រៀនគិតដោយប្រឌិតភាព, កែប្រែរបៀបថ្មី, ត្រិះរិះរកគំនិតថ្មីនិងវិជ្ជមាន


ព្រឹកមួយ ក្មេងប្រុសពិការភ្នែកម្នាក់ អង្គុយសុំទាននៅក្បែរជណ្តើរនៃអគារមួយ ដោយ​មាន​មួក​មួយ​នៅក្បែរជើងសម្រាប់ដាក់អំណោយ។ គេ​អង្គុយ​កាន់ផ្លាកមួយដែលសរសេរថា «ខ្ញុំខ្វាក់ សុំ​ជួយ​ខ្ញុំផង!» ប៉ុន្តែនៅក្នុងមួករបស់គេ មានតែកាក់ពីរបីប៉ុណ្ណោះ ព្រោះពុំសូវមានជនណា ចាប់​អារម្មណ៍​ដាក់​ទាន​ឲ្យឡើយ។

មានបុរសម្នាក់បានដើរមកក្បែរ ហើយទម្លាក់ពីរបីកាក់ ចូលទៅក្នុងមួករបស់ក្មេងសុំទាន រួច​ហើយ​ក៏ទាញយកផ្លាកពីដៃរបស់ក្មេងនោះ មក​សរសេរ​ពាក្យ​ខ្លះនៅម្ខាងទៀត ហើយ​ដាក់​ឲ្យក្មេងនោះកាន់វិញ។

មិនយូរប៉ុន្មាន មួករបស់ក្មេងខ្វាក់នោះ ស្រាប់​តែ​ពេញ​ទៅ​ដោយ​ប្រាក់​អំណោយ​ពី​សប្បុរស​ជន។ មនុស្សកាន់តែច្រើននាក់ថែមទៀត បាន​ដាក់​ទាន​ឲ្យ​ក្មេងនោះ។ នៅ​ពេល​រសៀល​នា​ថ្ងៃ​នោះដដែល បុរសម្នាក់ដែលបានជួយសរសេរកែផ្លាករបស់ក្មេងខ្វាក់នោះ បាន​ដើរ​មក​ក្បែរ ដើម្បីមើល ដោយចង់ដឹងថា មានអ្វីប្រែប្រួល ឬអត់ទេ។ កេ្មងខ្វាក់​នោះ​បាន​ចំណាំ​សម្រឹប​​ជើងរបស់បុរសនោះ ហើយក៏បន្លឺសួរថា៖ «តើ​លោក​ជា​អ្នក​កែ​ផ្លាក​របស់​ខ្ញុំ កាល​ពីព្រឹក​មិញ​នេះឬ ? ចុះលោកបានសរសេរដាក់ថាម៉េចដែរ?»

បុរសនោះបានឆ្លើយថា៖ «ខ្ញុំគ្រាន់តែសរសេរពាក្យពិតប៉ុណ្ណោះ។ ខ្ញុំបានសរសេរប្រាប់គេ ពី​អ្វី​ដែលប្អូនបានសរសេររួចហើយ គ្រាន់​តែ​ខ្ញុំ​សរសេរ​ក្នុង​របៀប​ផ្សេងប៉ុណ្ណោះ»។

អ្វីដែលបុរសនោះបានសរសេរគឺ «ថ្ងៃនេះសោភ័ណល្អណាស់ ហើយខ្ញុំមើលពុំឃើញទេ»។

តើមិត្តទាំងអស់យល់ថា ផ្លាកមុន និងផ្លាកក្រោយ មានន័យដូចគ្នាឬទេ? មែនហើយ ផ្លាក​ទាំង​ពីរ​សុទ្ធ​តែ​ប្រាប់គេឧិ្យដឹងថា ក្មេងនោះជាមនុស្សខ្វាក់, ប៉ុន្តែផ្លាកមុន គ្រាន់តែនិយាយថា ក្មេង​នោះ​ខ្វាក់។ រីឯផ្លាកក្រោយ បានបញ្ជាក់ឲ្យអ្នកផងបានដឹងថា ពួកគេពិតជាសំណាងណាស់ ដែល​ខ្លួន​មិន​ខ្វាក់។ តើយើងគួរភ្ញាក់ផ្អើលដែរ ទេឬអី ដែលផ្លាកក្រោយនេះប្រសិទ្ធជាង???

ដំបូន្មាននៃរឿងនេះ គឺ៖

  • គួរត្រេកអរនឹងអ្វីៗដែលខ្លួនមាន ជាជាងនឹកតូចចិត្តអាណិតខ្លួនចំពោះអ្វីដែលខ្លួនគ្មាន
  • រៀនគិតដោយប្រឌិតភាព, កែប្រែរបៀបថ្មី, ត្រិះរិះរកគំនិតថ្មីនិងវិជ្ជមាន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s