ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​បច្ចុប្បន្ន


ដោយ ឈុន កុសល និង គឹម ណាតាឆា

ប្រទេស​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ពីរ​ខ្ទង់​ក្នុង​រយៈពេល​បួន​ឆ្នាំ​ជាប់​គ្នា​ចុងក្រោយ​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ស្ថានភាព​សេដ្ឋកិច្ច​នា​បណ្ដា​ឆ្នាំ​ខាង​មុខ​ហាក់​មាន​ភាព​ពុំ​ប្រសើរ​ឡើយ ដោយសារ​អតិផរណា​ខ្ពស់, ការធ្លាក់ចុះ​លំនាំ​ចេញ​ផលិតផល​កាត់ដេរ និង​ការឈប់មាន​កំណើន​ក្នុង​វិស័យ​អចលនវត្ថុ​តទៅ​ទៀត។

យោង​តាម​ការប៉ាន់ស្មាន​ចុងក្រោយ​បំផុត​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ឱ្យ​ដឹង​ថា កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០០៧ ឈាន​ដល់ ១០.% គឺ​បន្ទាប់​ពី​កំណើន ១០.% ក្នុង​ឆ្នាំ ២០០៦ កំណើន ១៣.% ក្នុង​ឆ្នាំ ២០០៥ និង ១០.% ក្នុង​ឆ្នាំ ២០០៤ មក។

លោក នៅ សីហា អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា បាន​អះអាង​ថា បើ​និយាយ​តាម​បែប​ស្ថិតិ​វិញ តួលេខ​បែប​នេះ បាន​បង្ហាញ​ពី​ការចាប់ផ្ដើម​ចុះខ្សោយ​នៃ​សេដ្ឋកិច្ច​កម្ពុជា”។ លោក​បាន​បន្ថែម​ទៀត​ថា កំណើន​សេដ្ឋកិច្ច​ពីរ​ខ្ទង់​នឹង​លែង​កើត​មាន​មួយ​រយៈ​ពេល។

តាម​ការប៉ាន់ស្មាន​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ឱ្យ​ដឹង​ថា ថ្វីបើ​ថ្លៃ​ទំនិញ​បាន​កើន​ឡើង​ក្នុង​រយៈកាល​មួយ​ឆ្នាំ​នេះ​ក្ដី កំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០០៧ បាន​មក​ពី​ការកើនឡើង​ជា​បន្តបន្ទាប់​នូវ​សកម្មភាព​ទេសចរណ៍ និង​ផលិតកម្ម​នានា​ក្រៅ​ពី​ដំណាំ​ស្រូវ។

ការចុះខ្សោយ​សេដ្ឋកិច្ច​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០០៨

ធនាគារ​ពិភពលោក ដែល​ប្រមើល​មើល​ថា កំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០០៨ នឹង​មាន​ចំនួន ៧.% បាន​ឱ្យ​ដឹង​ថា ថ្វីបើ​បញ្ហា​ជា​ច្រើន​បាន និង​កំពុង​កើនឡើង​ក៏​ដោយ សក្ដានុពល​សេដ្ឋកិច្ច​ឆ្នាំ ២០០៨ នឹង​នៅ​តែ​ខ្លាំងក្លា។ សេដ្ឋវិទូ​នៃ​ការិយាល័យ​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា លោក ជា ហួត បាន​បញ្ជាក់​ថា បញ្ហា​ដែល​នាំ​ឱ្យ​មាន​ការចុះខ្សោយ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​កម្ពុជា គឺ​ភាព​មិន​ច្បាស់លាស់​នៃ​ការនាំចេញ​សំលៀកបំពាក់ និង​វិស័យ​សំណង់​ទៅ​ថ្ងៃ​អនាគត”។

កត្តា​ខាង​ក្រៅ​មួយ​ចំនួន​ដូច​ជា ការធ្លាក់ចុះ​សេដ្ឋកិច្ច​អាមេរិក​នា​ពេល​បច្ចុប្បន្ន និង​ការ​ជិត​ផុត​កំណត់​នៃ​ការដាក់​កំហិត​ចំពោះ​ការនាំចូល​ទំនិញ​ពី​ចិន​ដែល​ដាក់​ចេញ​ដោយ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប នឹង​ប៉ះពាល់​ដល់​ការរីកចម្រើន​របស់​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា។ លោក នៅ សីហា បាន​បន្ត​ថា កត្តា​នេះ​ហើយ​បាន​ជា​គេ​រំពឹង​ថា កំណើន​ការនាំចេញ​សំលៀកបំពាក់​នឹង​ថយចុះ”។

លោក​បាន​អះអាង​ថា សំណង់​លំនៅដ្ឋាន ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​ផង​ដែរ ដោយសារ​ការរឹតបន្តឹង​ឥណទាន​លំនៅដ្ឋាន និង​កំណើន​ថ្លៃ​ខ្ពស់​នៃ​សម្ភារ​សំណង់​នាំចូល។ លោក នៅ សីហា បាន​មាន​ប្រសាសន៍​ទៀត​ថា សកម្មភាព​សំណង់ និង​អចលនវត្ថុ សុទ្ធសឹង​ជា​ក្បាល​ម៉ាស៊ីន​សំខាន់ៗ​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ ក៏​ប៉ុន្តែ សកម្មភាព​ទាំង​នេះ​ឥឡូវ​ស្ថិត​នៅ ក្នុង​ទំនោរ​ធ្លាក់​ចុះ។

