អ្នកវិទ្យាសាស្ត្រអង្គការហោះហើរអវកាសសហរដ្ឋអាមេរិកដែលហៅកាត់ថា ណាសា ដឹកនាំដោយលោក លីអូណាដូ ខាំប៉ាណែលី មកពីមហាវិទ្យាល័យ
ហ្វ័រ៉ារ៉ានៅក្នុងប្រទេសអ៊ីតាលីបានស្រាវជ្រាវរកឃើញថា ចក្រវាឡមានរូបសណ្ឋានរាងមូលទ្រវែងដូចជាស៊ុតច្រើនជាងដែលថា វាមានរាងមូលតាមការយល់ពីដំបូងនោះ ។ ការស្រាវជ្រាវរកឃើញដូចដែលបានពោលនេះបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីហ្វីស៊ីកខល រីវីវ បានគូសបញ្ជាក់ថា ចំណុចសរុបដែលបានពោលថា ចក្រវាឡមានរាងមូល
ទ្រវែងច្រើនជាងមូលក្លុំនោះ មានប្រភពចេញមកពីការវាស់ភាពប្រែប្រួលនៃខសស្មីកម៉ៃក្រូវ៉េវបេកក្រោន ឬក៏រលកម៉ៃក្រូវវ៉េវដែលស្ថិតនៅក្នុងផ្ទៃខាងក្រោយនៃឯកភពដែលជាវត្ថុចក្រវាឡបានបញ្ចេញមកដោយផ្កាយរណបវីលគីនសាន់ ម៉ៃក្រូវ៉េវប្រុបរបស់អង្គការណាសាដែលបានបាញ់បញ្ជូនចូលទីអវកាសកាលពីឆ្នាំ២០០១ ។
ក្នុងនោះដែរ គេបានរួមផ្សំជាមួយនឹងទិន្នន័យដ៏សំខាន់បំផុតរបស់ចក្រវាឡនោះ គឺអាយុនៃចក្រវាឡដែលាមាន១៣,៧០០លានឆ្នាំ និងចន្លោះពេលវេលាដែលអាតូមបាន កររូបរាងលើកដំបូងប្រហែលជា ៣៨០,០០០ឆ្នាំក្រោយកើតប៊ិកប៊ែងឬក៏ហៅថា ការផ្ទុះដ៏ធំមួយនោះ។ ជំហានដំបូងនៃការស្រាវជ្រាវរបស់អង្គការណាសាសមស្របគ្នាទៅនឹងគំនិតដែលថា ចក្រវាឡមានរាងមូល ក៏ប៉ុន្តែនៅពេលប្រមូលទិន្នន័យក្នុងកំរិតដ៏ទូលំទូលាយបំផុតនោះ គេបានរកឃើញថា ចក្រវាឡគួរតែមានរាងមូលទ្រវែងដោយបានទទួលឥទ្ឋិពលពីទីលានមេដែកអគ្គិសនីខសស្មីកដែលមានកំរិតខ្ពស់បំផុត ។
ប៊ិកប៊ែង គឺជាទ្រឹស្តីមួយដែលអធិប្បាយអំពីកំណើតរបស់ចក្រវាឡ ឬក៏ហៅថា ឯកភពដែលចែងពីដើមកំណើតជាមនុស្សកណ្ដាលទាំងខ្នាត និងពេលវេលា ។ លើសពីនោះក៏នៅមានភាពនៃកំរាស់ដែលជាអានន្ទពុំមានពេលវេលាមិនមានសម្បីតែភាពចន្លោះទំនេរ។ ចក្រវាឡមានកំណើតឡើងដោយការផ្ទុះនិងក្រោយពីនោះក៏ចាប់ផ្តើមពង្រីកខ្លួនចេញអនុភាពជាមូលដ្ឋានអាតូមម៉ូលេគុលផ្សេងៗនិងសន្សឹមៗ។ បន្ទាប់មកទៀតគេកាត់ស្មានថា ការផ្ទុះដ៏ធំនោះកើតឡើងកាលពីប្រមាណ ១០,០០០ ទៅ ២០,០០០លានឆ្នាំកន្លងមក ដែលតួលេខនេះដៅទៅដល់អាយុរបស់ឯកភពផងដែរ។ ទ្រឹស្តីនេះជាទីព្រមទទួលយ៉ាងទូលំទូលាយបំផុតនៅក្នុងពេលបច្ចុប្បន្ននេះ។