ណាសា​ស្រាវជ្រាវ​ឃើញ​ចក្រវាឡ​មាន​រាង​ដូច​ស៊ុត


អ្នក​វិទ្យាសាស្ត្រ​អង្គការ​ហោះ​ហើរ​អវកាស​សហរដ្ឋ​អាមេរិក​ដែល​ហៅ​កាត់​ថា ណាសា ដឹក​នាំ​​ដោយ​​លោក លីអូណាដូ ខាំប៉ាណែលី មក​ពី​​មហា​​វិទ្យាល័យ​

06-10-17t_earth.jpg

ហ្វ័រ៉ារ៉ា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​​បាន​ស្រាវ​​ជ្រាវ​​រក​​ឃើញ​ថា ចក្រវាឡ​មាន​រូប​សណ្ឋាន​រាង​មូល​ទ្រវែង​ដូច​ជា​ស៊ុត​ច្រើន​ជាង​​ដែល​​​ថា វា​មាន​រាង​​មូល​​តាម​ការ​យល់​ពី​ដំបូង​នោះ ។ ការស្រាវជ្រាវរកឃើញដូចដែលបានពោលនេះបោះពុម្ព​ផ្សាយនៅក្នុង​ទស្សនាវដ្តី​​ហ្វីស៊ីក​ខល រីវីវ បានគូសបញ្ជាក់ថា ចំណុចសរុបដែលបានពោលថា ចក្រវាឡ​មាន​រាង​មូល​

ទ្រវែងច្រើនជាងមូលក្លុំនោះ មានប្រភពចេញមកពីការ​វាស់​ភាព​ប្រែ​ប្រួល​នៃខសស្មីក​ម៉ៃក្រូវ៉េវ​បេកក្រោន ឬក៏រលកម៉ៃក្រូវវ៉េវដែលស្ថិតនៅក្នុងផ្ទៃខាងក្រោយនៃឯកភពដែលជាវត្ថុចក្រវាឡ​បានបញ្ចេញ​មក​ដោយ​ផ្កាយរណប​វីលគីន​សាន់ ម៉ៃក្រូវ៉េវប្រុបរបស់អង្គការណាសាដែលបានបាញ់បញ្ជូនចូលទីអវកាសកាលពីឆ្នាំ២០០១ ។

បន្ត​ការ​អាន

ពិភពលោកនឹងជួបអាកាសធាតុអាក្រក់


ពិភពលោកនឹងជួបអាកាសធាតុអាក្រក់ក្នុងពេល១០០ឆ្នាំទៀត

ការសិក្សាថ្មីមួយអំពីកម្តៅផែនដីបានព្រមានថា តំបន់មេឌីទែរ៉ាណេ ប្រទេស​ប្រេស៊ីល និង​ជា​ពិសេស តំបន់​នៅភាគខាងលិច​សហរដ្ឋ​អាមេរិក​​​​ ប្រហែលជា​នឹង​ទទួល​រងនូវគ្រោះរាំងស្ងួតដ៏យូរ រលក​កម្តៅ​កាន់​តែ​យូរ​ជាង​មុន និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​06-10-05t_land.jpgក្នុងពេលមួយសតវត្សរ៍ក្រោយ​នេះ។ ការ​សិក្សា​នេះ ក៏បានព្យាករណ៍ថា នឹង​មាន​ការធ្លាក់ព្រិលត្រជាក់តិចជាងមុន និងមានរដូវមួយដែល​កើត​ឡើង​យូរ​ជាង​មុន​ផង​ដែរ។ អ្នក​ដឹក​នាំ​ការ​សិក្សាអ្នកស្រីក្លាវឌីយ៉ា តេបាល់ឌី ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​នៅ​មជ្ឈមណ្ឌល​ជាតិសម្រាប់ស្រាវ​ជ្រាវ​បរិយាកាសដែលរដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់លុយឲ្យ បាននិយាយថា គ្រោះធម្មជាតិ​ទាំង​នេះ​គឺ​ខ្លាំង​ក្លា​ណាស់ មិនមែន​ត្រឹម​មធ្យម​ទេ។ អ្នកស្រីក្លាវឌីយ៉ាបានបន្តថា គ្រោះធម្មជាតិ​ទាំង​នោះ​នឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សង្គម និង​បរិស្ថាន​វិទ្យា។ នៅពេលនេះយើង​បាន​ឯកភាពគ្នាថាត្រូវធ្វើយ៉ាងណាដើម្បីរិះរកវិធី​ដើម្បី​ដោះ​ស្រាយទប់ទល់នឹងគ្រោះមហន្តរាយនៃរលកកម្តៅ ភ្លៀង​ធ្លាក់ខ្លាំង និងអាកាសធាតុ​អាក្រក់ៗ​ផ្សេងទៀត ដែលនឹងកើតមានឡើងនៅ​សតវត្សរ៍​​ក្រោយ​នេះ។

 

បន្ត​ការ​អាន

អ្វីទៅជា “សាមូរ៉ៃ”?


