សិល្បសាស្ត្រ​នៃ​ការរស់នៅ


http://www.dhamma.org/en/art.shtml

Translated to Khmer by Mr. Mien TAN, Mr. Songhak KUOCH, and Mr. Cago OAV

មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ខំ​ស្វែងរក​សន្តិភាព និង សុខដុមរមនា ពីព្រោះ​គេ​ចេះ​តែ​ខ្វះ​សេចក្តី​សុខ​នេះ​នៅ​ក្នុង​ជីវភាព​រស់នៅ​សព្វថ្ងៃ។ មាន​ពេល​ខ្លះ​គេ​ជួប​ប្រទះ​នឹង​ភាពឣន្ទះ​ឣន្ទែង, សេចក្តី​ក្តៅ​ក្រហាយ ភាពមិន​ស្រុះស្រួល​គ្នា។ ហើយ​កាលណា​គេ​រង​ទុក្ខ គេ​មិន​រក្សា​វា​ទុក​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គេ​តែងតែ​ចែក​វា​ទៅ​ឲ្យ​ឣ្នកដទៃ​ផង​ដែរ។ ទុក្ខ​នេះ​បាន​ជ្រាប​ចូល​ទៅ​ក្នុង​បរិយាកាស​នៅ​ជុំ​វិញ​មនុស្ស​រង​ទុក្ខ។ មនុស្ស​គ្រប់​គ្នា​ដែល​ចូល​មក​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​នេះ នឹង​ប្រែ​ទៅ​ជា​ក្តៅ​ក្រហាយ ទៅ​ជា​ឣន្ទះ​ឣន្ទែង​ដែរ។ របៀប​រស់នៅ​បែប​នេះ​ពិត​ជា​មិន​ត្រឹមត្រូវ​ឡើយ។

មនុស្ស​ម្នាក់ៗ​ត្រូវ​តែ​រស់នៅ​ដោយ​សន្តិភាព ជាមួយ​ខ្លួន​ឯង​ផង ជាមួយ​ឣ្នក​ឯ​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​លោក​ជា​ជន​សង្គម គេ​ត្រូវ​តែ​រស់​នៅ​ក្នុង​សង្គម គេ​ត្រូវ​រស់ និង ប្រាស្រ័យ​ទាក់ទង​ជាមួយ​ឣ្នក​ឯ​ទៀត។ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​រស់នៅ​ដោយ​សន្តិភាព? តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ស្ថិតនៅ​ដោយ​សុខដុមរមនា​ជាមួយ​ខ្លួន​យើង ហើយ​រក្សា​ឲ្យ​មាន​សន្តិភាព និង សុខដុមរមនា​នៅ​ជុំ​វិញ​ខ្លួន​យើង​ផង ដើម្បី​ឲ្យ​ឣ្នកដទៃ​ឣាច​រស់នៅ​ដោយ​សន្តិភាព និង សុខដុមរមនា​ផង​ដែរ?

បន្ត​ការ​អាន