ប្រេង និង​ឧស្ម័ន​នៅ​ដែន​សមុទ្រ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់


ដោយ ហ៊ ហាប់, សេដ្ឋកិច្ចថ្ងៃនេះ

តាម​ការ​សិក្សា​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា អាច​មាន​ប្រេង​ប្រមាណ​ជា ២​ កោដិ​ធុង និង​ឧស្ម័ន​ធម្មជាតិ ១០,០០០ កោដិ​ហ្វីតគីប នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា ។ ប្រាក់​ចំណូល​ពី​ក្ដី​សង្ឃឹម​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា ជៀស​ផុត​ពី​ភាព​ក្រីក្រ​បាន​នា​ពេល​អនាគត ។

យោង​តាម​របាយការណ៍​ព្យាករណ៍​មួយ​ចំនួន​រាប់​ទាំង​យូអិនឌីភី ប្រេង ​និង ​ឧស្ម័ន​អាច​ផ្ដល់​ចំណូល​ឳ្យ​កម្ពុជា​ប្រមាណ​ជា ១,០០០លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​ៗ ចាប់​ពី​ឆ្នាំ ២០១០ ។

លោក​ដូក្លាស ហ្គាតនឺ តំណាង​អង្គការ​យូអិនឌីភី ប្រចាំ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​កាល​ពី​ខែ​ មករា ឆ្នាំ ២០០៧ ថា រដ្ឋាភិបាល​អាច​នឹង​ទទួល​ផល​ប្រហែល​ ១,៧០០​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ ហើយ​ប្រេង​មួយ​ធុង​តម្លៃ ៦០​ដុល្លារ” ។ បច្ចុប្បន្ន​នេះ​ តម្លៃ​ប្រេង​ប្រហែល​ ១០០​ដុល្លារ ក្នុង​មួយ​ធុង ។

ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ ឈីវរ៉ុន របស់​អាមេរិក​ បាន​ប្រកាស​រក​ឃើញ​ប្រេង​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា កាល​ពី​ឆ្នាំ ២០០៥ រដ្ឋាភិបាល​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ចំនួន ១៣ ទៅ​ឳ្យ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ជា​ច្រើន​ ដូច​ជា ចិន, ជប៉ុន, សិង្ហបុរី, ស៊ុយអ៊ែត, គុយវ៉ែត, កូរ៉េ​ខាង​ត្បូង និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់ ។

តើ​អាច​មាន​ប្រេង​ប្រាកដ​ប៉ុន្មាន ?

មក​ដល់​ថ្ងៃ​នេះ ពុំ​ទាន់​មាន​របាយការណ៍​ណា​មួយ​អះអាង​ពី​ចំនួន​ពិត​ប្រាកដ​នោះ​ទេ ។ តែ​បើ​តាម​ការ​សិក្សា​របស់​អង្គការ​យូអិនឌីភី និង​សាកល​វិទ្យាល័យ​ហាវើត គេ​រំពឹង​ថា អាច​មាន​ប្រេង​ដល់​ទៅ ២,០០០​លាន​ធុង និង​ឧស្ម័ន​ធម្មជាតិ ១០,០០០ កោដិ​ហ្វីតគីប ។ តែ​ពុំ​ទាន់​មាន​បរិមាណ​ប្រាកដ​ណា​មួយ​ដែល​អះអាង​ដោយ​រដ្ឋាភិបាល​នោះ​ឡើយ ។ ចំពោះ​អ្វី​ដែល​គេ​ដឹង​ប្រាកដ​នោះ គឺ​ពិត​ជា​មាន​ប្រេង និង​ឧស្ម័ន នៅ​ក្នុង​ប្លុក A នៃ​ដែន​សមុទ្រ​កម្ពុជា ដែល​មាន​ចម្ងាយ​ប្រហែល​ ២០០​គីឡូម៉ែត ពី​ក្រុង​ព្រះ​សីហនុ ។ អ្វីៗ​ទាំង​អស់​គ្រាន់​តែ​ស្ថិត​នៅ​ក្រោម​ការ​ប៉ាន់​ស្មាន​នៅ​ឡើយ ។

បន្ត​ការ​អាន

ប្រទេស​ឡាវ នឹង​ក្លាយ​ជា​អ្នក​ផលិត​ និង​នាំ​ចេញ​ថាមពល​ក្នុង​តំបន់


ដោយ​ផែន រស្មី

ប្រទេស​ឡាវ​បាន​នឹង​កំពុង​ចាប់​ផ្ដើម​កសាង​ទំនប់​វារីអគ្គិសនី​ដ៏​មាន​សារ​សំខាន់​របស់​ខ្លួន បន្ទាប់​ពី​មាន​ការ​យល់​ព្រម និង​គាំ​ទ្រដោយ​ធនាគារ​ពី​ភព​លោក​នា​ពេល​ថ្មីៗ​នេះ ។ ធនាគារ​ពិភពលោក​បាន​ធ្វើ​ការ​ពិភាក្សា និង​សិក្សា​ជា​មួយ​រដ្ឋាភិបាល​ឡាវ​អស់​រយៈ​ពេល​ជិត​១០ឆ្នាំ អំពី​ភាព​ចម្រូង​ចម្រាស​ទាក់​ទង​នឹង​ទំនប់​វារីអគ្គិសនី​នេះ ។

lao-hydroplants.jpgនៅ​ឯ​កិច្ច​ប្រជុំ​របស់​ខ្លួន​ក្នុង​ទី​ក្រុង​វ៉ាស៊ីនតោន ធនាគារ​ពិភព​លោក​បាន​ឱ្យ​ដឹង​ថា ខ្លួន​នឹង​ផ្ដល់​ថវិកា​កម្ចី ១.២​ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​វារីអគ្គិសនី​នេះ តាម​រយៈ​ធនាគារ​ជា​បណ្ដាញ​ទាំង​ឡាយ​របស់​ខ្លួន ។

ជា​មួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​ឡាវ​បាន​និយាយ​ថា ខ្លួន​ទទួល​បាន​ប្រាក់​កម្ចី ទាំង​នោះ​ផ្ទាល់​ពី​ធនាគារ​អន្តរជាតិ​ចំនួន ៩ និង​ធនាគារ​ចំនួន​ ៧ ក្នុង​ប្រទេស​ថៃ ក្រោម​កិច្ច​ព្រមព្រៀង​របស់​ធនាគារ​ពិភពលោក​ដើម្បី​រៀបចំ​ស្ថាបនា​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​មួយ​កន្លែង​មាន​ឈ្មេះ​ថា ណាំ​ធិន២ (Nam Theun 2)

ទំនប់​វារីអគ្គិសនី​ណាំ​ធិន​២​ដែល​មាន​តម្លៃ ១.៤៥​ពាន់លាន​ដុល្លារ ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ទំនប់​វារីអគ្គិសនី​ដ៏​ចម្រូង​ចម្រាស​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ខាំ​មួន (Khammuane) និង​ខេត្ត​បូលីខាំស៊ី (Bolikhamzy) ក្នុង​ប្រទេស​ឡាវ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​សាង​សង់​របស់​ក្រុម​ហ៊ុន​អគ្គិសនី​មក​ពី​ប្រទេស​បារាំង និង​ថៃ ។

បន្ត​ការ​អាន