ្លាំងឡើង, ហើយ បើ និយាយ តាម ច្បាប់ នៃ ការខំប្រឹង តាមបែប ប្រយោល, អ្នក នឹង ស្ញប់ស្ញែង ចំពោះ ការ ដែល ខ្លួនអ្នក ចូលចិត្ត ខ្លួនឯង កាន់តែ ខ្លាំងឡើង ដែរ។

១. ងាយយល់ស្រប

អាកប្បកិរិយា ទីមួយ គឺ គ្រាន់តែ ធ្វើឲ្យ ខ្លួន ងាយយល់ស្រប ប៉ុណ្ណោះ។ មនុស្ស ណា ក៏ ចូលចិត្ត នៅ ក្បែរ មនុស្ស ដែល ងាយយល់ស្រប ឬ ងាយចុះសម្រុង, ដែល ជា ប្រភេទ បុគ្គល គេ អាច ពិភាក្សា ជាមួយ នូវ រឿង ផ្សេងៗ ដោយ សេរី និង ដោយ ងាយស្រួល។ កាលណា អ្នក ងក់ក្បាល, ញញឹម ហើយ យល់ស្រប ជាមួយ មនុស្ស ដែល កំពុង តែ និយាយ មកកាន់ អ្នក, គាត់ មាន អារម្មណ៍ថា ខ្លួនគាត់ ទទួលបាន នូវ ការគោរព ផ្តល់តម្លៃ, មាន អារម្មណ៍ថា អ្វី ដែល គាត់ កំពុង និយាយ គឺ មាន សារសំខាន់, ដូច្នេះ ខ្លួនគាត់ ក៏ ជា មនុស្ស សំខាន់ ដែរ។ បន្ត​ការ​អាន

បង្កើន កម្លាំងចិត្ត – បំបាត់ ការរិះគន់ និង ការត្អូញត្អែ


នៅ ខណៈ ដែល ខ្ញុំ អាន សៀវភៅ ចិត្តសាស្ត្រ ដើម្បី ជោគជ័យ មួយ ក្បាល, ខ្ញុំ បាន ពើបប្រទះ នឹង ប្រធានបទ គួរ ជាទីចាប់អារម្មណ៍ មួយ ដែល ខ្ញុំ សង្ឃឹម ថា អាច បម្រើ ជា ផលប្រយោជន៍ ខ្លះៗ ដល់ បងប្អូនខ្មែរ ទាំងអស់។ ខ្ញុំ សុំ ធ្វើ ការបកប្រែ ដោយ រក្សាទុក លក្ខណៈ ដើម ជា ភាសា អង់គ្លេស ដូច តទៅ, ហើយ បើ មាន ត្រង់ណា ឆ្គាំឆ្គង, សូម មេត្តា ផ្តល់ មតិប្រតិកម្ម ដោយ អធ្យាស្រ័យ ផង៖

ក្រៅអំពី ការរិះគន់បង្អាប់, អាកប្បកិរិយា ម្យ៉ាងទៀត ដែល បំបាក់ កម្លាំងចិត្តមនុស្ស (self-esteem), ទាំង អ្នកស្តាប់, ទាំង អ្នកនិយាយ, គឺ ទម្លាប់ នៃ ការត្អូញត្អែ។ មនុស្ស ជា ច្រើន នាក់ ធ្លាក់ខ្លួន ចូល ទៅ ក្នុង ទម្លាប់ ត្អូញត្អែ នេះ។ គេ តែង រអ៊ូរទាំ ដាក់គ្នា នឹង រឿង ស្ទើរគ្រប់យ៉ាង ហើយ ពេល ខ្លះ ចូលក្នុង លក្ខណៈ ប្រណាំងប្រជែងគ្នា ដោយ ខំ គិត រក រឿង ផ្សេងៗ មក និយាយ ត្អូញត្អែ ដាក់គ្នា ដើម្បី សម្តែង ឲ្យ ឃើញថា រឿង របស់ ខ្លួន កំសត់ជាង។

បន្ត​ការ​អាន

ការចេះដឹងគុណ


យុវជនម្នាក់ បាន ទៅ ដាក់ ពាក្យសុំការងារ ជា តំណែង អ្នកគ្រប់គ្រង នៅ ក្នុង ក្រុមហ៊ុន មួយ។ បន្ទាប់ ពី បានឆ្លងផុត ការសម្ភាសន៍ លើក ទីមួយ, គាត់ ត្រូវ ឆ្លងកាត់ ការសម្ភាសន៍ ផ្តាច់ព្រ័ត ជាមួយនឹង នាយក ក្រុមហ៊ុន។ លោកនាយក បាន មើល ជីវប្រវត្តិ របស់ យុវជន នោះ ឃើញថា មាន ស្នាដៃល្អ គ្រប់យ៉ាង, ចាប់តាំងពី សាលាមធ្យមសិក្សា រហូតដល់ ឧត្តមសិក្សា ឃើញថា ទទួលបាន ពិន្ទុល្អ រហូត។

លោក នាយក សួរ៖ “កាល នៅ រៀន, លោក បាន ទទួល អាហារូបករណ៍ ទេ?”។

យុវជន ឆ្លើយ៖ “អត់ទេ”។

លោក នាយក សួរ៖ “ឳពុក លោក ជា អ្នក ចេញ ថ្លៃ សាលា ឬ?”។

យុវជន ឆ្លើយ៖ “ឳពុក របស់ខ្ញុំ បានស្លាប់ តាំងពី ខ្ញុំ ទើប តែ មាន អាយុ ១ ឆ្នាំ។ ម្តាយ របស់ ខ្ញុំ គាត់ ជា អ្នក បង់ចំណាយ លើ ថ្លៃ ការសិក្សា របស់ ខ្ញុំ ទាំងអស់”។

លោក នាយក សួរ៖ “ចុះ ម្តាយ លោក គាត់ ធ្វើ ការងារ អី ដែរ?”។

យុវជន ឆ្លើយ៖ “ម្តាយ របស់ ខ្ញុំ ស៊ីឈ្នួល បោកគក់ ខោអាវ ឲ្យ គេ”។

លោក នាយក ក្រុមហ៊ុន បាន សុំ មើល ដៃ របស់ យុវជន, ឃើញ ដៃ ទាំងគូ រលោងស្អាត។

លោក នាយក សួរ៖ “ចុះ លោក មាន ដែល ធ្លាប់ បានជួយ ម្តាយ របស់ លោក បោក ខោអាវ ពី មុន ទេ?”។

យុវជន ឆ្លើយ៖ “អត់ ដែល ទេ។ ម្តាយ ខ្ញុំ គាត់ តែងតែ ចង់ ឲ្យ ខ្ញុំ សិក្សា និង អាន សៀវភៅ ឲ្យ បាន ច្រើន ប៉ុណ្ណោះ។ ម្យ៉ាងទៀត, គាត់ អាច បោក ខោអាវ បាន លឿន ជាង ខ្ញុំ”។

លោក នាយក និយាយ៖ “ខ្ញុំ មាន សំណូមពរ មួយ។ ថ្ងៃនេះ, ពេល លោក ត្រឡប់ទៅ ផ្ទះ វិញ, ខ្ញុំ ចង់ ឲ្យ លោក លាង ដៃ របស់ ម្តាយ លោក, ហើយ ស្អែកព្រឹក សឹម ត្រឡប់មក ជួប ខ្ញុំ វិញ”។

បន្ត​ការ​អាន