អនាគតឧស្សាហកម្មកាត់ដេរកម្ពុជាស្ថិតនៅក្នុងភាពមិនច្បាស់លាស់


ដោយ ហ៊ ហាប់
យុគសម័យមាសនៃវិស័យកាត់ដេរនៅកម្ពុជា បានចាប់ផ្ដើមកាលពីឆ្នាំ ១៩៩៦ នៅពេលទទួលបានសិទ្ធិនាំចូលទំនិញរួចពន្ធទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ នៅក្នុងឆ្នាំនោះដែរ កម្ពុជាបាននាំចេញផលិតផលកាត់ដេរក្នុងតម្លៃប្រមាណ ២.៤លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក។
ក្នុងរបាយការណ៍ចុងក្រោយបង្អស់សម្រាប់ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា ការនាំចេញផលិតផលកាត់ដេរបានឈានដល់កម្រិត ២,៥០០លានដុល្លារ គឺវាមានការកើនឡើងបន្តិចបន្តួច។ អ្នកវិភាគ និងប្រធានសហជីពមានក្ដីបារម្ភអំពីកំណើនដ៏យឺតនេះ ដែលអាចនឹងបន្តក្នុងឆ្នាំ ២០០៨ និងមានឥទ្ធិពលដល់សេដ្ឋកិច្ចទាំងមូល ព្រោះវិស័យកាត់ដេររួមចំណែក ៨០% នៃការនាំចេញ និងប្រមាណ ១៦% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០០៧។

ការប្រកួតប្រជែងលើឆាកអន្តរជាតិ និងផលិតភាពទាប ធ្វើឱ្យមានផលប៉ះពាល់ខ្លាំងដល់ភាពប្រកួតប្រជែងនៃវិស័យកាត់ដេរកម្ពុជា។ បន្ទាប់ពី មានភាពប្រកួតប្រជែងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ សេដ្ឋវិទូ និងមន្ត្រីជាប់ពាក់ព័ន្ធមួយចំនួនព្យាករណ៍ថា បន្ត​ការ​អាន