របាយការណ៍​របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ប្រសិន​បើ​មាន​ការគ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ ការបង្កើត​ផ្សារ​ភាគហ៊ុន​កម្ពុជា​នា​ពេល​ខាង​មុខ និង​ប្រាក់​ចំណូល​ពី​ប្រេង និង​ឧស្ម័ន នឹង​ក្លាយ​ជា​ធ្នាក់​សម្រាប់​ទាក់​វិនិយោគិន​ធំៗ​មក​បោះ​ទុន​នៅ​កម្ពុជា។

តម្លៃ​ជីវភាព​រស់នៅ​ខ្ពស់

យោង​តាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ឱ្យ​ដឹង​ថា ជាមួយ​គ្នា​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់ អតិផរណា​បាន​ឡើង​ទៅ​ដល់​ចំណុច​កំពូល​វិញ ដែល​មាន​អត្រា​ប្រមាណ ១០.% នៅ​ឆ្នាំ ២០០៧ ពោល​កើន​ពី ២.% ក្នុង​ឆ្នាំ ២០០៦ ។ អត្រា​អតិផរណា​នៅ​ឆ្នាំ​២០០៧ នេះ​បាន​កើន​ឡើង​ខ្លាំង​ដោយសារ​មូលហេតុ​ចម្បង​នៃ​ការឡើងថ្លៃ​គ្រឿង​ឧបភោគ​បរិភោគ​ប្រមាណ ២០% និង​ថ្លៃ​ដឹកជញ្ជូន និង​ទូរគមនាគមន៍​ប្រហែល ១៣%

រាជរដ្ឋាភិបាល​បាន​អះអាង​ថា តម្លៃ​ម្ហូប​អាហារ​ខ្ពស់​ដូចនេះ​កើត​ឡើង​ដោយ​ការឡើង​ថ្លៃ​កសិផល​ទូទាំង​ពិភពលោក និង​ការចុះ​ថ្លៃ​ប្រាក់​ដុល្លារ​ធៀប​នឹង​រូបិយប័ណ្ណ​ដទៃ។ លោក នៅ សីហា បាន​បញ្ជាក់​ថា កំណើន​ខ្លាំង​នេះ​បរិមាណ​លុយ​នៅ​លើ​ទីផ្សារ​ក៏​ជា​កត្តា​នាំ​ទៅ​ដល់​អតិផរណា​ខ្ពស់​ជាង​មុន​ផង​ដែរ។

នៅ​ចុង​ឆ្នាំ ២០០៧ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ព្យាយាម​កាត់​បន្ថយ​បរិមាណ​លុយ​នៅ លើ​ទីផ្សារ​ដោយ​រឹត​បន្តឹង​បរិមាណ​ឥណទាន​ផ្ដល់​ដល់​ក្រុមហ៊ុន​ឯកជន។ លោក នៅ សីហា បាន​ប៉ាន់​ស្មាន​ថា នៅ​កំឡុង​ពេល​បោះឆ្នោត​ខាងមុខ ធនាគារ​ជាតិ​នឹង​ចាត់​វិធានការ​ខ្លាំង​បន្ថែម​ទៀត​ក្នុង​ករណី​ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​អតិផរណា”។

ចំណូល​ពន្ធ​បាន​ច្រើន​ជង​មុន ក៏ប៉ុន្តែ​ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ​នៅ​តែ​មិន​គ្រប់

តួលេខ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា ចំណូល​របស់​រាជរដ្ឋាភិបាល​បាន​កើន​ដល់ ១​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០០៧ គឺ​ច្រើន​ជាង​ឆ្នាំ ២០០៦ ប្រមាណ ៣៦% និង​ខ្ពស់​ជាង​គម្រោង​ថវិកា​ជាតិ​ចំនួន ២២% ។ ជោគជ័យ​នេះ​បណ្ដាល​មក​ពី​កំណើន​ខ្លាំង​នៃ​ប្រាក់​ចំណូល​ពន្ធ​ប្រមូល​បាន​ពី​វិស័យ​ឯកជន។ សម្រាប់​ឆ្នាំ ២០០៨ វិញ រាជរដ្ឋាភិបាល​គ្រោង​បង្កើន​ចំណូល​របស់​ខ្លួន​ប្រហែល ១​ពាន់​លាន​ដុល្លារ​ទៀត។

តួលេខ​រៀបរៀង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ស្ដី​អំពី​ការអនុវត្ត​គម្រោង​ថវិកា​សម្រាប់​ឆ្នាំ ២០០៧ បាន​បង្ហាញ​ថា ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។

ក៏​ប៉ុន្តែ លោកគ្រូ​ម្នាក់​បាន​សម្ដែង​ការ​ត្អូញត្អែរ​ថា បាទ! ប្រាក់​ខែ​របស់​ខ្ញុំ​កើន​ឡើង​មែន ក៏ប៉ុន្តែ​តម្លៃ​ម្ហូប​អាហារ​កើន​ឡើង​លឿន​ជាង​ប្រាក់ខែ​ខ្ញុំ​ទៅ​ទៀត”៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s