មានមនុស្សជាច្រើននៅលើពិភពលោក រមែងបានឮនូវពាក្យថា “សាមូរ៉ៃ” ប៉ុន្តែពួក​គេ​មិន​បានយល់ច្បាស់ អំពីពាក្យនេះទេ ដោយបានត្រឹមតែសំគាល់ថា ជាអ្នក​ហាត់​ក្បាច់​គុន​ដាវរបស់ជនជាតិជប៉ុនប៉ុណ្ណោះ ។

samurai.jpgជាការពិតណាស់ ពាក្យដែលយើងតែងឮថា “សាមូរ៉ៃ” នេះ បើ​តាម​ភាសា​ជប៉ុន​ហៅ​ថា”សាមឹរ៉ៃ” មានប្រភពចេញមកពីកិរិយាស័ព្ទនៅក្នុងភាសាជប៉ុន គឺ “សាមឹរ៉ាវ” ដែលមានន័យថា “បំរើ” ។ ដូច្នេះ បើសិនជាប្រែអត្ថន័យ​ត្រង់​នោះ សាមឹរ៉ៃ គឺជាអ្នកបំរើចៅហ្វាយនាយតែប៉ុណ្ណោះ ។ “សាមូរ៉ៃ” ជា​ឈ្មោះដែល​មនុស្ស​ទូទៅនាំគ្នាហៅ ។ ទោះជាយ៉ាងណាក៏ដោយសំរាប់​”សាមូរ៉ៃ” ផ្ទាល់​នោះ​គឺ​ពួកគេបានហៅ ខ្លួនឯងថា “បុសហិ” មានន័យថា ជា​មនុស្ស​មាន​សមត្ថភាព​ផ្នែក​សិល្បៈ​នៃការតស៊ូ ហើយក៏មានចំណេះដឹង ក្នុង​រឿ​ងផ្សេងៗយ៉ាងច្បាស់ បើ​និយាយ​ឲ្យ​ងាយស្តាប់ គឺពូកែទាំងការវាយតប់ និង​ក្បាច់គុនដាវ ។

បន្ត​ការ​អាន

សិទ្ឋិរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម


ដោយ​: រីឆាត​ ហ្គឺលប៊ឺត​

ចាប់​តាំងពី​ឆ្នាំ​១៩៧៥​ រហូត​ដល់​ដើម​ឆ្នាំ​១៩៧៩ របប​កម្ពុជា​ប្រជាធិបតេយ្យ​ (ខ្មែរ​ក្រហម​) ដែល​ឃោរឃៅ​ និង​ព្រៃផ្សៃ​បាន​បង្ក​វិនាសកម្ម​ចំពោះ​ប្រទេស​កម្ពុជា​ ព្រម​ទាំង​បង្ក​ការ​ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ស្មារតី​ចំពោះ​ប្រជាជន​កម្ពុជា​ទៀត​ផង ។ នៅ​ក្នុង​ចន្លោះ​ពេល​​វេលា​ខាង​លើ​ ប្រជា​ជន​​កម្ពុជា​ប្រមាណ​២​លាន​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​ ដោយសារ​ការ​បង្អត់​អាហារ​ឲ្យ​ដាច់​ពោះ​ ការ​ខ្វះ​ជីវជាតិ​អាហារ​ទ្រទ្រង់​ជីវិត​ ការ​ធ្វើការ​ហួស​កម្លាំង​ ទារុណកម្ម​ និង​ការ​សម្លាប់​ ។​ ជន​រងគ្រោះ​ដែល​នៅ​រស់រាន​មាន​ជីវិត​សព្វ​ថ្ងៃ​នៅ​មាន​ការ​ឈឺ​ចាប់​​នៅ​ឡើយ ចំពោះ​ការ​គ្រប់គ្រង​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (ខ្មែរ​ក្រហម​)។​ ប្រជាជន​ស្ទើរ​តែ​គ្រប់​រូប​នៅ​ក្នុង​ប្រទេស​បាន​ក្លាយ​ជា​ជន​​រងគ្រោះ​ដោយសារ​របប​នេះ​តាម​រូបភាព​ផ្សេង​ៗ​គ្នា។​

តើ​នរណា​ខ្លះ​ជា​ជន​រង​គ្រោះ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ?
ដោយ​ហេតុ​ថា​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​
(តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម) ចាប់​ដំណើរ​ការ​ហើយ​ (មាន​ន័យ​ថា​សហព្រះ​រាជ​អាជ្ញា​ខ្មែរ​ និង​បរទេស​បាន​ និង​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ ដើម្បី​ប្រមែ​ប្រមូល​ភស្ដុតាង​ បទ​សម្ភាសន៍​ ឯកសារ​ និង​ព័ត៌មាន​​ផ្សេង​ៗ​ទៀត​ ដើម្បី​អាច​ធ្វើការ​ចោទ​ប្រកាន់​ទៅ​លើ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម) ជា​ការ​សំខាន់​ខ្លាំង​ណាស់ ដែល​ចាំបាច់​ត្រូវ​យល់​ថា​ ជន​រងគ្រោះ​មាន​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា​ រួម​ទាំង​ជន​រងគ្រោះ​ប្រភេទ​ធ្ងន់ធ្ងរ។​ សម្រាប់​តុលាការ​ យើង​ត្រូវការ​ចាំបាច់​ធ្វើ​បញ្ជី​ទាក់ទិន​នឹង​ប្រភេទ​ជន​រងគ្រោះ​ និង​សិទ្ឋិ​មួយ​ចំនួន​ដែល​ជន​រងគ្រោះ​ត្រូវ​មាន។​ នេះ​ជា​ការ​សំខាន់​ពីព្រោះ​ថា​ ជនរង​គ្រោះ​ប្រភេទ​ខុសៗ​គ្នា​នឹង​ទទួល​បាន​សិទ្ឋិ​ខុសៗ​គ្នា​ដែរ​នៅ​ចំពោះ​តុលាការ។​ ប្រជាជន​កម្ពុជា​ដែល​ជា​ជន​រងគ្រោះ​អាច​ត្រូវ​បាន​បែងចែក​ជា​៤​ប្រភេទ​ខុសៗ​គ្នាដូច​ខាង​ក្រោមៈ​

បន្ត​ការ​អាន